អ្នកឡើងត្នោតភ្លាត់ស្នៀត​ ស្រែក​ហៅ​គេ​ឯង​ជួយ​​ទាំង​យប់


រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ឡើង​ដើម​ត្នោត​ទៅ​យក​ទឹកត្នោតផ្អែម​ទាំង​យប់ ​អកុសល​ឡើង​ដល់​ពាក់​កណ្តាល​ដើម​ បាន​បាក់​បង្អោង​ធ្លាក់​បាក់​ភ្លៅ​ម្ខាង​រង​របួសធ្ងន់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង
៩​យប់ថ្ងៃ​ទី​៣​ មេ​សា ​ឆ្នាំ​២០២០​ ស្ថិតនៅវាលស្រែភូមិកប់​គង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ សាន សុ​ភ័​ក្រ ភេទ​ប្រុស​អាយុ ៣៦​ឆ្នាំ មុខរបរអ្នក​ឡើងត្នោត ស្នាក់​នៅ​ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល មានស្រុក​កំណើត​នៅ ភូមិ​បា​គ្រង ឃុំ​គោ​គ​ល្វាង ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ។

តាម​ប្រភព​​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ ដោយ​​ឮ​សំឡេងស្រែកឱ្យជួយ ។ បន្ទាប់​មក ​បាន​នាំ​គ្នា​ទៅ​មើល ក៏​ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​រង​របួស​បាក់​ភ្លៅ
​ផ្នែក​ខាងឆ្វេង​ម្ខាង ។

ប្រភព​​​បន្ត​ទៀត​ថា ខណៈ​ភ្លាម​ៗ​នោះ ប្រជាពលរដ្ឋ​បាន​ទៅ​ប្តឹង​មេ​ភូមិ​កន្លែង​កើតហេតុ​ជួយ​រក​សាច់ ញាតិ​មក​យក​ជន​រង​គ្រោះ​ទៅ​ព្យាបាល ដោយ​ប្រជា​ការពារ​សង្កាត់​បាន​ទាក់ទង​ហៅ​រថយន្ត​មក​ដឹក​ជន​រង​គ្រោះ​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ ​។

បើ​តាម​សំដី​ជន​រង​គ្រោះ​បាន​បញ្ជាក់​ប្រាប់​ថា ​ដើម​ត្នោត​ខាងលើ​មានកំ​ពស់​ប្រមាណ​១០​ម៉ែត្រ មុន​ពេល​កើតហេតុ​គាត់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាកស្គូពី ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ចាម1S-0934 ឡើងត្នោត​នៅ​ពេល​យប់​នេះ ​គឺ​ដើម្បី​ទៅ​យក​ទឹកត្នោតផ្អែមយក​មក​ទុក​លក់ បើ​ទុក​ដល់​ព្រឹក​ទឹកត្នោត​មិនសូវ​ផ្អែម​ល្អ​ទេ ខណៈ​ពេល​ឡើង​បាន​ជាង​ពាក់កណ្តាល​ដើម​ ក៏​ស្រាប់តែ​បង្អោង​ប្ញស្សី​បាន​បាក់​ធ្លាក់​មក​តែ​ម្ដង​ទៅ ។

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ