ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល ៖ កាលៈទេសៈ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩​ត្រូវ​ស្តុក​បម្រុង​ទុក​ទំនិញ​យុទ្ធសាស្ត្រ​អង្ករ និង​អំបិល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ត្រៀម​ស្បៀង​បម្រុង​ជា​យុទ្ធសាស្ត្រ​មាន​អង្ករ និង​អំបិល​ជាដើម ។ យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​លទ្ធផល​នៃ​សម័យប្រជុំ​គណៈ​អចិន្ត្រៃយ៍​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៣១ មីនា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ ខណៈ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ត្រៀម​ស្បៀង​បម្រុង​ជា​យុទ្ធសាស្ត្រ​មាន​អង្ករ និង​អំបិល​ជាដើម ។ យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​លទ្ធផល​នៃ​សម័យប្រជុំ​គណៈ​អចិន្ត្រៃយ៍​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៣១ មីនា ឆ្នាំ​២០២០ បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ ៖ «​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នៃ​ការ​រីក​រាលដាល​ការ​ឆ្លង​ជំងឺ​វីរុស​កូ​វី​ដ​១៩ នេះ​ត្រូវ​ជំរុញ​វិស័យ​កសិកម្ម​ក្នុងស្រុក​ដែល​ជា​ចំណុចខ្លាំង របស់​កម្ពុជា​ត្រូវ​ស្តុក​បម្រុង​ទុក​នៅ​ទំនិញ​យុទ្ធសាស្ត្រ​ដូច​ជា អង្ករ និង​អំបិល​» ។

រាជរដ្ឋាភិបាល​ក៏​មិន​អនុញ្ញាត​ឲ្យ​នាំ​ចេញ​ស្រូវ និង​អង្ក​រស លើកលែងតែ​អង្ករ​ក្រអូប ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី ៥ ខែមេសា ឆ្នាំ​២០២០ រហូត​ដល់​មាន​វិធានការ​ជា​ថ្មី ។ ទន្ទឹម​នឹង​នេះ​ត្រូវ​ត្រៀម​ទំនិញ​យុទ្ធសាស្ត្រ​ផ្នែក​សុខាភិបាល​ដូច​ជា ម៉ាស់ ទឹក​អាកុល សម្លៀក​បំពាក់​សម្រាប់​គ្រូពេទ្យ ។ រាជរដ្ឋាភិបាល​ក៏​បាន​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវចិត្ត​ទុកដាក់​ចំពោះ​ទឹក​អាកុល និង​ម៉ាស​ជា​ទំនិញ​យុទ្ធសាស្ត្រ​សម្រាប់​បម្រុង​ទុក​ប្រើប្រាស់​ក្នុង​កាលៈទេសៈ​នៃ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩ ។

ជាមួយ​គ្នា​នោះ​ដែរ រាជរដ្ឋាភិបាល​បាន​សម្រេច​បញ្ជា​ទិញ​ម៉ាស់​ចំនួន​៥​លាន ២​សែន ក្នុង​នោះ​ពី​ក្រៅប្រទេស​ចំនួន​៤​លាន និង​ពី​រោងចក្រ​ផលិត​នៅ​ខេត្ត​ព្រះ​សីហ​នុ​ចំនួន ១​លាន​២​សែន ដើម្បី​ត្រៀម​ចែកចាយ​ជូន​ប្រជាពលរដ្ឋ និង​ផ្ដល់​ជូន​មន្ត្រី​ពេទ្យ​មួយ​ចំនួន ។ ជាង​នេះ​ទៅ​ទៀត​ក្រៅពី​សម្លៀក​បំពាក់​ដែល​ត្រូវ​បាន​ផលិត​នៅ​ខេត្តស្វាយរៀង​រដ្ឋាភិបាល​ក៏​បាន​បញ្ជា​ទិញ​ណាស់​សម្រាប់​គ្រូពេទ្យ​ចំនួន​ជាង​20 ម៉ឺន​បន្ថែម​ទៀត ដើម្បី​សម្រាក​ឲ្យ​សេចក្តី​ត្រូវការ​ខាង​ផ្នែក​វេជ្ជសាស្ត្រ​នា​ពេល​ខាង​មុខ ។ រដ្ឋាភិបាល​មាន​គោលបំណង​តែ​ខ្លាច​រោងចក្រ​មួយ​ចំនួន​ដូច​ជា ផលិត​ម៉ាស់ និង​អាកុល និង​សម្ភារៈ​បរិក្ខា​វេជ្ជសាស្ត្រ​សម្រាប់​គ​ង្ស ធ្វើ​ឲ្យ​រដ្ឋ ដើម្បី​ប្រើប្រាស់​នៅ​ក្នុងស្រុក​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ