ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទើរ​មិន​គួរ​ឱ្យ​ជឿ តារា​សម្តែង ពី​ន រូហ្សា ទទួល​មរណភាព​ហើយ​ទាំង​ក្មេង​ខ្ចី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​ប៉ុន្មាន​ម៉ោង​មុន​នេះ ដោយ​តារា​សម្តែង ពី​ន រ៉ូ​ហ្សា ដែល​នៅ​ក្នុង​សិល្បៈ​មាន​គេ​ស្គាល់​ច្រើន​គួរសម ស្រាប់តែ​ទទួល​ដំណឹង​ថា បាន​ទទួលមរណភាព​ហើយ​នា​វេលា​ម៉ោង​ម៉ោង​៧​កន្លះ​ព្រឹក នា​ថ្ងៃ​ទី​១…

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​ប៉ុន្មាន​ម៉ោង​មុន​នេះ ដោយ​តារា​សម្តែង ពី​ន រ៉ូ​ហ្សា ដែល​នៅ​ក្នុង​សិល្បៈ​មាន​គេ​ស្គាល់​ច្រើន​គួរសម ស្រាប់តែ​ទទួល​ដំណឹង​ថា បាន​ទទួលមរណភាព​ហើយ​នា​វេលា​ម៉ោង​ម៉ោង​៧​កន្លះ​ព្រឹក នា​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០២០​នេះ នៅ​មន្ទីរពេទ្យ​លោកសង្ឃ រាជធានី​ភ្នំពេញ​។ ដំណឹង​ដ៏​ក្តៅ​នេះ ធ្វើ​ឱ្យ​អ្នកសិល្បៈ​ដែល​ស្គាល់​គាត់ ខ្លះ​មិន​ជឿ ខ្លះ​ស្រឡាំង​កាំង ទន់​ដៃជើង ដោយសារ​អត់​នឹក​ដល់​ថា តារា​ស្រី​រូប​នេះ​ជួប​រឿង​អកុសល​ឡើយ​។

យោង​តាម​ការ​បង្ហោះ​របស់​តារាចម្រៀង និង​សម្តែង ព្រី​ម ម​ន្ថា មុន​នេះ​បាន​សរសេរ​ថា «​ប្អូនស្រី​ភ​ក្រ័ ហៅ​អា​ស្រស់ គាត់​បាន​បាត់បង់​ជីវិត​ហើយ​ព្រឹក​មិ​ញ​នេះ ហើយ​ពេល​នេះ​សព​តំកល់​នៅ​វត្ត​នាគ​វ​ន័ បង​សូម​ឱ្យ​ប្អូនស្រី​ទៅ​ឱ្យ​បាន​សុខ​ស្ងប់​ចុះ ប្អូនស្រី​ជា​មនុស្ស​ល្អ​ណាស់ ធ្វើបុណ្យ​ក៏​បាន​ច្រើន ប្អូនស្រី​អស់កម្ម​ហើយ​ទៅ​ឱ្យ​បាន​សុខ​ចុះ កើត​ជាតិ​ក្រោយ​កុំឱ្យ​អាយុ​ខ្លី​ដូច​ជាតិ​នេះ​ទៀត​។

ទោះបី​យើង​មិនមែន​ជា​បងប្អូន តែ​យើង​ស្រលាញ់​គ្នា​ដូច​បងប្អូន​ចឹ​ង​បង​ស្តាយ​ដែល​ជួយ​ប្អូន​យឺត​ពេល បើ​ជួយ​ទាន់​ពេល​ប្អូន​ក៏​មិន​បាត់បង់​ជីវិត​ដែរ សុំ​ទៅ​ឱ្យ​សុខ​ចុះ​»​។

តាម​ការ​សាកសួរ មុន​នេះ​ទៅ ព្រី​ម ម​ន្ថា បានឱ្យ​ដឹង​ថា កញ្ញា​ពី​ន រ៉ូ​ហ្សា មានឈ្មោះ​ពិត អេ​ង ស្រី​ភ​ក្រ័ ហៅ​អា​ស្រស់ បាន​ចូល​សម្រាក​នៅ​ពេទ្យ​លោកសង្ឃ ២​ថ្ងៃ​ក៏​ផុតដង្ហើម​ទៅ​។ នាង​ឮ​តែ​គេ​ថា រ៉ូ​ហ្សា ឈឺ​ច្រើន​មុខ​មិនដឹង​ច្បាស់​មួយ​ណា​នោះ​ទេ តែ​ចុង​ក្រោយ​បាន​២​ថ្ងៃ​ក៏​អ៊ីចឹង​បណ្តោយ មិន​គួរ​ឱ្យ​ជឿ​សោះ​។ សព​របស់​គាត់ ឭ​ថា តម្កល់​នៅ​វត្ត​នាគ​វ័ន រាជធានី​ភ្នំពេញ​។

នេះ​ជា​ការ​ជូន​ដំណឹង​​ដល់​មិត្ត​សិល្បករ​ទាំងអស់​បាន​ជ្រាប ហើយ​ជួយ​ចូលរួម​ពិធីបុណ្យ​ទាំងអស់​គ្នា​។ យើង​សូម​ចូលរួម​សោកស្តាយ ចំពោះ​គ្រួសារ​សព​ផង​ដែរ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ