ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តកុង​តឺន័រត្របាក់​រថយន្តកូរ៉ូឡាខ្ទេចមួយ​កំណាត់មុខទាំង​ស្រុង​ រួច​ដាច់កង់មុខ​ខាង​ឆ្វេងខ្លួន​ឯង​​តែគ្មាន​​អ្នក​របួស

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ រថយន្តកុង​តឺន័រមួយ​គ្រឿង​បើក​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​កូរ៉ូឡា​បើក​បញ្រ្ចាសទិសគ្នា​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​រថយន្ត​កូរ៉ូឡា​ខ្ទេច​មួួយ​កំណាត់មុខ​ទាំង​ស្រុង ចំណែក​រថយន្តកុង​តឺន័រ​ដាច់​កង់មុខ​ខាង​ឆ្វេង សំណាង​ល្អ​អ្នក​បើក​បរ​មិន​មាន​រង​របួស​ ។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង ១០ យប់ ថ្ងៃទី ២០

រាជ​ធានី​ភ្នំ​ពេញ ៖ រថយន្តកុង​តឺន័រមួយ​គ្រឿង​បើក​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​កូរ៉ូឡា​បើក​បញ្រ្ចាសទិសគ្នា​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​រថយន្ត​កូរ៉ូឡា​ខ្ទេច​មួួយ​កំណាត់មុខ​ទាំង​ស្រុង ចំណែក​រថយន្តកុង​តឺន័រ​ដាច់​កង់មុខ​ខាង​ឆ្វេង សំណាង​ល្អ​អ្នក​បើក​បរ​មិន​មាន​រង​របួស​ ។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង ១០ យប់ ថ្ងៃទី ២០ កញ្ញា ២០១៤ នៅ​លើ​កំណាត់​ផ្លូវ​ជាតិលេខ​៤ ស្ថិតក្នុង​ភូមិ​អូរឌឹម សង្កាត់​ចោមចៅ ខណ្ឌពោធិ៍សែន​ជ័យ ។ម្ចាស់​រថយន្ត​កូរ៉ូឡា ឈ្មោះ សោម ពៅ អាយុ៣៤ឆ្នាំ រស់នៅ​ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធ៍សែន​ជ័យ ។

ប្រភព​ព័ត៌មាន​នៅនឹង​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅមុន​ពេល​កើតហេតុ​គេឃើញ​រថយន្តកុង​តឺន័រ​ម៉ាក ហ្វ៊ុយហ្សួ មួួយ​គ្រឿង ពាក់ស្លាក​លេខ​ភ្នំ​ពេញ 3B-6178 បើក​បរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​យ៉ាង​លឿន តាម​ផ្លូវ​ជាតិលេខ​៤ ក្នុង​ទិសដៅ​ពី​លិច​ ទៅកើត ខណៈមក​ដល់​ចំណុច​កើត​ហេតុ ក៏ជ្រុល​ចង្កូត​ទៅបុក​ចំពី​មុខ​ពេញ​ទំហឹងរថ​យន្តកូរ៉ូឡា ពណ៌ឈាម​ជ្រូក ពាក់ស្លាកលេខ​ភ្នំ​ពេញ 2G-2886 ដែល​ធ្វើ​ដំណើរ​បញ្រ្ចាស​ទិស​គ្នា បណ្តាល​ឱ្យ​រថយន្ត​កូរ៉ូឡា​ខ្ទេចមួយ​កំណាត់​មុខ​ទាំង​ស្រុង ចំណែក​រថយន្ត​កុង​តឺន័រ​ដាច់កង់​មុខ​ខាង​ឆ្វេង សំណាង​ល្អ​អ្នក​បើក​បរ​មិន​មាន​រង​របួស ។

ក្រោយ​ពេល​កើតហេតុ​តៃកុង​រថយន្តកុង​តឺន័រ​បាន​ចុះពីលើ​រថយន្ត​រត់គេចខ្លួនបាត់​ស្រមោល ចំណែករថយន្ត​ទាំង​ពីរ​គ្រឿង​ត្រូវ​សមត្ថ​កិច្ច​យក​ទៅ​រក្សាទុក​នៅ​អធិការ​ដ្ឋាន​ខណ្ឌ​ពោធិ៍សែន​ជ័យ រង​ចាំ​ដោះ​ស្រាយ​គ្នា​តាម​និតិវិធីច្បាប់ ។