ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សីល​៥​ជា​ប្រភព​នៃ​សុខ​សន្តិភាព​របស់​ជាតិ

3 ឆ្នាំ មុន

ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​គឺ​សីល​៥ ឬ​បកតិ​សីល​នេះ​មាន​ន័យ​ជ្រាលជ្រៅ និង​ទូលំទូលាយ​ណាស់ បើ​មនុស្ស​គ្រប់​រូប​ធ្វើ​បាន នោះ​ប្រទេស​ជាតិ​នឹង​មាន​សុខ​សន្តិភាព​យ៉ាង​បរិបូណ៌ ប្រជារាស្ត្រ​ក៏​រស់នៅ​ដោយ​សុខសាន្ត ។ លើស​ពី​នេះ​ទៀត ដោយ​មើលឃើញ​នូវ​ទ្រឹស្តី​នៃ​សីល​៥​មាន​ន័យ​ធំ​ទូលាយ ទើប​អ្នកប្រា​ជ្ញ​ខាង​ផ្លូវលោក​បាន​លើកយក​គោល​ធម៌​ទាំង​៥​ចំណុច​នេះ​ទៅ​ដាក់​បញ្ចូល​ទៅ​ក្នុង​មាតិ​កា​នៃ​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ…

ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​គឺ​សីល​៥ ឬ​បកតិ​សីល​នេះ​មាន​ន័យ​ជ្រាលជ្រៅ និង​ទូលំទូលាយ​ណាស់ បើ​មនុស្ស​គ្រប់​រូប​ធ្វើ​បាន នោះ​ប្រទេស​ជាតិ​នឹង​មាន​សុខ​សន្តិភាព​យ៉ាង​បរិបូណ៌ ប្រជារាស្ត្រ​ក៏​រស់នៅ​ដោយ​សុខសាន្ត ។

លើស​ពី​នេះ​ទៀត ដោយ​មើលឃើញ​នូវ​ទ្រឹស្តី​នៃ​សីល​៥​មាន​ន័យ​ធំ​ទូលាយ ទើប​អ្នកប្រា​ជ្ញ​ខាង​ផ្លូវលោក​បាន​លើកយក​គោល​ធម៌​ទាំង​៥​ចំណុច​នេះ​ទៅ​ដាក់​បញ្ចូល​ទៅ​ក្នុង​មាតិ​កា​នៃ​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ ដើម្បី​ឱ្យ​មនុស្ស​ក្នុង​ពិភពលោក​អនុវត្ត​ទាំងអស់​គ្នា ។
ខាងក្រោម​នេះ​ជា​ខ្លឹមសារ​នៃ​សីល​៥​គឺ ៖

១-​កិរិយា​វៀរចាក​ការ​សម្លាប់​មនុស្ស សត្វ ២-​វៀរចាក​ការ​លួច​ទ្រព្យសម្បត្តិ​អ្នក​ដទៃ ៣-​ហាម​ប្រព្រឹត្ត​ខុស​ទៅ​លើ​ប្រពន្ធ​កូន​អ្នក​ដទៃ ៤-​វៀរចាក​ការ​ពោល​ពាក្យ​កុហក ៥-​វៀរចាក​ការ​សេព​គ្រឿង​ស្រវឹង និង​គ្រឿងញៀន ។

ផល​ដែល​ទទួល​បាន​ពី​ការ​ប្រតិបត្តិ​តាម​បកតិ​សីល​ត្រឹមត្រូវ​ហើយ​នោះ មិនមែន​ហុច​ផល​ឱ្យ​តែ​ទៅ​ក្នុង​អនាគតជាតិ​ទេ ក្នុង​ពេល​បច្ចុប្បន្ន​ក៏​ទទួល​បាន​ផល​ដែរ គឺ​ការ​រស់នៅ​ជា​សុខ​មិន​មានទោស​ក្នុង​ហេតុ​នានា​។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ