ខណៈពេលនេះ អគ្គិភ័យឆាបឆេះផ្ទះលក់ប្រេងយ៉ាងសន្ធោសន្ធៅ (មានវីដេអូ)
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីអគ្គិភ័យឆាបឆេះផ្ទះលក់ប្រេងយ៉ាងសន្ធោសន្ធៅ ក្នុងឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីវេលាម៉ោងជិត១០កន្លះព្រឹកថ្ងៃ១៣ ឧសភា ឆ្នាំ២០២០។

ក្នុងហេតុការណ៍ខាងលើនេះដែរ គេឃើញក្រុមសង្គ្រោះ និងសមត្ថកិច្ចផ្នែកពន្លត់អគ្គិភយ័កំពុងអន្តរាគមន៍ជួយពន្លត់ ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ គេមិនទាន់ដឹងពីមូលហេតុ និងទំហំនៃការខូចខាតនៅឡើយទេ ។ ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា)




ចែករំលែកព័តមាននេះ