ទិដ្ឋភាពភ្លៀងបង្អុលធ្លាក់យ៉ាងខ្លាំងកណ្តាលក្រុងភ្នំពេញ នាព្រឹកនេះ (វីដេអូ)
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មុននេះបន្តិច នាព្រឹកព្រលឹមថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ មេឃស្រទុំបានបង្អុលភ្លៀងធ្លាក់យ៉ាងខ្លាំងចំកណ្តាលក្រុងភ្នំពេញ ធ្វើឱ្យតាមបណ្តាដងផ្លូវមួយចំនួនត្រូវលិចលង់ដោយសារទឹកភ្លៀង ហើយព្រោះតែប្រព័ន្ធលូមានការស្ទះ ជាហេតុធ្វើឱ្យទឹកហូរចូលទៅក្នុងលូមិនទាន់នោះទេ ។

ជាក់ស្តែងទិដ្ឋភាពនៅតាមខាងមុខរោងចក្រ QMI មុខផ្សារឯករាជ្យ២ ស្ថិតនៅក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែន មានកំណាត់ផ្លូវមួយកំណាត់ត្រូវបានទឹកលិចត្រឹមជង្គង់ បណ្តាលឱ្យយានយន្តធ្វើដំណើរ ក៏ដូចជាម៉ូតូត្រូវរលត់កណ្តាលទឹកធ្វើឱ្យម្ចាស់ចុះបណ្តើរម៉ូតូរបស់ខ្លួនកាត់តាមទឹកតែម្តង មិនត្រឹមប៉ុណ្ណោះ នៅតាមដងផ្លូវនានា ត្រូវបានគេឃើញថា សុទ្ធតែទឹក និងមានសំរាមអណ្តែតពេញដងផ្លូវតែម្តង។

មិនត្រឹមតែប៉ុណ្ណោះនៅចំណុចមហាវិថីសហព័ន្ធរុស្ស៊ី និងតាមបណ្តាផ្លូវមួយចំនួនទៀតក៏មានការលិចលង់ផងដែរ ។
គួរបញ្ជាក់ថា នៅវេលលាប្រមាណម៉ោង៦ព្រឹកនេះ ភ្លៀងបានបង្អុលធ្លាក់យ៉ាងខ្លាំងនៅកណ្តាលរាជធានីភ្នំពេញតែម្តង បណ្តាលឱ្យតាមដងផ្លូវនានាមានការលិចលង់តែម្តង ។ (កែសម្រួលដោយ ៖ បុប្ផា)


























ចែករំលែកព័តមាននេះ