ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ​៖ ពេល​បុណ្យ​ឆេ​ង​ម៉េ​ង សែន​​ពី​ផ្ទះ​ទៅ​ល្អ​ជាង ពេល​កំពុង​មាន​បញ្ហា​កូវីដ១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​លើក​ឡើង​ថា ​ការ​ធ្វើ​ពិធីបុណ្យ​ឆេ​ង​ម៉េ​ង ដ៏​ខ្លី​ខាង​មុខ​នេះ ប្រជាពលរដ្ឋ​គួរតែ «​សែន​ឆេ​ង​ម៉េ​ង​ពី​ផ្ទះ​ទៅ​ល្អ​ជាង​» ក្នុង​ន័យ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ ។ យ៉ាងណាមិញ​សម្តេច​តេ​ជោ…

រាជធានី​ភ្នំពេញ​ ៖ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​លើក​ឡើង​ថា ​ការ​ធ្វើ​ពិធីបុណ្យ​ឆេ​ង​ម៉េ​ង ដ៏​ខ្លី​ខាង​មុខ​នេះ ប្រជាពលរដ្ឋ​គួរតែ «​សែន​ឆេ​ង​ម៉េ​ង​ពី​ផ្ទះ​ទៅ​ល្អ​ជាង​» ក្នុង​ន័យ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ ។

យ៉ាងណាមិញ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ​បាន​បញ្ជាក់​ថា សម្តេច​មិន​ដាក់​បញ្ជា​​ដាច់​ណាត់​ថា ​ត្រូវ​តែ សែន​ឆេ​ង​ម៉េ​ង នៅផ្ទះ​នោះ​ទេតែ គ្រាន់តែ​គួរ​ពិចារណា​ធ្វើ​សែន​ពី​ផ្ទះ​ទៅ​ គឺ​ល្អ​ជាង ។

សម្តេច​បាន​ថ្លែង​​បែប​នេះ​​នៅ​ក្នុង​ពិធី​សំណេះសំណាល ជាមួយ​គ្រូពេទ្យ​ស្ម័គ្រចិត្ត មុន​ចេញ​ទៅ​​ព្យាបាលជំងឺ​កូ​វី​ដ​១៩ ព្រោះ​កម្មវិធី​សែន​ឆេ​ង​ម៉េ​ង​របស់​បងប្អូន​ខ្មែរ​ចិន​នឹង​ចាប់​ផ្តើម​នា​ស​ប្តា​ហ៍​ទី ៤ នៃ​ខែមីនា និង​ដើម​ខែមេសា ឆ្នាំ ២០២០ នេះ​តទៅ ៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ