ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​គ្រោង​នឹង​រឹបអូស​យក​ម៉ាស់​និង​ឈាន​ដល់​ការ​បិទ​ឱសថស្ថាន​លក់​ម៉ាស់​ថ្លៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ព្រមាន​នៅ​ព្រឹក​ថ្ងៃ​ទី ២៥ មីនា​នេះ​ថាស​ម្តេច​គ្រោង​នឹង​រឹប​យក​ម៉ាស់​ពី​ឱសថស្ថាន​និង​ហាង​លក់​ម៉ាស់​ណា លក់​ម៉ាស់​ថ្លៃ​ហួសហេតុ ហើយ​សម្តេច​ក៏​បាន​ព្រមាន​ផង​ដែរ​ថា…

រាជធានីភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ព្រមាន​នៅ​ព្រឹក​ថ្ងៃ​ទី ២៥ មីនា​នេះ​ថាស​ម្តេច​គ្រោង​នឹង​រឹប​យក​ម៉ាស់​ពី​ឱសថស្ថាន​និង​ហាង​លក់​ម៉ាស់​ណា លក់​ម៉ាស់​ថ្លៃ​ហួសហេតុ ហើយ​សម្តេច​ក៏​បាន​ព្រមាន​ផង​ដែរ​ថា សម្តេច​កំពុង​សិក្សា​ផ្លូវច្បាប់ ដែល​អាច​នឹង​បិទ​ឱសថស្ថាន​ណាមួយ​ដែល​បន្ត​លក់​ម៉ាស់​ឡើងថ្លៃ​ហូ​ស​កម្រិត ។

សម្តេច​តេ​ជោ ហ៊ុន សែន​បាន​បញ្ជាក់​ថា «​មិន​ត្រឹម​ដក​ម៉ាស់​ទេ គឺ​បិទ​មួយ​ជីវិត ឲ្យ​រាងចាល » ដែល​ហ៊ាន​លក់​ម៉ាស់​ថ្លៃ​ហូ​សហេតុ​។ សម្តេច​តេ​ជោ​បាន​បញ្ជារ​ទៅ​ក្រសួងសុខាភិបាល​ឲ្យ​ប្រមូល​ព័ត៌មាន​ថា​មាន​ឱសថស្ថាន​ប៉ុន្មាន​ដែល​ពាក់ព័ន្ធ​នឹង​ការ​លក់​ម៉ាស់​ថ្លៃ​ហូ​សហេតុ ។

សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​សំណេះសំណាល ជាមួយ​គ្រូពេទ្យ​ស្ម័គ្រចិត្ត មុន​ចេញ​ទៅ​ព្យាបាល​ជម្ងឺ​កូ​វី​ដ​១៩ នៅ​វិមាន​សន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ