ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លី ច័ន្ទ​សីហា ផ្អឹប​បេះដូង​មួយ​រយៈ ក្រោយ​​ជួប​រឿង​បែកបាក់​ស្វាមី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​អ្នក​នាង លី ច័ន្ទ​សីហា បាន​ប្រកាស​ផ្អឹប​បេះដូង​មួយ​រយៈ ដោយ​មិន​ទាន់​គិត​បញ្ហា​ស្នេហា​នៅ​ក្នុងអំឡុងពេល​នេះ​ឡើយ បន្ទាប់​ពី​នាង​បាន​ជួប​ប្រទះ​ការ​បែកបាក់​ស្វាមី ដោយ​បន្សល់​ទុក​កូនស្រី​មួយ​រូប​ជា​ចំណងដៃ ក្រោម​រួមរស់​ជាមួយ​គ្នា​បាន​ប៉ុន្មាន​ឆ្នាំ​មកនេះ។…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​អ្នក​នាង លី ច័ន្ទ​សីហា បាន​ប្រកាស​ផ្អឹប​បេះដូង​មួយ​រយៈ ដោយ​មិន​ទាន់​គិត​បញ្ហា​ស្នេហា​នៅ​ក្នុងអំឡុងពេល​នេះ​ឡើយ បន្ទាប់​ពី​នាង​បាន​ជួប​ប្រទះ​ការ​បែកបាក់​ស្វាមី ដោយ​បន្សល់​ទុក​កូនស្រី​មួយ​រូប​ជា​ចំណងដៃ ក្រោម​រួមរស់​ជាមួយ​គ្នា​បាន​ប៉ុន្មាន​ឆ្នាំ​មកនេះ។

បើ​គិត​មក​ទល់​ពេល​នេះ លី ច័ន្ទ​សីហា បាន​បែកបាក់​ស្វាមី​បាន​ប្រមាណ​ជា​២​ឆ្នាំ​មក​ហើយ ខណៈ​ពេល​ដែល​ដំណឹង​នៃ​ការ​បែកបាក់​ស្វាមី​ពី​តារា​សម្តែង​ពូកែ​បង្ហូរទឹកភ្នែក​រូប​នេះ​ហាក់​មិនសូវ​បាន​ប្រកាស​ឲ្យ​ដឹង​ជា​ទូទៅ​ឡើយ ក្នុង​ពេល​ដែល​តារា​រូប​នេះ​បាន​បញ្ជៀប​ខ្លួន​ចូល​ក្នុង​សិល្បៈ​ជា​បណ្តើរ​ឡើង​វិញ​។

លី ច័ន្ទ​សីហា បាន​បង្ហាញ​មុខជា​បន្តបន្ទាប់​ក្នុង​កម្មវិធី​អ្នកសិល្បៈ​ផ្សេង​ៗ និង​ខ្សែភាពយន្ត​ខ្នាត​ខ្លី ជាមួយនឹង​រូប​សម្រស់​ស្រស់​ប្លែក​ជាង​ពី​ពេល​មុន ក្រោយ​ពេល​ដែល​នាង​បាន​បែកបាក់​ស្វាមី​ដែល​ជា​មន្ត្រី​មានបុណ្យ​ស័ក្តិ​ខ្ពស់​មួយ​រូប​។ យ៉ាងណា បើ​ទោះបីជា​រក្សា​បាន​នូវ​រូប​សម្រស់​ឲ្យ​នៅ​ស្រស់​សោភា​យ៉ាងណា​ក៏​ដោយ ប៉ុន្តែ លី ច័ន្ទ​សីហា បាន​អះអាង​ថា នាង​មិន​ទាន់​គិត​រឿង​មានគ្រួសារ​ថ្មី​នា​ពេល​នេះ​ឡើយ ដោយសារ​តែ​នាង​ជាប់​ភារកិច្ច​បីបាច់​ថែរក្សា​កូនស្រី និង​មុខរបរ​រកស៊ី​មួយ​ចំនួន​ទៀត​។

នាង​បញ្ជាក់​ថា បច្ចុប្បន្ន​ក្រៅពី​ការងារ​មើលថែ​កូន នាង​ក៏​លក់​គ្រឿងសម្អាង​មួយ​ចំនួន​តាម​អន​ឡាញ និង​ការងារ​លក់​ដី​ឡូ​តិ៍ ដែល​ការងារ​ទាំងអស់​បាន​ធ្វើ​ឲ្យ​នាង​មាន​ភាព​មមាញឹក​ច្រើន ស្ទើរតែ​មិន​មាន​ពេល​សម្រាប់​ការងារ​សិល្បៈ​។

លី ច័ន្ទ​សីហា បាន​និយាយ​ថា ឥឡូវ​រឿង​ស្នេហា គឺ​មិន​ទាន់​គិត​ទេ ទុក​ពេល​សំរាប់​កូន​សិន រឿង​ជីវិត​គ្រួសារ​សុំ​សម្រាក​ផ្លូវចិត្ត ទុក​ពេល​មើល​ថែកូន​ខ្ញុំ​សិន ឬ​អាច​និយាយ​បាន​សឹង​ថា មិនបាច់​ក៏​បាន ខណៈ​ពេល​ដែល​នាង​មមាញឹក​រឿង​ការងារ​រកស៊ី​ផង​នោះ​។ ដោយឡែក​សម្រាប់​ការងារ​សិល្បៈ​វិញ ត្រូវ​បាន​តារា​រូប​នេះ​លើក​ឡើង​ថា កន្លង​មក មាន​បណ្តា​ផលិតកម្ម​ផ្សេង​ៗ​បាន​ទាក់ទង​ឲ្យ​នាង​ចូលរួម​សម្តែង​ដែរ ប៉ុន្តែ​នាង​បាន​ទទួល​ខ្លះ អត់​ខ្លះ ក្នុង​ពេល​ដែល​នាង​អាច​ទទួល​ថត​បាន​តែ​រឿង​ខ្លី​ប៉ុណ្ណោះ ព្រោះ​ខ្លាច​មិន​មាន​គ្រប់គ្រាន់​។

នាង​និយាយ​ថា ខ្ញុំ​ទទួល​តែ​រឿង​ខ្លី​រឿង ពេល​ម៉ែ​ចាស់​ទៅ របស់​អ្នក​មីង ពាន់ ភួង​បុ​ផ្ផា និង​ក្រៅពី​នេះ​ឡើង​កម្មវិធី ទូរទស្សន៍​ផ្សេង​ៗ ចំណែក​រឿង​ភាគ​គេ​ហៅ​ដែរ តែ​អត់​ទទួល​ទេ ដោយសារ​តែ​ខ្ញុំ​រវល់​រកស៊ី និង​មើលថែ​កូន​។ លី ច័ន្ទ​សីហា បាន​ក្លាយ​ទី​ជាតា​រា​វ័យក្មេង ដែល​ធ្លាក់ខ្លួន​មេម៉ាយ​កូន​១ ក្រោយ​ពី​ចំណង​ស្នេហ៍​ជាង​១​ឆ្នាំ ជាមួយ​អតីត​ប្ដី​មន្ដ្រី​ប៉ូលិស និង​ជា​អតីត​និស្សិត​យោធា បាន​ដើរ​ដល់ទី​បញ្ចប់ ឈាន​ទៅ​លែងលះ​គ្នា​ក្រោម​អំណាចតុលាការ​។

លី ច័ន្ទ​សីហា ធ្លាប់​បាន​លើក​ឡើង​ប្រាប់​បណ្តាញសារព័ត៌មាន​នៅ​ក្នុងស្រុក​ថា ចំណង​ស្នេហ៍​របស់​នាង​មាន​ភាព​រកាំរកូស តាំងពី​មុន​រៀប​ការ តែ​មិនជា​បញ្ហា​ធំដុំ ទើប​អាច​ការ​បាន​តាម​គម្រោង​។

នាង​បញ្ជាក់​ថា ក្រោយ​រៀប​ការ​ហើយ​អតីត​ស្វាមី​របស់​នាង មិនសូវ​មាន​ពេលវេលា​នៅ​ក្បែរ​ខ្លួន​នាង​ឡើយ ពិសេស​គឺ​ពេល​ដែល​នាង​មាន​ផ្ទៃពោះ​៦​ខែ គឺ​ប្ដី​របស់​នាង​បែរជា​រវល់​រហូត​មិនសូវ​បាន​នៅ​ក្បែរ​នាង​បាន​យូរ​ឡើយ​។

រឿង​ដែល​នាង​កាន់តែ​តូចចិត្ត​ថែម​ទៀត គឺ​នៅ​ពេល​នាង​សម្រាល​កូនស្រី​នៅ​មន្ទីរពេទ្យ ពេល​នោះ​ប្ដី​ក៏​គ្មាន​ពេល​មក​មើលថែ និង​ផ្ដល់​កម្លាំងចិត្ត​ដល់​រូប​នាង​ឡើយ គឺ​គ្រាន់តែ​មក​អើត​មើល​មួយ​ភ្លែត​ប៉ុណ្ណោះ​។ ក្រោយមក​ក៏​មិន​អាច​ផ្សះផ្សា​គ្នា​បាន រហូត​ឈាន​ទៅ​ដល់​ការ​ចែកផ្លូវ​គ្នា​តែ​ម្ដង តាម​តុលាការ ខណៈ​ពេល​នេះ​អតីត​ស្វាមី​របស់​នាង​មាន​ប្រពន្ធ​ថ្មី​ទៀត​ហើយ​ដែរ​៕ (​កែស​ម្រួ​ឡ​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ