​ស្ពានជ្រោយចង្វា និង​កំពង់ចម្លងអរិយ​ក្សត្រ​មិនសូវមានមនុស្សឆ្លងកាត់​


រាជធានី​ភ្នំពេញ ៖ រដ្ឋាភិបាល​ដឹកនាំ​ដោយ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ដែល​បានការ​គាំទ្រ និង​ការ​ឯកភាព​ពី​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩ បាន​សម្រេច​បិទ​មិន​ឲ្យ​ពលរដ្ឋ​ធ្វើ​ចរាចរណ៍​ពី​ភ្នំពេញ​ទៅ​កាន់​បណ្តា​ខេត្ត ឬ​ពី​ខេត្ត​មួយ​ទៅ​កាន់​ខេត្ត​មួយ​ឡើយ ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ ពោល​គឺ​ចាប់ពី​វេលាម៉ោង​១២យប់​​ថ្ងៃ​ទី​៩ ដល់ ១៦ ខែមេសា ឆ្នាំ​២០២០​។

ទាក់ទិន​ការ​អនុវត្ត​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​នេះ លោក​សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌដូនពេញ​បាន​មាន​ប្រសាសន៍​ថា កងកម្លាំង​ប្រជា​ការពារ​សហការ​ជាមួយ​នគរបាល​ខណ្ឌដូនពេញ​បាន​នឹង​កំពុង​អនុវត្ត​បទបញ្ជា​សម្តេច​តេ​ជោ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២០ ចំណុច​ក្បាលស្ពាន​ជ្រោយចង្វារ​ត្រើយ​ខាងលិច ចំណុច​ផ្លូវជាតិ​ល​ខ​៥​កែង​ផ្លូវ​លេខ​៦៨​ស្ថិត​ក្នុង សង្កាត់​ស្រះ​ចក និង​ចំណុច​មួយទៀត​គឺ​កំពង់ចម្លង​អ​រី​យ​ក្សត្រ​ ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​រាជធានី​ភ្នំពេញ​ ដោយ​សហការ​ជាមួយ​កម្លាំង​សម​ត្ថិ​កិច្ច​ស្រុក​ល្វាឯម ខេត្តកណ្តាល ។

លោក​អភិបាល​ខណ្ឌដូនពេញ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ៖​ដោយឡែក​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ក៏​បាន​អនុវត្ត​តាម​ការ​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​រថយន្ត​ដឹក​ដំណើរ​បាន​ចេញ​សេ​ក្តី​ជូនដំណឹង​ថា​ ​ផ្អាក​ការ​ដឹក​អ្នកដំណើរ​ទៅ​តាម​បណ្តាល​ខេត្ត​ចាប់ពី​ថ្ងៃ​ទី​១០​ដល់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២០ ផង​ដែរ ។

នៅ​ព្រឹក​ថ្ងៃ​ទី​១០ មេ​សា ដែល​ជា​ថ្ងៃ​ដំបូង​ក្នុង​ការ​អនុវត្តន៍​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​ដែល​បានការ​គាំទ្រ និង​ការ​ឯកភាព​ពី​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩ បាន​សម្រេច​បិទ​មិន​ឲ្យ​ពលរដ្ឋ​ធ្វើ​ចរាចរណ៍​ពី​ភ្នំពេញ​ទៅ​កាន់​បណ្តា​ខេត្ត ឬ​ពី​ខេត្ត​មួយ​ទៅ​កាន់​ខេត្ត​មួយ​ឡើយ ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ ពោល​គឺ​ចាប់ពី​វេលា​យប់​រំលង​អា​ធ្រា​ត្រ​​ថ្ងៃ​ទី​៩ ដល់ ១៦ ខែមេសា ឆ្នាំ​២០២០​។

គេ​សង្កេត​ឃើ​ញា​ថា ៖ នៅ​តាម​បណ្តា​វិ​ថី​នានា​ក្នុង​រាជធានី​ភ្នំ​ពេញការ​ធ្វើ​ដំណើរ​តាម​រថយន្ត​មានការ​ថយ​ចុះ​ច្រើន ដូច​ជា​នៅ​ស្ពាន​ជ្រោយចង្វា រីឯ​នៅ​កំពង់ចម្លង​ដរ​អរិយ​​ក្សត្រ​វិញ​មិនសូវ​មាន​មនុស្ស​ឆ្លងកាត់​ផង​ដែរ ៕ (កែសម្រួលដោយ ៖ ធីតា​)

ព្រឹត្តិការណ៍សង្គម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ