ប្រេស៊ីល អភិបាលក្រុងពីរនាក់ ធ្វើតេស្ត វិជ្ជមាន កូវីដ១៩
ទីក្រុងរីយ៉ូ ៖ អភិបាលក្រុង របស់ប្រេស៊ីល ចំនួនពីរនាក់ បានធ្វើតេស្តរកឆ្លងវីរុសកូវីដ១៩ នៅថ្ងៃអង្គារទី១៤ មេសានេះ នៅទីក្រុង រីយ៉ូដឺហ្សាណេរ៉ូ…
ទីក្រុងរីយ៉ូ ៖ អភិបាលក្រុង របស់ប្រេស៊ីល ចំនួនពីរនាក់ បានធ្វើតេស្តរកឆ្លងវីរុសកូវីដ១៩ នៅថ្ងៃអង្គារទី១៤ មេសានេះ នៅទីក្រុង រីយ៉ូដឺហ្សាណេរ៉ូ…
ទីក្រុងរីយ៉ូ ៖ អភិបាលក្រុង របស់ប្រេស៊ីល ចំនួនពីរនាក់ បានធ្វើតេស្តរកឆ្លងវីរុសកូវីដ១៩ នៅថ្ងៃអង្គារទី១៤ មេសានេះ នៅទីក្រុង រីយ៉ូដឺហ្សាណេរ៉ូ និងក្រុង Pará តំបន់ព្រៃអាម៉ាហ្សូន នេះបើតាមទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ។
នៅក្នុងវីដេអូមួយ ដែលបានបង្ហោះនៅលើបណ្តាញសង្គម Twitter អភិបាលក្រុងទេសចរណ៍ RIO លោក Wilson Witzel បាននិយាយថា បន្ទាប់លោកពីមានអារម្មណ៍មិនស្រួលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយមានអាការគ្រុនក្តៅ និងឈឺបំពង់ក រូបលោកបានស្នើសុំការធ្វើតេស្ត និងទទួលបានលទ្ធផល វិជ្ជមាន ចំពោះវីរុសនេះ នៅថ្ងៃអង្គារ ។
ចំណែកឯនៅ Pará វិញលោកអភិបាល Helder Barbalho បានសរសេរនៅក្នុងបណ្តាញទំនាក់ទំនងសង្គមថា រូបលោកក៏បានធ្វើតេស្ត វិជ្ជមាន ចំពោះកូវីដ១៩ដែរ បន្ទាប់ពីបុគ្គលិករបស់លោក បានឆ្លងវីរុសនេះ ទោះបីជាយ៉ាងណា រូបលោកមិនមានរោគសញ្ញាឡើយ ។
លោកអភិបាលទាំងពីររូប ក៏បានអំពាវនាវឱ្យប្រជាជនប្រេស៊ីលទាំងអស់ គោរពគោលការណ៍ណែនាំ ស្តីពី ស្នាក់នៅតែក្នុងផ្ទះ ដើម្បីចៀសវាង ការឆ្លងរីករាលដាលនៃមេរោគ COVID-19 ។
លោកថា “ខ្ញុំសូមអោយអ្នក នៅផ្ទះ ដូចដែលមនុស្សគ្រប់គ្នាបានធ្វើ ខ្ញុំអាចប្រាប់បានថា ជំងឺនេះមិនមានការលើកលែង ចំពោះនរណាម្នាក់ឡើយ ហើយការឆ្លងរាលដាលលឿនណាស់” ។
ប្រទេសប្រេស៊ីល គិតមកត្រឹមថ្ងៃទី១៥ មេសានេះ មានអ្នកស្លាប់សរុបចំនួន ១,៥៥២ នាក់ ដោយសារវីរុស កូវីដ-១៩ និងមានអ្នកឆ្លងសរុប ២៥,៦៨៤ករណី ក្នុងនោះក៏មានអ្នកជាសះស្បើយចំនួន ១៤,០២៦នាក់ ផងដែរ ៕
ចែករំលែកព័តមាននេះ