ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ប្រយ័ត្ន ! គ្រូពេទ្យ​១៧០០០​នាក់ ឆ្លង​កូ​វី​ដ​១៩​នៅ​អ៊ី​តា​លី

4 ឆ្នាំ មុន

គ្រូពេទ្យ​រហូត​ដល់​១៧០០០​នាក់ នៅ​ប្រទេស​អ៊ី​តា​លី បាន​ត្រូវ​រាយការណ៍​ថា បាន​ឆ្លង​មេរោគ​កូ​វី​ដ​១៩ នៅ​ពេល​បំពេញភារកិច្ច​សង្គ្រោះ​មនុស្ស ។ សារព័ត៌មាន Straits Times របស់​សិង្ហ​បូ​រី​បាន​រាយការណ៍​ថា…

គ្រូពេទ្យ​រហូត​ដល់​១៧០០០​នាក់ នៅ​ប្រទេស​អ៊ី​តា​លី បាន​ត្រូវ​រាយការណ៍​ថា បាន​ឆ្លង​មេរោគ​កូ​វី​ដ​១៩ នៅ​ពេល​បំពេញភារកិច្ច​សង្គ្រោះ​មនុស្ស ។

សារព័ត៌មាន Straits Times របស់​សិង្ហ​បូ​រី​បាន​រាយការណ៍​ថា ភាគច្រើន​ជាង​ពីរ​ភាគ​បី គឺជា​ស្ត្រីភេទ ។ តួលេខ​នេះ​មាន​ចំនួន​ស្មើនឹង​ប្រមាណ​១០​ភាគរយ នៃ​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​២៩ ទាំងអស់​នៅ​ប្រទេស​អ៊ី​តា​លី ។

ក្នុង​ចំណោម​នោះ មាន​គិលានុបដ្ឋាយិការ​ចំនួន​២៤​នាក់ បាន​ស្លាប់​បាត់បង់​ជីវិត ។ របាយការណ៍​នេះ​បង្ហាញ​ពី​គ្រោះថ្នាក់​ដែល​គ្រូពេទ្យ​កំពុង​ប្រឈម​មុខ​នៅ​ពេល​ដែល​ពួក​គេ​បំពេញការងារ​សង្គ្រោះ​ជីវិត​មនុស្ស ។

នៅ​ប្រទេស​កម្ពុជា សម្តេច​តេ​ជោ​ហ៊ុន សែន បាន​រំលឹក ហើយ​រំលឹក​ទៀត​អោយ​មានការ​យកចិត្តទុកដាក់​គ្រូពេទ្យ​ជា​ពិសេស​ធានា​អោយ​បាន​នូវ​សម្លៀក​បំពាក់ និង​សម្ភារៈ​សម្រាប់​ការពារ​ខ្លួន​នៅ​ពេល​ពួក​គេ​បំពេញភារកិច្ច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ