ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ាក ហ្សា​ក់​កា​បឺ​ក ប្រកាស​ពី​គម្រោង​ចាប់​បើក Facebook សា​ជា​ថ្មី

4 ឆ្នាំ មុន

ក្រុមហ៊ុន Facebook មាន​បុគ្គលិក​សរុប​ចំនួន​ប្រមាណ ៤៣,០៣០​នាក់​ដែល​ធ្វើការ​ជុំវិញ​ពិភពលោក ហើយ​ក្នុង​កំឡុង​ពេល​ដែល​ប្រទេស​នីមួយ​ៗ​ប្រឈម​មុខ​នឹង​កូ​វី​ដ ១៩ នេះ Facebook ក៏​បាន​សម្រេចចិត្ត​ឲ្យ​បុគ្គលិក​ស្ទើរតែ​ទាំងអស់​ធ្វើការ​ពី​ផ្ទះ​ដែរ ។…

ក្រុមហ៊ុន Facebook មាន​បុគ្គលិក​សរុប​ចំនួន​ប្រមាណ ៤៣,០៣០​នាក់​ដែល​ធ្វើការ​ជុំវិញ​ពិភពលោក ហើយ​ក្នុង​កំឡុង​ពេល​ដែល​ប្រទេស​នីមួយ​ៗ​ប្រឈម​មុខ​នឹង​កូ​វី​ដ ១៩ នេះ Facebook ក៏​បាន​សម្រេចចិត្ត​ឲ្យ​បុគ្គលិក​ស្ទើរតែ​ទាំងអស់​ធ្វើការ​ពី​ផ្ទះ​ដែរ ។ ប៉ុន្តែ​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​កន្លង​មកនេះ​លោក ម៉ាក ហ្សា​ក់​កា​បឺ​ក (Mark Zuckerberg) ដែល​ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​នេះ​បាន​ប្រកាស​ពី​គម្រោងការ​ក្នុង​ការ​បើក​ដំណើរការ​ក្រុមហ៊ុន​សា​ជា​ថ្មី​ដែល​មាន​ដូច​ខាងក្រោម​នេះ​៖

១. ចាប់ផ្តើម​យឺត​ៗ
បុគ្គលិក​ភាគច្រើន​របស់ Facebook អាច​ធ្វើការ​ពី​កន្លែង​ណា​ក៏​បាន​ដែរ​ដូច្នេះ​លោក ហ្សា​ក់ កា​បឺ​ក​មាន​គម្រោង​ចាប់ផ្តើម​បើក​ដំណើរការ​ក្រុមហ៊ុន​វិញ​បន្តិច​ម្តង​ៗ ។ បុគ្គលិក​ភាគច្រើន​នឹង​បន្ត​ធ្វើការ​ពី​ផ្ទះ​រហូត​ដល់​ចុងខែ​ឧសភា​ដើម្បី​បង្កើត​បរិស្ថាន​ដែល​មាន​សុវត្ថិភាព​សម្រាប់​មនុស្ស​ដែល​ចាំបាច់​ត្រូវ​ទៅ​ធ្វើការ​នៅ​ក្រុមហ៊ុន និង​អ្នក​ដទៃ​ក្នុង​សហគមន៍ ។

២. ផ្តល់​អាទិភាព​សម្រាប់​ការងារ​មួយ​ចំនួន
ទោះជា​បុគ្គលិក​ភាគច្រើន​អាច​ធ្វើការ​ពី​ផ្ទះ​ពិតមែន​ក្តី មាន​បុគ្គលិក​មួយ​ចំនួន​មាន​ភាព​ចាំបាច់​ណាស់​សម្រាប់​ក្រុមហ៊ុន​ដូច​ជា​អ្នក​តាមដាន​ការ​ចែករំលែក​ទាក់ទិន​នឹង​ភេ​វរ​កម្ម ឬ​ការ​សម្លាប់​ខ្លួន ឬ​វិស្វករ​ដែល​ធ្វើការ​ជាមួយ Hardware ស្មុគស្មាញ​ជាដើម ។

៣. ផ្តល់​ការ​អនុគ្រោះ​មួយ​ចំនួន
លោក ហ្សា​ក់ កា​បឺ​ក បាន​បញ្ជាក់​ថា Facebook នឹង​ផ្តល់​ការ​អនុ​គ្រោះជា​ច្រើន​សម្រាប់​មនុស្ស​ដែល​ត្រូវការ​ឧទាហរណ៍​ដូច​ជា​ប្រសិនបើ​ពួក​គេ​មាន​បញ្ហា​សុខភាព ឬ​មិន​មាន​អ្នក​មើលថែ​កូន​ៗ​នៅផ្ទះ​ព្រោះតែ​សាលារៀន​បិទ​ដំណើរការ​មួយ​រយៈ​ជាដើម ។

៤. ផ្អាក​កម្មវិធី និង​ការ​ធ្វើ​ដំណើរ​របស់ Facebook
Facebook បាន​ប្រកាស​ថា​ក្រុមហ៊ុន​នឹង​ហាមឃាត់​រាល់​ការ​ធ្វើ​ដំណើរ​សម្រាប់​បំពេញការងារ​រហូត​ដល់​ចុងខែ​មិថុនា និង​ផ្អាក​កម្មវិធី​ដែល​មានការ​ចូលរួម​ច្រើន​ជាង ៥០​នាក់​រហូត​ដល់​ខែមិថុនា​ឆ្នាំ​ក្រោយ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ