ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ថ្មី​ ប្តេជ្ញា​​យក​យុត្តិធម៌​​ផ្តល់​មកជូនប្រជាពលរដ្ឋ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ថ្មី​ លោក កើត រិ​ទ្ធ បាន​ប្រកាស​ប្តេជ្ញា​ធ្វើ​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌ ដើម្បី​ផ្តល់​សេចក្តី​ទុក​ខ្ពស់​ដល់​ប្រជាពលរដ្ឋ​។ ការ​ប្តេជ្ញា​ចិត្ត​នេះ…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ថ្មី​ លោក កើត រិ​ទ្ធ បាន​ប្រកាស​ប្តេជ្ញា​ធ្វើ​កំណែទម្រង់
​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌ ដើម្បី​ផ្តល់​សេចក្តី​ទុក​ខ្ពស់​ដល់​ប្រជាពលរដ្ឋ​។ ការ​ប្តេជ្ញា​ចិត្ត​នេះ ​ធ្វើ​ឡើង​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ នារសៀល​ថ្ងៃ​ទី​១​ មីនា ក្រោម​អ​ធីប​ភាព​សម្តេចក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន​ ​នាយក​រដ្ឋមន្ត្រី ​។ សូមរំលឹកថា ៖ តើ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ ទើប​តែងតាំង​ថ្មី ជា​នរណា?

លោក កើត រិ​ទ្ធ បាន​រំលឹក​ទាំង​ទឹកភ្នែក​ថា កិច្ចការ​ជា​ច្រើន​ដែល​ក្រសួង សម្រេច​បានក្រោម​ការ​ដឹកនាំ​របស់​ទេស​រដ្ឋមន្ត្រី អង្គ វង្ស​វ​ឌ្ឍ​នា រួម​មានការ​កសាង​ច្បាប់ ការ​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស ការ​លើកទឹកចិត្ត​មន្ត្រី ការ​កសាង​អគារ​ក្រសួង និង​អគារ​តុលាការ ការ​កែ​លម្អ​រការ​ផ្ដល់​សេវា​យុត្តិធម៌ ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ និង​សមិទ្ធផល​ជាច្រើន​ទៀត ។

លោក​បាន​បន្ត​ថា សមិទ្ធផល​កំណែទម្រង់​សំខាន់​ៗ​ជា​ច្រើន​ក្នុង​វិស័យ​យុត្តិធម៌ ពិសេស​ការ​កសាង​ច្បាប់​ដ៏​មាន​សារៈសំខាន់​ៗ ដូច​ជា​ក្រមព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី និង​ច្បាប់​សំខាន់​នានា ក្រោម​ការ​ដឹកនាំ​របស់​ទេស​រដ្ឋមន្ដ្រី អង្គ វង្ស​វ​ឌ្ឍ​នា កន្លង​មក គឺជា​សមិទ្ធ ផល​ដ៏​ធំធេង ដែល​នឹង​ត្រូវ​ចារិក​ទុក​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​វិស័យ​ច្បាប់ និង​យុត្តិធម៌ នៅ​កម្ពុជា ។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ «ខ្ញុំប្ដេជ្ញា​ចិត្ត​ស្មោះត្រង់​ជា​និច្ច​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ បន្ត​អនុវត្ត​គោលនយោបាយ យុទ្ធសាស្ត្រ​រាជរដ្ឋាភិបាល ពិសេស​កម្ម​វិ ធី​កំណែទម្រង់​ច្បាប់ និង​យុត្តិធម៌​ដើម្បី​លើកកម្ពស់​ទំនុកចិត្ត​ពី​ប្រជាជន ពង្រឹង​ប្រព័ន្ធ​អភិបាលកិច្ច​ល្អ សុច្ចរិត​ភាព និង​ភាព​ត្រឹមត្រូវ​នៃ​មន្ត្រី​តុលាការ ដើម្បី​ពង្រឹង​ជំនឿ​ទុកចិត្ត​»​។

ជាមួយ​គ្នា​នោះ​ដែរ​ លោក​រដ្ឋមន្ត្រី​វ័យក្មេង​ដែល​មានបទពិសោធន៍​ខាង​វិស័យ​ច្បាប់​ជា​ច្រើន​ឆ្នាំ​រូប​នេះ​បាន​សម្តែង​ក្តី​សង្ឃឹមថា​ថ្នាក់ដឹកនាំ និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ នឹង​ចូលរួម យ៉ាង​ស កម្ម​ដើម្បី​បុព្វ​ហេតុ​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា ។

ព័ត៌មានបន្ថែម កោះសន្តិភាពនឹងផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ