យោងតាមវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ថា សាសនា មកពីពាក្យ សាសនៈ ដែលមានន័យថាពាក្យបណ្តាំ, ពាក្យផ្តាំ ផ្ញើ, ពាក្យប្រៀនប្រដៅ, ការប្រៀនប្រដៅ… ហៅថាសាសនា ។
សាសនាគឺជាលក្ខណៈយល់ដឹង និងជំនឿមុតមាំរបស់មនុស្សដែលធ្លាប់បដិបត្តិមកឬហៅថាជាប្រព័ន្ធរួមនៃជំនឿ និងការបដិបត្តិដែលជាប់ទាក់ទងទៅនឹងវត្ថុសក្តិសិទ្ធិក្នុងលោក ។
សាសនាមានច្រើនប្រភេទដូចជា ព្រះពុទ្ធសាសនា, គ្រិស្ដសាសនា, សាសនាអ៊ីស្លាម, លទ្ធិហិណ្ឌូ, សាសនាពួកជីហ្វជាដើម ។ សាសនាទាំងនោះភាគច្រើនមានជំនឿលើព្រះអាទិទេព ជឿលើព្រះឥន្ទ្រ ព្រះព្រហ្ម វត្ថុស័ក្តិសិទ្ធិផងទាំងឡាយ ។
ដោយឡែកព្រះពុទ្ធសាសនាត្រូវបានបរិស័ទជឿលើព្រះពុទ្ធដែលជាបុគ្គលមួយរួបដែលបានត្រាស់ដឹងធម៌ក្នុងលោក និងបានចង្អុលបង្ហាញផ្លូវដើម្បីឱ្យមនុស្សដើរទៅរកសេចក្តីសុខដោយខ្លួនឯង ។
ទោះជាយ៉ាងណាបណ្តាសាសនាទាំងអស់សុទ្ធតែមានទ្រឹស្តីអប់រំឱ្យនុស្សប្រព្រឹត្តធ្វើអំពើល្អនិងបង្ហាញនូវការប្រមូលផ្តុំនូវប្រ ព័ន្ធនៃវប្បធម៌ ប្រព័ន្ធនៃជំនឿជាមូយនឹងមនុស្សជាតិ ទៅដល់ចិត្តវិញ្ញាណ និងគុណធម៌ ចរិយធម៌នៃសាសនា ។ សាន សារិន
ចែករំលែកព័តមាននេះ