ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

COVID-19 ៖ អ​.​ស​.​ប ព្រមាន​ពី​គ្រោះ​មហន្តរាយ​មនុស្សជាតិ​មួយ

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ អ​.​ស​.​ប ព្រមាន​កាលពី​ថ្ងៃ​ទី​២១ មេ​សា ថា ជា​គ្រោះ​មហន្តរាយ​សុខា​ភិបាល​​ក្នុង​កម្រិត​ពិភពលោក ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 នាំ​ឲ្យ​មានការ​បាក់​ស្រុត​ចុះ​ខ្លាំងនៃ​សេដ្ឋកិច្ច…

សហរដ្ឋអាមេរិក ៖ អ​.​ស​.​ប ព្រមាន​កាលពី​ថ្ងៃ​ទី​២១ មេ​សា ថា ជា​គ្រោះ​មហន្តរាយ​សុខា​ភិ
បាល​​ក្នុង​កម្រិត​ពិភពលោក ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 នាំ​ឲ្យ​មានការ​បាក់​ស្រុត​ចុះ​ខ្លាំងនៃ​សេដ្ឋកិច្ច ហើយ​ក្នុង​ឆ្នាំ​២០២០​អាច​ឲ្យ​ពិភពលោក​ធ្លាក់​ចូល​ក្នុង​គ្រោះ​មហន្តរាយ​មនុស្ស​ជាតិ​។

យោង​តាម​ការ​កត់ត្រា​របស់ AFP ថា វីរុសនោះ​បាន​ឆ្លង​ដល់​មនុស្ស​ជាង​២,៥​លាន​នាក់ និង​បណ្ដាល​​ឲ្យ​មនុស្ស​ស្លាប់​ដល់​ជាង​១៧៤.០០០នាក់​រួច​ហើយ និង​ជម្រុញ​ឲ្យ​មនុស្សជាតិ ក្នុង​អត្រា​៦​នាក់​ក្នុង​ចំណោម​មនុស្ស​១០​នាក់ ត្រូវ​ស្ថិត​ក្នុង​ការ​បង្ខាំង​មិន​ឲ្យ​ចេញ​ទៅ​ណា​មក​ណា រួច​បណ្ដាល​​ឲ្យ​សេដ្ឋកិច្ច​ពិភពលោក​រង​ការ​ប៉ះពាល់ខ្លាំងក្លា​បំផុត​អាច​ធ្លាក់​ក្នុង​គ្រោះ​មហន្តរាយ ។

អង្គការ​ស្បៀងអាហារ​ពិភពលោក PAM ព្រមាន​នា​ថ្ងៃ​ទី​២១ មេ​សា ថា វីរុស COVID-19 ក្នុង​​ឆ្នាំ​២០២០​អាច​បណ្ដាល​ឲ្យ​ចំនួន​មនុស្ស​ដែល​ស្ថិត​នៅ​មាត់ជ្រោះ​នៃ​ការ​អត់ឃ្លាន​កើន​ដល់​ទ្វេ​ដង ដែល​នាំ​ឲ្យ​មាន​គ្រោះ​មហន្តរាយ​មនុស្សធម៌​លើ​ពិភពលោក ។ អង្គការ​នោះ​ព្រមាន​ទៀត​ថា ចំនួន​មនុស្ស​ដែល​រង​កា​អត់ឃ្លាន​ធ្ងន់ធ្ងរ​អាច​កើន​ដល់​ទ្វេ​ដង មក​ពី​ការ​ឆ្លង​រាលដាល​នៃ​វីរុស ដែល​នឹង​មាន​ដល់​ជាង​២៥០​លាន​នាក់ រហូត​ដល់​ចុងឆ្នាំ​២០២០​មក​ពី​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច ដោយ​សារ​ជំងឺ​នេះ ។

ការ​ឆ្លង​រាលដាល​ខ្លាំង​នៃ​វីរុស​បណ្ដាល​ឲ្យ​តម្លៃប្រេង​ឆៅ​ដាំ​ក្បាល​ចុះ​ខ្លាំង​ពិសេស​នៅ​អា​មេ​រិ​ក ដែល​មួយ​ពេល​ដល់​ក្រោម​សូន្យ​ក្នុង​១​ធុង ។ តម្លៃប្រេង​បាន​ឡើង​បន្តិច​វិញ​នៅ​អា​ស៊ីនា​ថ្ងៃ​ទី​២១​មេ​សា ដោយ​ឡើង​លើស​ពី​សូន្យ​បន្តិច ។ តម្លៃ​ប្រេង​ឆៅ​នៃ​សមុទ្រ​ខាងជើង បាន​ធ្លាក់​ដល់​ក្រោម​២០​ដុល្លារ​ក្នុង​១​ធុង ដែល​នោះ​ជា​តម្លៃ​ដ៏​ទាប​បំផុតពុំ​ធ្លាប់​មាន​ចាប់តាំងពី​ខែធ្នូ ឆ្នាំ​២០០១​មក ។

សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់​ចុះ​យឹត​យ៉ាវ ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​វីរុស ជាមួយ​រថយន្ត​ទាំងឡាយ​ចត​ចោល​តាម​ហ្គា​រ៉ា​ស​ហើយ​បណ្ដា​រោងចក្រ​ឈប់​ដំណើរការ បណ្ដា​យន្តហោះ​ដេក​នៅលើ​ដី​នាំ​ឲ្យ​ប្រេង​ស្តុក​កើន​បរិមាណ​ខ្ពស់ ព្រោះបណ្ដា​អ្នករក​ស៊ី​ប្រេង​មិន​បំពេញ​កិច្ចសន្យា​រទិញ ។

នៅ​អា​មេ​រិ​កត​មៃ្ល​ប្រេង​ដាំ​ក្បាល​ធ្លាក់​ចុះ​ជា​ប្រវត្តិសាស្ត្រ​គំរាម​ផ្នែក​នោះ​ទាំងមូល នាំ​ឲ្យ​ប្រធានា​ធិបតី​​លោក​ដូ​ណា​ល់​ត្រាំ​ស្នើ​ឲ្យ​មាន​ផែនការ​ជួយ​សង្គ្រោះ​ផ្នែក​នេះ ។ ចំណែក​អង្ក​ការ​ការងារ​អន្តរជាតិ OIT បាន​ព្រមាន​នា​ថ្ងៃ​ទី​២១​មេ​សា​ថា វិបត្តិ​វីរុស COVID-19 បាន​ជះ​ឥទ្ធិពល​អាក្រក់​បំផុត​លើ​បណ្ដា​ពលករ​និង​និយោជិត តាម​រយៈ​ការ​ខាតបង់​ដ៏​ធំធេង​លើ​ផលិតកម្ម​និង​ការងារ ។ ការ​ឆ្លង​រាលដាល​នៃ​វីរុស អាច​នាំ​ឲ្យ​អត្រា​អត់​ការងារ​ធ្វើ​កើន​ទ្វេ​ដង​នៅអឺរ៉ុប​នា​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ ។

ការ​ឆ្លង​វីរុស​បដិសេធ​ការ​ធ្លាយ​ពី​មន្ទីរពិសោធន៍
អង្គការ​សុខភាព​ពិភពលោក WHO អះអាង​កាលពី​ថ្ងៃ​ទី​២១ មេ​សា​ថា តាម​ការ​ស្រាវជ្រាវ​នានា​និង​សមាភាព​ដែល​មាន វីរុស COVID-19​មាន​ប្រភព​ពី​សត្វ ហើយ​ពុំ​មែន​ជា​ការ​ធ្លាយ​ចេញពី​​មន្ទីរពិសោធន៍​ឡើយ ។ ក្នុង​សន្និសីទ​សារព័ត៌មានមួយ អ្នកនាំពាក្យ​របស់ WHO ថ្លែង​ថា រាល់​ភស្ដុតាង​ដែល​មាន បង្ហាញ​ថា​វីរុស​នោះ​មាន​ប្រភព​ពី​សត្វ ហើយ​ពុំ​មែន​ជា​លទ្ធផល​នៃ​ការ​បង្កើត​វា ឬ​ការ​ធ្លាយ​ចេញពី​មន្ទីរពិសោធន៍​មួយ ឬ​មកពីណា​ទៀត​ឡើយ ។

បណ្ដា​សារព័ត៌មាន​អា​មេ​រិ​ក រាយការណ៍​កាលពី​ស​ប្ដា​ហ៍​មុន​ថា មន្ទីរពិសោធន៍ P4 នៅ​វូ​ហាន​អាច​ជា​​ប្រភព​នៃ​ការ​ធ្លាយ​ចេញ​វីរុស​នេះ កាលពី​ចុងខែ​ធ្នូ ។ ទោះបី​យ៉ាងណា​មន្ទីរពិសោធន៍​នោះ​បាន​ចេញមុខ​បដិសេធ​រួច​ហើយ​ការ​ចោទប្រកាន់​នេះ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ