ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​បន្ទប់​ដាក់​សម្ភារៈ​​ក្នុង​​អគារ​កំពុង​សាងសង់នៅសង្កាត់បឹងរាំង​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ផ្សែង​ខ្មៅ​ហុយ​ខ្មួលខ្មាញ់​ពេញ​ក្នុង​បន្ទប់​ដាក់​សម្ភារៈ​ចាស់​ៗ បង្កការ​ភ្ញាក់​​ផ្អើលដល់​កម្មករ និង​អ្នក​មើល​ការ​ខុស​ត្រូវ​នាំ​គ្នា​ទាញ​យក​បំពង់​ពន្លត់​អគ្គិភ័យ​អន្តរាគមន៍​បាញ់​ពន្លត់​ភ្លាម​ៗ​អស់​ជា​ច្រើន​បំពង់​ និង​ទាក់ទង​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​មក​ជួយ​អន្តរាគមន៍​បន្ថែម​ទៀត កាលពី​វេលា​ម៉ោង៧​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៤ ខែ​មិ​នា ឆ្នាំ​២០២០ ​នៅ​ចំណុច​​ផ្ទះ​គ្មាន​លេខ…

រាជធានីភ្នំពេញ ៖ ផ្សែង​ខ្មៅ​ហុយ​ខ្មួលខ្មាញ់​ពេញ​ក្នុង​បន្ទប់​ដាក់​សម្ភារៈ​ចាស់​ៗ បង្កការ​ភ្ញាក់​​ផ្អើលដល់​កម្មករ និង​អ្នក​មើល​ការ​ខុស​ត្រូវ​នាំ​គ្នា​ទាញ​យក​បំពង់​ពន្លត់​អគ្គិភ័យ​អន្តរាគមន៍​បាញ់​ពន្លត់​ភ្លាម​ៗ​អស់​ជា​ច្រើន​បំពង់​ និង​ទាក់ទង​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​មក​ជួយ​អន្តរាគមន៍​បន្ថែម​ទៀត កាលពី​វេលា​ម៉ោង៧​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៤ ខែ​មិ​នា ឆ្នាំ​២០២០ ​នៅ​ចំណុច​​ផ្ទះ​គ្មាន​លេខ ជាប់​នឹង​អគារ​កំពុង​សាងសង់ ផ្លូវ​២១៤ សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កម្មករ​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​អោយ​ដឹង​ថា បន្ទប់​ដែល​អគ្គី​ភ័យ​ឆាប​ឆេះ​នោះ មាន​ទំហំ​៤​ម៉ែត្រ គុណនឹង​៤​ម៉ែត្រ ជា​បន្ទប់​ដាក់​សម្ភារៈ​សំណង់​ចាស់​ៗ នៅ​ជាន់​ទី​១ ក្រោម​ជណ្ដើរ​ឡើង​ទៅ​ជាន់​លើ ​និង​ដាក់​សម្ភារៈ​សំណង់​ចាស់​ៗ​មាន​ដូច​ជា ក្រដាស ធុង​ជ័រ ក្តា​រ​កុង​​ប្លា​កេ និ​ង​ស័ង្កសី ជាដើម ។ ចំពោះ​មូលហេតុ​ដែល​បណ្ដាល​អោយ​មានការ​ឆាបឆេះ នោះ​គឺ​បណ្តាល​មក​ឆ្លង​ចរន្តអគ្គិសនី​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ មុន​ពេល​កើតហេតុ គេ​ឃើញ​មាន​ផ្សែងហុយ​ខ្មួលខ្មាញ់​ពេញ​ក្នុង​បន្ទប់​កើតហេតុ​ខាងលើ​ចេញ​មកក្រៅ ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​កម្មករ និង​អ្នក​មើល​ការ​ខុស​ត្រូវ​នៅ​ទីតាំង​កើតហេតុ​នាំ​គ្នា​ទាញ​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់​ភ្លាម​ៗ​ផង​ដែរ​ប៉ុន្តែ​ភ្លើង​នៅ​មិន​ទាន់​រលត់ ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ទាក់ទង​ហៅ​រថយន្ត​ពន្លត់​អគ្គី​ភ័យ​ស្នងការ​រាជធានី​ភ្នំពេញ​ចេញ​រថយន្ត​មក​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ជា​ច្រើន​គ្រឿង ។

នៅ​ក្នុង​ប្រតិបត្តិការ​អន្តរាគមន៍​បាញ់​ពន្លត់ខាងលើ​នេះ​ដែរ ​កម្លាំង​ជំនាញ​បង្ការ​ និង​ពន្លត់អគ្គីភ័យ​នៃ​ស្នងការ​ដ្ធា​ន​នគ​បាល​រាជធានី​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​អស់​ចំនួន​មួយ​គ្រឿង និង​ប្រើ​រយៈពេល​ពន្លត់​អស់​ជាង​កន្លះ​ម៉ោង ទើប​ភ្លើង​រលត់​ទៅ​​វិញ​ ដោយ​មិនឆេះ​​ឆ្លង​រាលដាល​ឡើយ​។ ចំណែក​សម្ភារៈ​ដែល​ខូចខាត​រួម​មាន​បន្ទប់​ដាក់​អី​​វ៉ា​ន់ និង​សម្ភារៈ​សំណង់​មួយ​ចំនួន​នៅ​ក្នុង​បន្ទប់ តែ​​មិនបង្ក​ឱ្យ​មនុស្ស​​ណាម្នាក់​​រង​រង​របួស​ឡើយ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ