ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះពុទ្ធ​សាសនា​អប់រំ​មនុស្ស​ឱ្យ​មាន​សន្តិភាព

6 ឆ្នាំ មុន

ពុទ្ធសាសនា​ជា​សាសនា​សន្តិភាព ហើយ​អប់រំ​មនុស្ស​តាម​បែប​សន្តិភាព មិនមែន​ដោយ​ហិង្សា​នោះ​ទេ អប់​មនុស្ស​ឲ្យ​មាន​ព្រហ្ម​វិហារធម៌​ចេះ​ស្រឡាញ់ រាប់អាន​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ។

តាម​ពិត​ទៅ​ពិភពលោក​នេះ​ពុំ​ទាន់​មាន​សន្តិភាព​ពិតប្រាកដ​ទេ ដោយ​យើង​ពុំ​ទាន់​ធានា​បាន​នូវ​សន្តិសុខ សុ​វត្តិភាព​បរិបូណ៌​ឡើយ ។ សន្តិភាព​ទាល់តែ​ប្រជាពលរដ្ឋ​យើង​រស់នៅ​លែង​ភ័យ​ខ្លាច​ទើប​ឈ្មោះ​ថា​យើង​មាន​សន្តិ ភាព ។ ការ​បំភិតបំភ័យ ភេរវកម្ម ចោរកម្ម ឃាតកម្ម មាន​ជា​រៀងរាល់ថ្ងៃ អ្នកក្រ​ភ័យ​ព្រួយ​ដោយ​គ្មាន​ហូប ឯ​អ្នកមាន​ភ័យ​ខ្លាច​ចោរប្លន់ ។

បញ្ហា​សន្តិភាព​ផ្លូវចិត្ត​សំខាន់​ណាស់ កាលណា​ចិត្តស្ងប់ ធ្វើ​ឲ្យ​បុគ្គល​ស្ងប់​, កាលណា​បុគ្គល​ស្ងប់ ធ្វើ​ឱ្យ​គ្រួសារ​ស្ងប់​, កាលណា​គ្រួសារ​ស្ងប់ ធ្វើ​ឱ្យ​ស្រុកភូមិ​ស្ងប់ គឺ​ស្ងប់​រហូត​ដល់​ពិភពលោក​ទាំងមូល ។ ពេល​ណា​នៅ​តែ​មានការ​កាប់សម្លាប់​គ្នា មិន​ឈ្មោះ​ថា​មាន​សន្តិភាព​ឡើយ ។

ក្នុង​វត្ត​នីមួយ​ៗ​បើ​ព្រះសង្ឃ​មានចិត្ត​ស្ងប់ ប្រជាជន​ជុំវិញ​វត្ត​ក៏​មានចិត្ត​ស្ងប់​ដែរ តែបើ​រវល់​តែ​ដណ្តើម​លាភ ដណ្តើម​អំណាច​គ្នា នោះ​នឹង​រក​សេចក្តី​ស្ងប់​មិនឃើញ​ឡើយ ។ សាន សារិន