ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលី​៥​យ៉ាង​ជា​ជំនឿ​របស់​ខ្មែរ​តាំងពី​បុរាណ​មក

4 ឆ្នាំ មុន

តាំងពី​បរម​បុរាណ​មក ជនជាតិ​ខ្មែរ​យើង​តែង​កាន់​យក​ពលី​តាម​លទ្ធិ​ព្រះពុទ្ធ​សាសនា​មិន​ដែល​រំលង​ឡើយ ។ ចំពោះ​ពាក្យ​ពលី​នេះ​ប្រែ​ថា ការ​បូជា​, សួយ​សារ​, អាករ​, ពន្ធដារ​, តង្វាយ​, សំណែន​,…

តាំងពី​បរម​បុរាណ​មក ជនជាតិ​ខ្មែរ​យើង​តែង​កាន់​យក​ពលី​តាម​លទ្ធិ​ព្រះពុទ្ធ​សាសនា​មិន​ដែល​រំលង​ឡើយ ។ ចំពោះ​ពាក្យ​ពលី​នេះ​ប្រែ​ថា ការ​បូជា​, សួយ​សារ​, អាករ​, ពន្ធដារ​, តង្វាយ​, សំណែន​, ការ​សង្គ្រោះ​, ចំណែក​បុណ្យ ។ ពលី​នេះ​មាន​៥​យ៉ាង​គឺៈ

១-​រៀប​រណ្តាប់​មាន បាយ​ស្ពក បង្អែមចំអាប ទៀន ធូប ឧទ្ទិស​ជូន​វិញ្ញាណក្ខន្ធ​បុព្វការី​ជន ។

២-​ធ្វើ​បដិសណ្ឋារៈ​ចំពោះ​ភ្ញៀវ​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ដើម្បី​ជា​សក្ខីភាព​។

៣-​ធ្វើ​បដិសណ្ឋារៈ​ចំពោះ​ញាតិ​សាច់សាលោហិត​ដែល​បាន​ជួបជុំ​ទទួល​ដឹង​ឮ​។

៤-​ធ្វើ​ពិធី​គោរព​តាម​ច្បាប់ទម្លាប់​របស់​ប្រទេស​ជាតិ ។

៥-​បូជា​ដល់​ទេវតា មាន​ពិធីបួងសួង​ដល់​ទេវតា​ជាដើម ។

ពលី​ទាំង​ប្រាំ​យ៉ាងនេះ​នឹង​នាំ​ឱ្យ​ចម្រើន​បុណ្យ ចម្រើន​សុខសួស្តី​ដល់​សាធុជន​ណា​ដែល​បាន​បដិបត្តិ​រាល់ថ្ងៃ ។​ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ