ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក គួ​ច ចំរើន ជម្រុញ​កសិដ្ឋាន​ចិ​ញ្ចឹ​ម​បង្គា​ជាក​សិ​.​ទេសចរណ៍ (មានវីដេអូ)

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​ ៖ ក្នុង​ន័យ​បង្កើត​ការ​ទាក់ទាញ​ទេសចរណ៍​មក​កំសាន្ត​ខេត្ត​ព្រះ​សីហ​នុ​ឲ្យ​បាន​ច្រើន​ និង​ប្លែក​ភ្នែក លោក គួ​ច ចំរើន អភិបាលខេត្ត​មាត់សមុទ្រ​មួយ​នេះ​បាន​លើកទឹកចិត្ត​ដល់​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​បង្គា គួរ​ប្រែក្លាយ​ការ​ចិញ្ចឹម​បង្គា​មិន​គ្រាន់តែ​យក​ទិន្នផល​លក់​លើ​ទីផ្សារ​ប៉ុណ្ណោះ​ទេ តែ​ត្រូវ​ពង្រីក​តំបន់​នេះ​ទៅ​ជា​តំបន់ក​សិ​.​ទេសចរណ៍​ជាមួយ​និង​ការ​ចិញ្ចឹម​បែប​វារីវប្បកម្ម…

ខេត្ត​ព្រះ​សីហ​នុ​ ៖ ក្នុង​ន័យ​បង្កើត​ការ​ទាក់ទាញ​ទេសចរណ៍​មក​កំសាន្ត​ខេត្ត​ព្រះ​សីហ​នុ​ឲ្យ​បាន​ច្រើន​ និង​ប្លែក​ភ្នែក លោក គួ​ច ចំរើន អភិបាលខេត្ត​មាត់សមុទ្រ​មួយ​នេះ​បាន​លើកទឹកចិត្ត​ដល់​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​បង្គា គួរ​ប្រែក្លាយ​ការ​ចិញ្ចឹម​បង្គា​មិន​គ្រាន់តែ​យក​ទិន្នផល​លក់​លើ​ទីផ្សារ​ប៉ុណ្ណោះ​ទេ តែ​ត្រូវ​ពង្រីក​តំបន់​នេះ​ទៅ​ជា​តំបន់ក​សិ​.​ទេសចរណ៍​ជាមួយ​និង​ការ​ចិញ្ចឹម​បែប​វារីវប្បកម្ម សម្រាប់​អ្នក​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​មក​លេង​កំសាន្ត និង​ស្វែង​យល់​ពី​ធម្មជាតិ ។

លោក គួ​ច ចំរើន បាន​ថ្លែង​បែប​នេះ​​នា​ឱកាស​ចុះ​ទៅ​ពិនិត្យ​ស្រែ​ចិញ្ចឹម​បង្គា​របស់​ក្រុមហ៊ុន ហេង ហេង នៅ​ក្នុងភូមិ​អូរ​តា​សេក (​ប៉ុ​ល​ឌែ​២) ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី ២៨ ខែមេសា ឆ្នាំ​២០២០ ។

បើ​តាម​លោក សូ សុរិយា តំណាង​ក្រុមហ៊ុន​ខាងលើ​អោយ​ដឹង​ថា ស្រែ​បង្គា​នេះ​មាន​ផ្ទៃដី​ជាង​១០០​ហិ​កតា ហើយ​បច្ចុប្បន្ន ផល​បង្គា​ចិញ្ចឹម​បែប​ធម្មជាតិ​នេះ បាន​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ផង និង​បណ្តា​ខេត្ត​តំបន់ឆ្នេរ​ ហើយ​លោក​នឹង​ខិតខំ​កែ​ច្នៃ​ទៅតាម​​អ្វី​ដែល​ថ្នាក់ដឹកនាំ​ខេត្ត​បាន​ជម្រុញ ៕ (កែសម្រួលដោយ ៖ ធីតា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ