មហាសេដ្ឋីរបស់ Tesla ៖ ខ្ញុំមិនមែនជាហ្វេនរបស់មហាសេដ្ឋី Buffett ទេ
លោកមហាសេដ្ឋី អ៊ីឡុន ម៉ាស (Elon Musk) ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla និង SpaceX មិនដែលអៀនខ្មាស់ក្នុងការចែករំលែកគំនិតរបស់លោកលើមហាសេដ្ឋី…
លោកមហាសេដ្ឋី អ៊ីឡុន ម៉ាស (Elon Musk) ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla និង SpaceX មិនដែលអៀនខ្មាស់ក្នុងការចែករំលែកគំនិតរបស់លោកលើមហាសេដ្ឋី…
លោកមហាសេដ្ឋី អ៊ីឡុន ម៉ាស (Elon Musk) ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla និង SpaceX មិនដែលអៀនខ្មាស់ក្នុងការចែករំលែកគំនិតរបស់លោកលើមហាសេដ្ឋី វ៉ារេន បាហ្វេត (Warren Buffett) ទេ ។ លោកធ្លាប់និយាយថាយុទ្ធសាស្ត្រក្នុងការវិនិយោគរបស់លោកបាហ្វេតពិតជាស្រែថែមទៀតផង ។
កាលពីថ្ងៃព្រហស្បត្តិ៍កន្លងមកនេះ លោកបានចែករំលែកក្នុងបទសម្ភាសន៍មួយថាលោកមិនមែនជាអ្នកគាំទ្រលោក បាហ្វេត ទេ ប៉ុន្តែការងាររបស់លោក បាហ្វេត ពិតជាមានសារៈសំខាន់ពិតមែន ។
លោក ម៉ាស បានបកស្រាយថា ការងាររបស់លោក បាហ្វេត ក្នុងនាមជាវិនិយោគិន គឺការព្យាយាមសម្រេចចិត្តថា «រវាងកូកាកូឡា និងភេបស៊ី តើក្រុមហ៊ុនមួយណាគួរទទួលបានការវិនិយោគច្រើនជាង?» ។ លោកបានបន្តថា វាពិតជាគួរឲ្យធុញទ្រាន់ណាស់សម្រាប់ខ្ញុំ ប៉ុន្តែវានៅតែជារឿងសំខាន់ក្នុងការពិចារណា ។
យោងតាមគំនិតរបស់លោក ម៉ាស សេដ្ឋកិច្ចត្រូវការមនុស្សជំនាញផ្នែកច្បាប់ និងគណនេយ្យដូចលោក បាហ្វេត មិនច្រើនទេ តែសេដ្ឋកិច្ចត្រូវការមនុស្សបង្កើតផលិតផលថ្មីៗច្រើន ។ លោកបានបន្តថា មនុស្សជាច្រើនបានស្អប់មហាសេដ្ឋី និងគិតថាវាមិនល្អទេពេលដែលប្រទេសមានមហាសេដ្ឋី ប៉ុន្តែលោកមិនយល់ស្របនឹងទស្សនៈនេះឡើយ ។
សម្រាប់លោក បាហ្វេត វិញ លោកធ្លាប់បើកចំហរថាលោក ម៉ាស នៅមានផ្នែកច្រើនទៀតដែលត្រូវរៀនសូត្របន្ថែម ជាពិសេសទាក់ទិននឹងការចែករំលែកគំនិតលើប្រព័ន្ធសង្គមជាដើម ប៉ុន្តែលោកបាហ្វេតធ្លាប់បាននិយាយថាលោក ម៉ាស ជាមនុស្សដ៏អស្ចារ្យម្នាក់ ។
លោក បាហ្វេត ធ្លាប់បាននិយាយក្នុងបទសម្ភាសន៍មួយកាលពីឆ្នាំ ២០១៨ ថា លោកព្យាយាមធ្វើអ្វីមួយដើម្បីធ្វើឲ្យផលិតផលមួយកាន់តែល្អប្រសើរ ហើយខ្ញុំកោតសរសើរលោកត្រង់ចំណុចនេះ ៕
ចែករំលែកព័តមាននេះ