ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ហើយ​! ការ​ពិត​រឿង​ទិញ​ម៉ាស ទើប សូ ដា​នី​តា ព្រមាន​ប្ដឹង​អ្នកដឹកនាំ​រឿង​លោក រិ​ទ្ធ អូ​មេ​ហ្គា

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​សម្ដែង សូ ដា​នី​តា ដែល​ម្ដាយ​បាន​ទទួលមរណភាព នា​ពេល​ថ្មី​ៗ​នេះ បាន​ប្រកាស​ជា​សាធារណៈ ព្រមាន​ប្ដឹង​លោក ឃុន…

រាជធានី​ភ្នំពេញ ៖ តារា​សម្ដែង សូ ដា​នី​តា ដែល​ម្ដាយ​បាន​ទទួលមរណភាព នា​ពេល​ថ្មី​ៗ​នេះ បាន​ប្រកាស​ជា​សាធារណៈ ព្រមាន​ប្ដឹង​លោក ឃុន ធា​រិ​ទ្ធិ ហៅ រិ​ទ្ធ អូ​មេ​ហ្គា Rith Omega ដែល​គេ​ស្គាល​ថា ជា​អ្នកដឹកនាំ​សម្ដែង​នៅ​ផលិតកម្ម​ថោ​ន ទៅ​តុលាការ បើ​មិន​ព្រម​ចេញ​មុខ​ដោះស្រាយ​បំណុល​ដែល​ជំពាក់ ៦,៥០០​ដុល្លារ​ទៀត ។

នៅ​ម៉ោង​១​រសៀល​ថ្ងៃ​ទី​០៣ មេ​សា ២០២០​នេះ តារា​សម្ដែង សូ ដា​នី​តា បាន​សរសេរ​រៀបរាប់​នៅ​លើ​ហ្វេ​ស​ប៊ុ​ក ដូច្នេះ​ថា «​នាង​ខ្ញុំ សូ ដា​នី​តា សូម​ប្រកាស​រក ឈ្មោះ (Rith Omega) ចេញ​មុខ​មក​ដោះស្រាយ​លុយ​ចំនួន 6500$ ព្រោះ​បំពាន​សន្យា ដែល​មាន​ស្នាម​មេដៃ​ជា​ច្រើន​ដង​ហើយ ដោយ​តេ​មិន​លើក បិទ​ទូរស័ព្ទ បើ​មិន​ចេញ​មក​ខ្ញុំ​ដាក់​បណ្តឹង ឡើង​ដល់​តុលាការ​» ។

ពាក់ព័ន្ធ​រឿង​ជំពាក់​ប្រាក់​តារា​សម្ដែង សូ ដា​នី​តា នេះ លោក ឃុន ធា​រិ​ទ្ធិ បាន​ឲ្យ​ដឹង​ថា «​ខ្ញុំ​(Rith Omega) មិនមែន​ជំពាក់​លុយ​គាត់ ដោយសារ ការ​ខ្ចី​លុយ​គាត់​ទេ ខ្ញុំ​ទទួល​លុយ​កក់​គាត់ ទៅ​កក់​ក្រុមហ៊ុន ម៉ាស ហើយ ខ្ញុំ​ចាញ់បោក​គេ បន្ត​ដែរ​» ។

អ្នកដឹកនាំ​សម្ដែង​នៅ​ផលិតកម្ម​ថោ​ន​លោក ឃុន ធា​រិ​ទ្ធិ បន្ត​អោយ​ដឹង​ថា «​សូម​បងស្រី​(​សូ ដា​នី​តា​) កុំ​និយាយ​ថា ប្រកាស​រក​ខ្ញុំ ហាង​ខ្ញុំ​នៅ​បើក ផ្ទះ​ខ្ញុំ​នៅ​ដដែល បង​ទាក់ទង​ខ្ញុំ​តាម Telegram ខ្ញុំ​តប​រហូត តែ​ថ្ងៃនេះ​ខ្ញុំ​រវល់ ខ្ញុំ​ជម្រាប​ជូន​បង​ថា ខ្ញុំ​រវល់
ហើយ​បង អោយ​ខ្ញុំ​ចូលខ្លួន ខ្ញុំ​មានរ​ត់ទៅ​ណា ? ខ្ញុំ​មាន​ឆបោក​បងស្រី​ឯណា ? »

លោក រិ​ទ្ធ អូ​មេ​ហ្គា បាន​បញ្ជាក់​ថា លុយ 6500$ នោះ ជា​លុយ​ដែល​បងស្រី បាន​កក់​ថ្លៃ​ម៉ាស mask ខ្ញុំ​ចំនួន 10,000$ ហើយ​ខ្ញុំ បាន​ចាញ់បោក​គេ ដូច​គ្នា តែ​ខ្ញុំ​មាន​ភាព​ទំនួល​ខុស​ត្រូវ បាន​ខ្ញុំ​ធានា​សង​បង​(​សូ ដា​នី​តា​) ដោយ​យក​លុយ​ខ្លួនឯង សង​បង បាន 3500$ ហើយ មុន​ខាង​ក្រុមហ៊ុន mask នោះ សង​ខ្ញុំ​ទៀត​….
បង​ថា យក​ប៉ូ​លី​សម​ក​ហាង​ខ្ញុំ ? យក​មក​ធ្វើ​អី​បង ខ្ញុំ​អត់​បាន​ឆបោក​បង​ទេ ? ឯកសារ​ខ្ញុំ​មាន ល្ងាច​ខ្ញុំ​អោយ​មេធាវី​ខ្ញុំ​ទា ក់​ទង​ទៅ​បង​… មិនមែន​ជំពាក់​លុយ​គេ សម្តី​ឡូយ​ទេ ព្រោះ​ខ្ញុំ​បាន​បង្ហាញ​ហើយ ខ្ញុំ​ជា​ជន​រង​គ្រោះ​ដែរ តែ​ខ្ញុំ​មិន​បាន​គេចវេស រហូត​ដល់​ថ្នាក់​ដូច​បង​បង្ហោះ​ទេ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ