ច​ន​ច័ន្ទ ល​ក្ខិ​ណា៖ តារា​សម្តែង ពី​ន រ៉ូ​ហ្សា មរណភាព​ដោយសារ​ រោគាព្យាធិ


រាជធានី​ភ្នំពេញ ៖ តារា​សម្តែង ពី​ន រ៉ូ​ហ្សា បាន​ទទួលមរណភាព​ហើយ នា​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក នា​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០២០​នេះ ក្នុង​មន្ទីរពេទ្យ​លោកសង្ឃ នៅ​រាជធានី​ភ្នំពេញ ។

ដំណឹង​មរណៈភាព​ដែល​កើតឡើង​បើក​ឆាក​ខែ​ថ្មី របស់​តារា​សម្តែង កញ្ញា​ពី​ន រ៉ូ​ហ្សា មានឈ្មោះ​ពិត អេ​ង ស្រី​ភ័​ក្រ ហៅ​អា​ស្រស់ វ័យ​៣១​ឆ្នាំ បាន​បង្ក​អោយ​មានការ សោកសៅ​ពី​សំណាក់​មិត្តភក្តិ បងប្អូន​សិល្បករ​រួម​ជំនាន់ ខណៈ​ដែល​ខកខាន​ជួបជុំ​មួយ​រយៈ​សោះ បែរជា រូប​នាង​លា​រហូត តែ​ម្តង ។

យោង​តាម​ការ​បង្ហោះ​របស់​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​សរសេរ​ថា «​ប្អូនស្រី Ping Roza បាន​ទទួលមរណភាព កាលពី​ព្រឹក​មិ​ញ​វេលា​ម៉ោង 7.30 នាទី ដោយ​ជំងឺ ខូច​តម្រងនោម​, ជំងឺថ្លើម និង​ផ្នែក​ប្រព័ន្ធ​ប្រសាទ​ធ្ងន់ធ្ងរ សូម​បងប្អូន​មិត្តភក្តិ សិល្បករ​សិល្បការី​ទាំងអស់ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ​សព​របស់​គាត់​ផង
ទីតាំង​តំកល់សព នៅ​វត្ត​ពោ​ធ៌​ចិន​តុង ដើម្បី​រង់ចាំ​ការ​បូជា​ល្ងាច​នេះ​» ។

ដំណឹង​ដ៏​ក្តៅ​នេះ ធ្វើ​ឲ្យ​អ្នកសិល្បៈ​ដែល​ស្គាល់​គាត់ ខ្លះ​មិន​ជឿ ខ្លះ​ស្រឡាំងកាំង ខ្លះ​ទន់​ដៃជើង ដោយសារ​នឹក​ស្មាន​មិន​ដល់​ថា តារា​ស្រី​រូប​នេះ​ជួប​រឿង​អកុសល បែប​នេះ​ឡើយ ។

សូមរម្លឹកថា ស្ទើរ​មិន​គួរ​ឱ្យ​ជឿ តារា​សម្តែង ពី​ន រូហ្សា ទទួល​មរណភាព​ហើយ​ទាំង​ក្មេង​ខ្ចី​ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ