ពេញមួយសប្តាហ៍តែម្តងប្រាក់បាតថៃធៀបនឹងប្រាក់រៀលខ្មែរមានហាងឆេងប្រែប្រួលមិនឈប់ ប៉ុន្តែស្ថិតក្នុងអត្រាមួយមិនឡើងខ្ពស់ និងធ្លាក់ចុះខ្លាំងនោះទេ ដែលអាចចាត់ទុកថា អាចស៊ីសងគ្នាបាន ។ ដូច្នេះសម្រាប់ថ្ងៃចុងសប្តាហ៍នេះអ្នកចាយលុយបាតថៃ សូមមកដឹង ពីហាងឆេង ថាតើវាប្រែប្រួលឡើងចុះក្នុងកម្រិតណា ។
ធនាគារ អេស៊ីលីដា ភីអិលស៊ី កាលពីថ្ងៃទី ៣ខែមេសា ឆ្នាំ ២០២០មកនេះឱ្យដឹងថា ១បាត ថៃទិញចូល ១២២,០០ រៀល លក់ចេញ ១២៥,០០ រៀល ខណៈដែលកាលពីថ្ងៃទី ២មេសា ទិញចូល ១២២,៤០ រៀល និងលក់ចេញ ១២៤,៦០ រៀល ។
ទន្ទឹមនេះដែរកាលពីថ្ងៃទី ១មេសា ១បាតថៃទិញចូល ១២៣,២០ រៀល លក់ចេញ ១២៥,០០ រៀល និងកាលពីថ្ងៃទី ៣១ខែមីនា ទិញចូល ១២៣,៥០ រៀល លក់ចេញ ១២៥,៣០ រៀល ។
ក្នុងសប្តាហ៍ជាមួយគ្នានេះដែរ គឺកាលពីថ្ងៃទី ៣០មីនា ១បាតថៃទិញចូល ១២៣,៥០ រៀល ហើយលក់ចេញ ១២៥,៨០ រៀល ។
កម្មវិធីនេះឧបត្ថម្ភដោយ អេស៊ីលីដា ទាន់ចិត្ត ដែល លោកអ្នកអាចធ្វើប្រតិបត្តិការសេវាធនាគារតាមរយៈទូរស័ព្ទចល័តដំណើរការដោយ Android និង iOS ៕ អត្ថបទសហការ
បញ្ជាក់ ៖ អេស៊ីលីដាទាន់ចិត្ត ជាសេវាហិរញ្ញវត្ថុមួយប្រភេទដែលអនុញ្ញាតឲ្យលោកអ្នក អាចធ្វើប្រតិបត្តិការសេវាធនាគារ តាមរយៈទូរស័ព្ទចល័តដែលដំណើរការដោយ Android និង iOS
ចែករំលែកព័តមាននេះ