ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាយ​អ្នក​កើត​ឆ្នាំជូត

4 ឆ្នាំ មុន

ប្រុស​ស្រី​អ្នក​កើត​ឆ្នាំជូត ពង្ស​ទេវតា​ប្រុស នាម​ជា​សត្វ​កណ្តុរ ធាតុទឹក ទន្សា​កំណើត​នៅ​ថ្ងៃ អាទិត្យ សិរី​ធ្លាក់​មក​ពី​ក្បាល​ព្រះព្រហ្ម មូល​ព្រលឹង​នៅ​នឹង​ដើម​ដូង​ឬ​ដើម​ចេក ។ មនុស្ស​កើត​ឆ្នាំ​នេះ…

ប្រុស​ស្រី​អ្នក​កើត​ឆ្នាំជូត ពង្ស​ទេវតា​ប្រុស នាម​ជា​សត្វ​កណ្តុរ ធាតុទឹក ទន្សា​កំណើត​នៅ​ថ្ងៃ អាទិត្យ សិរី​ធ្លាក់​មក​ពី​ក្បាល​ព្រះព្រហ្ម មូល​ព្រលឹង​នៅ​នឹង​ដើម​ដូង​ឬ​ដើម​ចេក ។

មនុស្ស​កើត​ឆ្នាំ​នេះ រមែង​ជា​មនុស្ស​និយាយ​ស្តី​ដាច់ខាត មិនសូវ​ញញឹមញញែម ធ្វើ​អ្វី​រមែង​តាមតែ​ចិត្ត​ខ្លួនឯង​ជា​ធំ ស្តាប់​ហេតុផល​របស់​អ្នក​ដទៃ​ម្តងម្កាល ការ​និយាយ​ស្តី​សូ​ម្បី​ពេល​ខ្លះ​ចចេស​រឹងរូស តែ​ក៏​ជាទី​ត្រូវចិត្ត​ត្រូវ​ថ្លើម​លោក​អ្នកជា​ធំ និង​សមណៈ ជី ព្រាហ្មណ៍ មាន​បញ្ហា​ខូច​បង់ខុស​ផ្លា​ត​ច្រើន ក៏​ព្រោះ​ការ​ដែល​ធ្វើ​អ្វី​តាមតែ​ចិត្ត​របស់​ខ្លួន តែ​កាលណា​វ័យ​ឡើង​ច្រើន និស្ស័យ​នេះ​ក៏​នឹង​ថយ​ចុះ ។

ជា​មនុស្ស​មាន​និស្ស័យ​ពេញចិត្ត​ក្នុង​រឿង​ស្នេហា មាន​មានះ មានការ​អត់ធ្មត់ ព្យាយាម​ក្នុង​ការ​សិក្សា​រៀនសូត្រ តស៊ូ​ក្នុង​កិច្ចការ​ដែល​ខ្លួន​ធ្វើ និង​ជា​មនុស្ស​អភ័ព្វ​ពឹង​ញាតិ​បងប្អូន​មិន​បាន បើ​ពឹង​ពុំនាក់​អាស្រ័យ​អ្នក​ដទៃ​ប្រសើរ​ជាង ។

ជា​អ្នកមាន​ចិត្ត​បុណ្យ​កុសល ចូល​ចិត្ត​ជួយ​ដោះ​ទុក្ខ​អ្នកមាន​អាសន្ន មាន​សមត្ថភាព​ក្នុង​ការ​រក​ប្រាក់ ប៉ុន្តែ​ច្រើន​ក្តៅក្រហាយ​ព្រោះ​ចាញ់កល​អ្នក​ដទៃ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ