អ្នក​បើក​ម៉ូតូ កម្លាំង​សេះ​លើស​ពី ១២៥​សេ​សេ ត្រូវ​តែ​មាន​បណ្ណ​បើកបរ​ប្រភេទ​(​ក​)


រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ម៉ូតូ ដែល​មាន​កម្លាំង​​សេះ ចាប់ពី ១២៥​សេ​សេ​ចុះ​ក្រោម មិន​ចាំបាច់​តម្រូវ​អោយ​មាន​បណ្ណ​បើកបរ ប្រភេទ (​ក​) ទេ ។ ប៉ុន្តែ​ត្រូវ​គ្រប់​អាយុ​បើកបរ ចេះ​បើកបរ​និង​ចេះ​ដឹង​ច្បាប់​ចរាចរណ៍ ផង​ដែរ ។

ចំណែកឯ ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ម៉ូតូ​ដែល​មាន​កម្លាំង​សេះ​លើស​ពី ១២៥​សេ​សេ គឺ​ត្រូវ​តែ​មាន​បណ្ណ​បើកបរ​ប្រភេទ (​ក​) ទើប​អាច​បើកបរ​បាន ។

បើ​តាម​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន អោយ​ដឹង​ថា បងប្អូន​ប្រជាពលរដ្ឋ​អាច​ប្តូរ និង​ពន្យារ នៅ​មណ្ឌល​ផ្តល់​បណ្ណ​បើកបរ​យានយន្ត ផ្សារ​ទំនើប​អ៊ី​អន​១ និង​អ៊ី​អន​២ ធ្វើការ​រៀងរាល់ថ្ងៃ ចាប់ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃអាទិត្យ ចាប់ពី​ម៉ោង ០៩:០០ ព្រឹក ដល់​ម៉ោង ១០:០០​យប់ ។

បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​មាន​ឯកសារ​ដូច​ជា ៖
*១. អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ
*២. លិខិតបញ្ជាក់​កាយសម្បទា (​អាច​ធ្វើ​នៅ​ទីតាំង​ផ្ទាល់​)
*៣. រូបថត ៤x៦ ផ្ទៃ​ពណ៌​ស ៣​សន្លឹក (​ថត​នៅ​ទីតាំង​ផ្ទាល់​)
*៤. ពាក្យបណ្តឹង​បាត់​បណ្ណ​បើកបរ​បញ្ជាក់​ពី​ប៉ុស្តិ៍​រដ្ឋបាល (​ក្នុង​ករណី​បាត់​បណ្ណ​បើកបរ​) ។

បើ​តាម​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បញ្ជាក់​ថា ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ​ចង់​ប្រឡង​យក​បណ្ណ​បើកបរ​ត្រូវ​មាន​ឯកសារ​ដូច​រៀបរាប់​ខាងលើ​(*១ *២ *៣) និង​លិខិតបញ្ជាក់​ការ​សិក្សា​ពីសា​លា​ង្រៀ​ន​បើកបរ​សម្រាប់​បណ្ណ​ប្រភេទ (​គ​, ឃ និង ង​) ។

នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២០ នៅ​សន្និសីទ​សារព័ត៌មាន លោក សូ ពីសី អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវគោក ក្រសួង​សាធារណៈការ និង​ដឹក​ជ​ញ្ជួ​ន បាន​ថ្លែង​បញ្ជាក់​យ៉ាង​ច្បាស់​ថា សម្រាប់​អ្នក​បើក​ម៉ូតូ​កង់​៣ និង​ម៉ូតូ​សណ្តោងរ​ម៉ក់ ដាច់ខាត​ត្រូវ​តែ​មាន​បណ្ណ​បើកឡាន​ប្រភេទ​(​ក​) បើ​ទោះបីជា​កម្លាំង​ម៉ាស៊ីន​ម៉ូតូ​របស់​ពួក​គាត់​ត្រឹម ឬ​ក្រោម ១២៥ CC ក៏​ដោយ ព្រោះ​ពួក​គាត់ ធ្វើ​អាជីវកម្ម​ដឹក​ជ​ញ្ជួ​ន ដូច្នេះ​ត្រូវ​តែ​មាន​បច្ចេកទេស​បើកបរ ដើម្បី​សុវត្ថិភាព​ភ្ញៀវ​របស់​ពួក​គាត់ ។

ឆ្លើយ​តប​នឹង​មូលហេតុ​ថា ហេតុ​អ្វី​បានជា​អ្នកមាន​បណ្ណ​បើកបរ​រថយន្ត​គ្រប់​ប្រភេទ​មិន​អាច​អនុញ្ញាត​ឲ្យ​ទៅ​បើកបរ​ម៉ូតូ​កម្លាំង​ធំ​លើស​ពី ១២៥ CC ហើយ​ចាំបាច់​ត្រូវ​មាន​បណ្ណ​បើកបរ​ម៉​តូ​ផ្សេង​ទៀត​នោះ ? មន្ត្រី​ក្រសួង​សាធារណៈការ​បាន​បញ្ជាក់​ថា ព្រោះ​ម៉ូតូ​ធំ និង​មាន​ល្បឿន​លឿន ដូច្នេះ​តម្រូវ​ឲ្យ​ពួក​គាត់​ត្រូវ​ចេះ​បច្ចេកទេស​ទប់​លំនឹង​ម៉ូតូ បើ​គ្មាន​ជំនាញ​ពិសេស​ទេ ផ្លូវ​កោង យើង​នឹង​បើកបរ មិន​មាន​សុវត្ថិភាព​ទេ ៕

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ