ជំងឺរើមបង្កឡើងដោយវីរុសមួយប្រភេទឈ្មោះថា Varicella Zoster ដែលដូចគ្នានឹងមូលហេតុនាំឲ្យកើតជំងឺអ៊ុតស្វាយដែរ។ ក្រោយពីជំងឺអ៊ុតស្វាយជាទៅវិញ វីរុសនេះនៅរក្សាស្ថានភាពសម្ងំ រហូតដល់មានកត្តាជំរុញដែលមិនសម្គាល់ បានធ្វើឲ្យវីរុសនេះងើបឡើងវិញ ដោយបង្កជាជំងឺរើមតែម្តងទៅ ដែលវាមានលក្ខណៈកន្ទួលពងបែក និងឈឺចាប់ខ្លាំង។

អ្នកទំនងជាងាយនឹងកើតជំងឺរើមនេះបើសិនជាអ្នកអាយុចាប់ពី ៦០ឆ្នាំឡើងទៅ ធ្លាប់មានជំងឺអ៊ុតស្វាយមុនអាយុមួយឆ្នាំ និងមានជំងឺមួយដែលធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ។ យ៉ាងណាមិញអាការៈខាងក្រោមនេះគឺជាលក្ខណៈធម្មតានៃជំងឺរើមហើយ ៖

១-ឈឺចាប់ក្នុងពោះ
២-ពិបាកធ្វើចលនាសាច់ដុំមុខ
៣-ធ្លាក់ត្របកភ្នែក
៤-ក្តៅខ្លួន និងគ្រុន
៥-មានដំបៅនៅក្បែប្រដាប់ភេទ
៦-ឈឺក្បាល
៧-ស្តាប់លែងលឺ
៨-ឈឺសន្លាក់
៩-មិនអាចធ្វើចលនាភ្នែកបានពេញលេញ
១០-ហើមក្រពេញ
១១-មានបញ្ហាចំពោះការស្រង់រសជាតិ និងគំហើញ៕ (ប្រភពពី៖ Health.com.kh) (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ