ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ ​ក្តៅស្លឹកត្រចៀក រៀបចំ​ផែន​ការ​​ដាក់​ទណ្ឌកម្ម​ចិន

3 ឆ្នាំ មុន

រដ្ឋបាល​រ​បស់​លោក​ត្រាំ ​កំពុង​រៀបចំ​ផែនការ​រយៈពេល​វែង ​ដើម្បី​ដាក់​ទណ្ឌកម្ម​ប្រទេស​ចិន ដោយ​សារ​តែ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១៩​។ នេះ​បើ​តាម​សេចក្តីរាយការណ៍​ព័ត៌មាន ​CNN ​នៅ​ថ្ងៃនេះ​។ ផែនកា​រ​នេះ ​នឹ​ង​ដាក់​សម្ពាធ​បន្ថែម​ទៀត​ទៅ​លើ​ទំនាក់ទំនង​ដែល​មិនល្អ​ស្រាប់​វាង​ប្រទេស​ទាំង​ពីរ​។ ប្រធានាធិបតី​ដូ​ណា​ល់​…

រដ្ឋបាល​រ​បស់​លោក​ត្រាំ ​កំពុង​រៀបចំ​ផែនការ​រយៈពេល​វែង ​ដើម្បី​ដាក់​ទណ្ឌកម្ម​ប្រទេស​ចិន ដោយ​សារ​តែ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១៩​។ នេះ​បើ​តាម​សេចក្តីរាយការណ៍​ព័ត៌មាន ​CNN ​នៅ​ថ្ងៃនេះ​។

ផែនកា​រ​នេះ ​នឹ​ង​ដាក់​សម្ពាធ​បន្ថែម​ទៀត​ទៅ​លើ​ទំនាក់ទំនង​ដែល​មិនល្អ​ស្រាប់​វាង​ប្រទេស​ទាំង​ពីរ​។

ប្រធានាធិបតី​ដូ​ណា​ល់​ ត្រាំ ​ក្តៅស្លឹកត្រចៀក ដោយសារ​តែ​វិបត្តិ​ដែល​ពេល​នេះ​បាន​សម្លាប់​ប្រជាជន​អា​មេ​រិ​ក​ជាង ៦០.០០០ នាក់​។

ប្រភព​ជា​ច្រើន​នៅ​ខាងក្នុង​រដ្ឋបាល​និយាយ​ថា​ មាន​ចំណង់​ចង់​ប្រើ​ឧបករណ៍​ផ្សេង​ៗ​រួម​មាន​ទណ្ឌកម្ម​ទាក់ទង​នឹង​បំណុល​របស់​អា​មេ​រិ​ក ​និង​រៀបចំ​គោលនយោបាយ​ពាណិជ្ជកម្ម​ថ្មី​។ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ