ភ្ញៀវទេសចរមកកម្សាន្តតំបន់ឆ្នេរអូរឈើទាលមានការកើនឡើង
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ អាជីវករលក់ដូរនៅតំបន់កំសាន្តឆ្នេរអូរឈើទាលក្រុងព្រះសីហនុបានប្រាប់ឱ្យដឹងថា ថ្ងៃចុងសប្តាហ៍នេះមានភ្ញៀវទេសចរណ៍ច្រើនគួរសមមកពិសាអាហារ, ដើរលេង និងអង្គុយតាមមាត់ឆ្នេរដើម្បីស្រូបយកខ្យល់អាកាស បើតាមការសង្កេតភាគច្រើនជាភ្ញៀវទេសចរក្នុងស្រុក ។

ជុំវិញកំណើនភ្ញៀវទេសចរណ៍មកកម្សាន្តតាមឆ្នេរសមុទ្រនេះដែរ មន្ត្រីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ក៍ដូចជាស្ថាប័នពាក់ព័ន្ធនៅតែបន្តយ៉ាងយកចិត្តទុកដាក់ក្នុងការក្រើនរំលឹកដល់បងប្អូនជាអ្នកលក់ដូរអោយរៀបចំអាកុល សាប៊ូលៀងដៃ និងការរក្សាអនាមយ័ផ្សេងៗ តាមកន្លែងលក់ដូរ ជាពិសេសគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ៕ (កែសម្រួលដោយ ៖ ធីតា)


ចែករំលែកព័តមាននេះ