ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​គួរ​យក​លុយ​បើក​អាជីវកម្ម​ម្នាក់ឯង ឬ​ចូល​ហ៊ុន​គ្នា​ជាមួយ​មិត្ត​ភ​ក្ក័ ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ មនុស្ស​ម្នាក់​ៗ​មាន​ក្តី​ស្រ​ម៉ៃ​ខុស​ៗ​គ្នា ខ្លះ​ចង់​ធ្វើការ​នៅ​ការិយាល័យ ខ្លះ​ទៀត​ក៏​មានគំនិត​ក្នុង​ការ​ធ្វើ​ជំនួញ ។ ក្នុង​ន័យ​នេះ បងប្អូន​ខ្លះ​សន្សំ​បាន​លុយ​មួយ​ចំនួន​ក៏​មានគំនិត​ចង់​ចេញ​រកស៊ី តែ​ហាក់​ស្ទាក់ស្ទើរ​ក្នុង​ចិត្ត​ថា​តើ​គួរតែ​យក​លុយ​វិនិយោគ​លើ​មុខ​ជំនួញ​ក្នុង​ក្តី​ស្រ​ម៉ៃ​ម្នាក់ឯង ឬ​ក៏​ចូល​ហ៊ុន​គ្នា​ជាមួយ​មិត្ត​ជិតដិត ?…

រាជធានី​ភ្នំពេញ​៖ មនុស្ស​ម្នាក់​ៗ​មាន​ក្តី​ស្រ​ម៉ៃ​ខុស​ៗ​គ្នា ខ្លះ​ចង់​ធ្វើការ​នៅ​ការិយាល័យ ខ្លះ​ទៀត​ក៏​មានគំនិត​ក្នុង​ការ​ធ្វើ​ជំនួញ ។ ក្នុង​ន័យ​នេះ បងប្អូន​ខ្លះ​សន្សំ​បាន​លុយ​មួយ​ចំនួន​ក៏​មានគំនិត​ចង់​ចេញ​រកស៊ី តែ​ហាក់​ស្ទាក់ស្ទើរ​ក្នុង​ចិត្ត​ថា​តើ​គួរតែ​យក​លុយ​វិនិយោគ​លើ​មុខ​ជំនួញ​ក្នុង​ក្តី​ស្រ​ម៉ៃ​ម្នាក់ឯង ឬ​ក៏​ចូល​ហ៊ុន​គ្នា​ជាមួយ​មិត្ត​ជិតដិត ?

ប្រាកដ​ណាស់​ការ​ចាប់ដៃ​គ្នា​រកស៊ី​ជាមួយ​មិត្ត​ភ័ក្ត្រ វា​ផ្តល់​ទាំង​ចំណុច​ល្អ និង​អាក្រក់ ។ ធ្វើការ​ជាមួយ​មិត្តភក្តិ​នៅ​ក្នុង​អាជីវកម្ម​អាច​ជា​បទ​ពិសោធន៍​ដ៏​អស្ចារ្យ ព្រោះ​ជា​មនុស្ស​យល់ចិត្ត​គ្នា តែ​វា​ក៏​អាច​ជា​បញ្ហា​ប្រឈម​មួយ​ផង​ដែរ​។ នេះ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ដឹង​ដើម្បី​ជួយ​ដល់​ការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​មួយ​ក្នុង​ការ​វិនិយោគ​គ្រប់​ប្រភេទ​អាជីវកម្ម ។

លោក ង៉ែត ជូ ទីប្រឹក្សា ទីប្រឹក្សា​សេដ្ឋកិច្ច​នៃ​ក្រុមហ៊ុន Emerging Markets Consulting (EMC) បាន​និយាយ​ថា មិន​ថា​ចាប់ផ្តើម​រកស៊ី​ម្នាក់ឯង ឬ​ចូល​លុយ​ជាមួយ​មិត្ត​ភ័ក្ត្រ​នោះ​ទេ គឺជា​ទូទៅ​វា​មាន​ទាំង​គុណសម្បត្តិ​និង​គុណវិបត្តិ​មាន​ដូច​គ្នា​។ លោក​បាន​ពន្យល់​ថា «​បើ​យើង​យក​លុយ​ទៅ​ចូល​ហ៊ុន​ជាមួយ​មិត្ត​ភ​ក្ក័ ឬ​ន​ណារ​ម្នាក់ គឺ​វា​អាស្រ័យ​លើ​ដៃគូ​ដែល​យើង​ជ្រើស​ថា​តើ មាន​សម្ថ​ត​ភាព មាន​ជំនាញ ឬ​អត់ ។

បើ​ដៃគូរ​ដែល​យើង​ជ្រើសរើស​នោះ ទោះ​ចូល​ហ៊ុន​គ្នា​ច្រើន​ក្តី ក៏​ពិបាក​នឹង​បើក​អា​ជី​កម្ម​ឲ្យ​ដំណើរការ​បាន​ល្អ​ប្រសើរ​និង​លូតលាស់​ទៅ​មុខ​បាន​ដែរ ប្រ​សិន​ខ្វះ​សមត្ថភាព​, ជំនាញ និង​បទ​ពិសោធ​ន៏​» ។ លោក​បាន​បន្ត​ថា «​ផ្ទុយ​មក​វិញ​បើ​យើង​ចង់​បើក​អាជីវកម្ម ឬ​ជំនួញ​អី​មួយ​ដោយ​ខ្លួនឯង​យើង ហើយ​យើង​មាន​សម្ថ​ត​ភាព​, ជំនាញ និង​បទ​ពិសោធ​ន៏ នោះ​គ្រប់យ៉ាង​និង​រលូន​។ អ​ញ្ចឹ​ង​វា​អាស្រ័យ​លើ​គុណភាព នៃ​សមាស​នៃ​អ្នក​ចូល​រូ​ម​ជាមួយ​យើង​» ។

លោក​បាន​បន្ថែម​ថា​ការ​ចូល​ហ៊ុន​ជាមួយ​មិត្ត​ភ័ក្ត្រ ឬ​ក៏​ចាប់​ដៃគូ​រកស៊ី​ចូល​ហ៊ុន​គ្នា គឺ​នឹង​ធ្វើ​ឲ្យ​ទុន​បាន​ច្រើន ងាយស្រួល មិនបាច់​ខ្ចី​ពី​ធនាគារ ក៏​ប៉ុន្តែ​ការ​សិក្សា​ពី​ដៃគូ​ឲ្យ​បាន​ច្បាស់លាស់​គឺជា​រឿង​ចាំបាច់ ព្រោះ​បើ​ដៃគូ​មិន​មាន​សមត្ថភាព​នោះ​ហានិភ័យ​នៃ​ការ​ខាតបង់​មាន​ច្រើន ជាង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ