ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​បាត់បង់​ជីវិត​នៅ​ប្រេ​ស៊ី​ល ឡើង​លើស​១​ម៉ឺន​នាក់​ហើយ

3 ឆ្នាំ មុន

ប្រទេស​ប្រេ​ស៊ី​ល ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ក្រសួងសុខាភិបាល​របស់​ប្រេ​ស៊ី​ល បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ជំងឺ​កូ​វី​ដ​១៩​នេះ បន្ត​ប៉ះពាល់​ដល់​ប្រទេស​ប្រេ​ស៊ី​ល​យ៉ាង​ខ្លាំង ដោយ​បាន​ឆក់​យក​ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់…

ប្រទេស​ប្រេ​ស៊ី​ល ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ក្រសួងសុខាភិបាល​របស់​ប្រេ​ស៊ី​ល បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ជំងឺ​កូ​វី​ដ​១៩​នេះ បន្ត​ប៉ះពាល់​ដល់​ប្រទេស​ប្រេ​ស៊ី​ល​យ៉ាង​ខ្លាំង ដោយ​បាន​ឆក់​យក​ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់ ១០,៦២៧​នាក់​។

យ៉ាង​ហោច​ណាស់ មាន​ករណី​ឆ្លង​វីរុស​ថ្មី​ចំនួន ១០,៦១១​ករណី ដែល​ត្រូវ​បាន​រាយការណ៍​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ចុង​ក្រោយ​នេះ​។ វា​បាន​ធ្វើ​ឱ្យ​ករណី​ឆ្លង​សរុប​នៅ​ក្នុង​ប្រទេស​ឡើង​ដល់ ១៥៥,៩៣៩​ករណី​។

ប្រេ​ស៊ី​ល មាន​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី ច្រើន​ជាងគេ​បំផុត​នៅ​ក្នុង​ចំណោម​ប្រទេស​ផ្សេង​ៗ​ទៀត​នៅ​អា​មេ​រិ​កឡា​ទី​ន​។ គិត​ត្រឹម​ថ្ងៃអាទិត្យ ប្រទេស​នេះ​មាន​ករណី​ជាង ១៥៥,០០០​ករណី ហើយ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​១០ ដែល​មាន​ករណី​ជំងឺ​កូ​វី​ដ​១៩ ច្រើន​ជាងគេ​។ នេះ​បើ​យោង​តាម តួលេខ​ពី​សាកលវិទ្យាល័យ Johns Hopkins​។

ប្រធានាធិបតី​ប្រេ​ស៊ី​ល លោក Jair Bolsonaro នៅ​តែ​បន្ត​ការ​ជឿជាក់​ថា វីរុស​នេះ មិន​អាច​បង្ក​គ្រោះថ្នាក់​បាន​ទេ ដោយ​និយាយ​ថា លោក​ជឿ​ថា ការ​ការពារ ដូច​ជា​ការ​ដាក់​ឱ្យ​នៅ​ដាច់​ដោយ ឡែក និង​ការ​ចាក់សោរ​ប្រទេស អាច​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​អាក្រក់​មក​លើ​សេដ្ឋកិច្ច​ប្រេ​ស៊ី​ល​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ