ការបដិបត្តិល្អរបស់ព្រះសារីបុត្រដែលបានទទួលការសរសើរអំពីព្រះពុទ្ធបរមគ្រូថា ដូចជាម្តាយអ្នកឱ្យកំណើតបុត្រ ចំណែកមោគ្គល្លានទុកដូចជាម្តាយមើលថារក្សាបុត្រយ៉ាងល្អប្រសើរ ។
ដូចមានសម្តែងទុកក្នុងគម្ពីរបាលី ព្រះមានព្រះភាគ ត្រាស់សរសើរព្រះសារីបុត្រ និងព្រះមហាមោគ្គល្លានត្ថេរយ៉ាងនេះថា សម័យមួយ ព្រះអង្គគង់នៅក្នុងព្រៃឫស្សី ក្បែរក្រុងពារាណសី ត្រាស់ណែនាំឱ្យភិក្ខុទាំងឡាយគប់រកព្រះសារីបុត្រ និងព្រះមោគ្គល្លានដែលជាបណ្ឌិត ជាអ្នកអនុគ្រោះដល់មិត្តសព្រហ្មចារីភិក្ខុទាំងឡាយ ។
ព្រះអង្គបានត្រាស់ប្រៀបប្រដូចព្រះសារីបុត្រទៅនឹងមាតាអ្នកឱ្យកំណើត ឯព្រះមោគ្គល្លានដូចជាមេដោះ, ព្រះសារីបុត្រ ជាអ្នកណែនាំឱ្យតាំងនៅក្នុងសោតាបត្តិផល ចំណែកព្រះមោគ្គល្លាន ក៏ណែនាំឱ្យតាំងនៅក្នុងមគ្គផលខ្ពស់ឡើងរហូតដល់បរមសុខ ផុតអស់ទុក្ខទាំងពួង ។ សាន សារិន
ចែករំលែកព័តមាននេះ