ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​នាង សុ​ន ស្រី​ពេជ្រ ជួប​ទុក្ខ​ធំ​សម្រាប់​ការ​បាត់បង់​មនុស្ស​ជាទី​ស្រលាញ់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្រោយ​ការ​តស៊ូ​ជ​ម្នះ​នឹង​ជំងឺ​ក៏​កាច​សាហាវ​មួយ​រយៈពេល​ទីបំផុត​ប្អូនប្រុស​របស់​តារាចម្រៀង​ស្រី​ស្រគត់ស្រគំ​អ្នក​នាង សុ​ន ស្រី​ពេជ្រ ដែល​រង​ជំងឺ​ធ្ងន់ធ្ងរ​ឥឡូវ​លាចាក​លោក​យើង​ទៅ​ហើយ​នៅ​ម៉ោង ១០​ព្រឹក ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២០ ដែល​នេះ​ចាត់​ទុកជា​ដំណឹង​ដ៏​ក្រៀមក្រំ​បំផុត​សម្រាប់​គ្រួសារ​អ្នកសិល្បៈ​មួយ​ដួង…

រាជធានី​ភ្នំពេញ​៖ ក្រោយ​ការ​តស៊ូ​ជ​ម្នះ​នឹង​ជំងឺ​ក៏​កាច​សាហាវ​មួយ​រយៈពេល​ទីបំផុត​ប្អូនប្រុស​របស់​តារាចម្រៀង​ស្រី​ស្រគត់ស្រគំ​អ្នក​នាង សុ​ន ស្រី​ពេជ្រ ដែល​រង​ជំងឺ​ធ្ងន់ធ្ងរ​ឥឡូវ​លាចាក​លោក​យើង​ទៅ​ហើយ​នៅ​ម៉ោង ១០​ព្រឹក ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២០ ដែល​នេះ​ចាត់​ទុកជា​ដំណឹង​ដ៏​ក្រៀមក្រំ​បំផុត​សម្រាប់​គ្រួសារ​អ្នកសិល្បៈ​មួយ​ដួង ។

ប្អូនប្រុស​របស់​តារាចម្រៀង​រូប​នេះ​មានឈ្មោះ​ថា សុ​ន សំណាង ហៅ សុ​ន​សឺត អាយុ ៣២​ឆ្នាំ ជា​កូនប្រុស​ទី​៦ ក្នុង​គ្រួសារ ។ ប្អូនប្រុស​បាន​ធ្លាក់ខ្លួន​ឈឺ​ជាមួយនឹង​ជំងឺ​នៃ​ការ «​ខូច​ខួរឆ្អឹងខ្នង​» ។ ការ​បាត់​បង់ជីវិត​ប្អូនប្រុស​របស់ អ្នក​នាង សុ​ន ស្រី​ពេជ្រ ទៅ​កាន់​ទី​ឆ្ងាយ​មិន​អាច​វិល​ត្រឡប់​មក​វិញ ចាកចោល​លោក​អ្នក​មានគុណ បងប្អូន​សាច់ញាតិ គឺជា​បាត់បង់​ដ៏​ធំធេង​ដែល​ចាត់​ទុក​បាន​ថា​អ្នក​នាង សុ​ន ស្រី​ពេជ្រ ជួប​ទុក្ខ​ធំ ព្រោះ​កន្លង​មក​រូប​នាង​ផ្ទាល់​និង​ក្រុម​គ្រួ​សារបាន​ខិតខំ​គ្រប់​មធ្យោបាយ​ក្នុង​ការ​រក​ប្រាក់​មក​ព្យាបាល​មនុស្ស​ជាទី​ស្រលាញ់​របស់​ខ្លួន ។

អំឡុង​ពេល​ព្យាបាល​ប្អូនប្រុស​កន្លង​មក អ្នក​នាង សុ​ន ស្រី​ពេជ្រ ក្នុង​នាម​ជា​បងស្រី បាន​ព្យាយាម​ស្វែងរក​ជំនួយ​ពី សប្បុរសជន​ជា​ច្រើន​នៅ​ពេល​ដឹង​ថា អស់​ល​ទ្ធ​ភាព​បូក​ទាំង បញ្ហា​កូ​វី​ដ​ធ្វើ​អោយ​នាង មិន​អាច​ចេញ​ក្រៅ​រក​លុយ​បាន​។ បើ​យោង​តាម​ស្ថានភាព​ជំងឺ​ប្អូន ប្រុស​របស់ សុ​ន ស្រី​ពេជ្រ មាន​ជំងឺរបេង​ឆ្អឹងខ្នង ព្យាបាល​ច្រើន​ខែ​មក​ហើយ រាប់​ទាំង​ការ​ចេញ​ទៅ​ប្រទេស​ជិតខាង​។

ដោយសារ​តែ​ស្ថានភាព​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ៗ ប្អូនប្រុស​ដ៏​កម្សត់​រូប​នេះ​បាន​ផុតដង្ហើម​នៅ​ព្រឹក​ថ្ងៃ​ទី ៣០ មេ​សា ដែល​ការ​បាត់បង់​បង្ក​អោយ​មានការ​សោកស្តាយ​ចំពោះ​ញាតិ​មិត្តជា​ពិសេស​សប្បុរសជន នានា​ដែល​បាន​បរិ​ច្ចាក ថវិកា ជួយ​ដល់ គ្រួសារ​អ្នកជំងឺ​ម្នាក់​ៗ ក៏​បាន​សម្តែង​ការ​អាណិត ចូលរួម​រំលែក​ទុក្ខ​គ្រប់​គ្នា​។

បើ​តាម​អោយ​ដឹង​ពី​អ្នក​នាង សុ​ន ស្រី​ពេជ្រ បានអោយ​ដឹង​ថា សព​ប្អូនប្រុស​របស់​នាង​គឺ​តម្កល់​ធ្វើបុណ្យ​សព​នៅ​វត្ត​សំរោង​អណ្តែត រាជធានី​ភ្នំពេញ ហើយ​អ្នក​នាង​និង​ក្រុម​គ្រួសារ កំពុង​ពិភាក្សា​រឿង​ពេលវេលា​នៃ​ការ​បូជាសព ។ នេះ​ជា​ការ​ជូនដំណឹង​ដល់​មិត្ត​សិល្បៈ និង​អ្នក​ស្គាល់​នាង​ទាំងអស់​ទៅ​ចូលរួម​ពិធី​បុណ្យសព​របស់​ប្អូនប្រុស​អ្នកសិល្បៈ​រូប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ