ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ៖ សូម​ប្រជាពលរដ្ឋ​ប្រើ​ម៉ាស ​ឬ​ក្រមា ​ដើម្បី​ការពារ​ជំងឺឆ្លង​កូ​វី​ដ​-១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ម្សិលមិញ​ថ្ងៃ​ទី ២៥ ខែមីនា​នេះ នៅ​ក្នុង​ឱកាស​អញ្ជើញ​ជួប​សំណេះ សំណាល​ជាមួយ​ក្រុម​យុវ​គ្រូពេទ្យ​ស្ម័គ្រចិត្ត សម្តេច​តេ​ជោ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩ (COVID-19) ចំនួន​៤២២​នាក់…

រាជធានី​ភ្នំពេញ ៖ កាលពី​ម្សិលមិញ​ថ្ងៃ​ទី ២៥ ខែមីនា​នេះ នៅ​ក្នុង​ឱកាស​អញ្ជើញ​ជួប​សំណេះ សំណាល​ជាមួយ​ក្រុម​យុវ​គ្រូពេទ្យ​ស្ម័គ្រចិត្ត សម្តេច​តេ​ជោ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩ (COVID-19) ចំនួន​៤២២​នាក់ នៅ​វិមាន​សន្តិភាព សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចូលរួម​ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ដ៏​កាច​សាហាវ​កូ​វី​ដ​-១៩ នៅ​ទូ​ទាំង​ប្រទេស ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល គឺ​ដោយ​ចាប់ផ្តើម​ពី​មនុស្ស​ម្នាក់​ៗ ពី​គ្រួសារ​នីមួយ​ៗ និង​ពី​ភូមិ​នីមួយ​ៗ រហូត​ដល់​កម្រិត​ទូ​ទាំង​ប្រទេស ។ នេះ​បើ​យោង​តាម​ផេ​ក​សម្តេច​តេ​ជោ ។

ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​តែ​ពាក់​ម៉ាស​ការពារ​ជំងឺឆ្លង​កូ​វី​ឌ​-១៩ ។ ប្រសិនបើ​ពុំ​មាន​ម៉ាស​គ្រប់គ្រាន់​ទេ គឺ​ត្រូវ​ប្រើ​ក្រមា​ជំនួស​គួប​ផ្សំគ្នា គឺ​ម៉ាស​ក៏​ប្រើ ក្រមា​ក៏​ប្រើ ហើយ​ប្រសិនបើ​គ្មាន​ម៉ាស​ឬ​ក្រមា​ជាប់​ខ្លួន​ទេ ពេល​ក្អក ឬ​ក្រដាស ត្រូវ​យកដៃ​ខ្ទប់មាត់ ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​រោគ​ទៅ​កាន់​អ្នក​ដ៏​ទៃ ដើម្បី​ការពារ​ការ​រីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វី​ដ​-១៩ ព្រោះថា សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៏​ពាក់​ម៉ាស់​ដែរ ក្នុង​ស្ថានភាព​ដែល​ប្រទេស​ជាតិ​កំពុង​ប្រយុទ្ធ​ប្រឆាំង​ទប់ស្កាត់​នឹង​ជំងឺ​កូ​វី​ដ​-១៩ ៕