ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ ! ស្ត្រី​ជនជាតិ​អង់គ្លេស​ដែល​​មាន​ជំងឺ COVID-19 ព្យាបាល​នៅ​​មន្ទីរពេទ្យ រ៉ូ​យ៉ា​ល់ ភ្នំពេញ ជា​សះ​ស្បើយ​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សូម​ចូលរួម​អបអរសាទរ​ដល់​ស្ត្រី​ជនជាតិ​អង់គ្លេស ដែល​ជា​អ្នកជំងឺ​រលាក​សួត ប្រភេទ​ថ្មី COVID-19 ត្រូវ​បានជា​សះស្បើយ​ហើយពី​មន្ទីរពេទ្យ រ៉ូ​យ៉ា​ល់ ភ្នំពេញ ហើយ…

រាជធានី​ភ្នំពេញ ៖ សូម​ចូលរួម​អបអរសាទរ​ដល់​ស្ត្រី​ជនជាតិ​អង់គ្លេស ដែល​ជា​អ្នកជំងឺ​រលាក​សួត ប្រភេទ​ថ្មី COVID-19 ត្រូវ​បានជា​សះស្បើយ​ហើយពី​មន្ទីរពេទ្យ រ៉ូ​យ៉ា​ល់ ភ្នំពេញ ហើយ ថែម​ទាំង​អាច​ត្រឡប់​ទៅ​កាន់​ប្រទេស​កំណើត​វិញ​បាន​ថែម​ទៀត​ផង ។

តាម​របាយការណ៍​របស់​មន្ទីរពេទ្យ រ៉ូ​យ៉ា​ល់ ភ្នំពេញ បានឱ្យ​ដឹង​ថា អ្នកជំងឺ​ស្ត្រី​ជនជាតិ​អង់ គ្លេ​ស អាយុ​៦៥​ឆ្នាំ ដែល​មាន​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី COVID-19 ដែល​បាន​ផ្ទេរ​ពី​មន្ទីរពេទ្យ បង្អែក​ខេត្តកំពង់ចាម រួច​បន្ត​ព្យាបាល​នៅ​មន្ទីរពេទ្យ រ៉ូ​យ៉ា​ល់ ភ្នំពេញ ចាប់ពី​តាំងពី​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២០ គាត់​ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ថា មាន​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី COVID-19 នៅ​ថ្ងៃ​ទី ១១ ខែមីនា ឆ្នាំ ២០២០ ដោយ​អ្នកជំងឺ​បាន​ធ្វើការ​សហការ​បាន​យ៉ាង ល្អជា​មួយ​ក្រុម​គ្រូ​ពេទ្យ​តាំងពី​ចូល​ព្យាបាល​ដំបូង រហូត​ដល់​ជា​សះស្បើយ ។

របាយការណ៍​បង្ហាញ​ទៀត​ថា ក្រុម​គ្រូពេទ្យ​បាន​ធ្វើការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ប្រឆាំង​វីរុស និង​ព្យាបាល​ដោយ​ដាក់​អុក​ស៊ី​សែន ដើម្បី​ជំនួយ​ក្នុង​ការ​ដកដង្ហើម ការ​ធ្វើតេស្ត​ផ្សេង​ៗ​ពី មន្ទីរ​ពិសោធន៍ ការ​ថតកាំរស្មីអ៊ិច និង​ការ​ស្កេ​ន​សួត ត្រូវ​បាន​អនុវត្ត​ជា​ប្រចាំ​រៀង​រាល់ ៣ ថ្ងៃ ម្តង ដើម្បី​តាមដាន និង​ធានា​សុវត្ថិភាព​ដល់​អ្នកជំងឺ ។

ក្រោយ​ការ​ព្យាបាល​មួយ​រយៈ ទើប​មានការ​ធ្វើតេស្ត​រក​មេរោគ​រលាក​សួត​ប្រភេទ​ថ្មី​ឡើង​វិញ ហើយ​លទ្ធផល​បាន​បញ្ជាក់​ថា អវិជ្ជមាន ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី ១៩ ខែមីនា ហើយ​បន្ទាប់ មក​ទៀត​គាត់​ត្រូវ​បាន​ធ្វើតេស្ត អវិជ្ជមាន ជា​លើក​ទី​២ ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ ២០២០ ។

នៅ​ថ្ងៃ​ទី ២២ ខែមីនា ឆ្នាំ ២០២០ ក្រុម​គ្រូពេទ្យ​របស់​មន្ទីរពេទ្យ រ៉ូ​យ៉ា​ល់ ភ្នំពេញ និង​ក្រុម​គ្រូ ពេទ្យ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ក្រុម​គ្រូពេទ្យ​ស្រ​សួង​សុខាភិបាល បាន ប្រកាស​ថា អ្នកជំងឺ​ត្រូវ​បានជា​សះស្បើយ​ពី​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី COVID-19 ហើយ​អាច ចាក​ចេញពី​មន្ទីរ​ពេទ្យ ដើម្បី​ត្រឡប់​ទៅ​ប្រទេស​របស់​គាត់​វិញ​បាន ។

ជាមួយ​គ្នា​នេះ ថ្នាក់ដឹកនាំ​របស់​មន្ទីរពេទ្យ រ៉ូ​យ៉ា​ល់ ភ្នំពេញ សូម​ថ្លែងអំណរគុណ​ដល់​ក្រុម គ្រូ​ពេទ្យ​ដែល​បាន​ថែទាំ និង​ព្យាបាល​អ្នកជំងឺ​រួម​មាន​ដូច​ជា​៖ វេជ្ជបណ្ឌិត គិលានុបដ្ឋាក គិលានុ​បដ្ឋាយិកា និង​ក្រុមការងារ​របស់​មន្ទីរពេទ្យ រ៉ូ​យ៉ា​ល់ ភ្នំពេញ ផ្ទាល់​ដែល​បាន​ខិតខំ ប្រឹងប្រែង​លះបង់​នូវ​ពេលវេលា និង​សុវត្ថិភាព​ផ្ទាល់ខ្លួន​របស់​ពួក​គាត់ ដើម្បី​ផ្តល់​ការ​ថែទាំ ដ៏​ល្អ​បំផុត​ដល់​អ្នកជំងឺ ។

ក្នុង​នាម​ជា​អ្នកជំងឺ និង​មន្ទីរពេទ្យ រ៉ូ​យ៉ា​ល់ ភ្នំពេញ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ការ​គាំទ្រ​ដ៏​ធំធេង​ពី​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំពោះ​ការ​បញ្ជូន កញ្ចប់​ឧបករណ៍​វេជ្ជសាស្ត្រ​របស់​ខ្លួន និង​ថ្នាំ​ប្រឆាំង​វីរុស​សម្រាប់​ព្យាបាល​អ្នកជំងឺ ។

មន្ទីរពេទ្យ​ក៏​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​គាំទ្រ​ដ៏​ធំធេង​ពី​សម្ព័ន្ធមិត្ត​អន្តរជាតិ​របស់​យើង​ដូច​ជា អង្គការ​សុខភាព​ពិភពលោក (WHO) សហរដ្ឋអាមេរិក ស៊ី​ឌី​ស៊ី (CDC) វី​ទ្យា​ស្ថាន​ប៉ាស្ទ័រ​កម្ពុជា និង​ស្ថានទូត សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​ក្នុង​ការ​ធ្វើ​រោគ វិនិច្ឆ័យ និង​ការ​ព្យា​បាល​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​ព្យាបាល​អ្នកជំងឺ​ឱ្យ​ជា​សះស្បើយ ។ ថ្នាក់​ដឹង​នាំ និង​បុគ្គលិក​មន្ទីរពេទ្យ រ៉ូ​យ៉ា​ល់ ភ្នំពេញ នឹង​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​ផ្តល់​ការ​ព្យាបាល​ដោយ​សុវត្ថិភាព​ជូន​ប្រជាជន​កម្ពុជា និង​ជនបរទេស​នៅ​ប្រទេស កម្ពុជា ។

សូម​បញ្ជាក់​ផង​ដែរ​ថា សព្វ​ថ្ងៃនេះ ពុំ​មាន​អ្នកជំងឺ​រលាក​សួត​ប្រភេទ​ថ្មី COVID-19 ស្នាក់​នៅ និង​ព្យាបាល​ក្នុង​មន្ទីរពេទ្យ រ៉ូ​យ៉ា​ល់ ភ្នំពេញ ទេ ហើយ​សម្រាប់​អ្នកជំងឺ​ដែល​សង្ស័យ​មន្ទីរ ពេទ្យ​នឹង​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ខ្មែរ​-​សូ​វៀត តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ៕ ដោយ​សហ​ការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ