នៅ​ចិនដី​គោក​ពុំមានអ្នក​ឆ្លង​COVID-19​ថ្មី​ឡើយ គិតត្រឹម២២ មីនា​


ប្រទេស​ចិន៖ អាជ្ញាធរ​សុខាភិបាល​ចិន​ថ្លែង​នា​ថ្ងៃ​ទី​២៣​ មីនា នេះ​ថា ពុំ​មាន​អ្នក​ឆ្លង​វីរុស​COVID-19ថ្មី​ណា​ម្នាក់​ឡើយត្រឹម​​ថ្ងៃ​ទី​២២ ​មីនា​ នៅ​ចិនដីគោក​ ។

គណៈកម្មាធិការ​សុខាភិបាល​ជាតិចិននា​ថ្ងៃ​ទី​២៣ ​មីនា ​ទទួល​របាយការណ៍​ដែល​រៀបរាប់​ពី​អ្នក​ឆ្លង​ថ្មី​៣៩​នាក់​ក្នុង​ថ្ងៃ​ទី​២២​មីនា នៅ​ចិនដីគោកដែល​អ្នក​ទាំងនេះ​សុទ្ធតែ​ជា​អ្នក​ឆ្លង​មក​ពី​ក្រៅប្រទេស ដែល​ជា​ករណី​នាំ​ចូល​ ។

ក្នុង​ចំណោម​អ្នក​ឆ្លង​នាំ​ចូល​ទាំងនេះ ១០​នាក់​នៅ​ក្រុង​ប៉េ​កាំ​ង ១០​នាក់​នៅ​ក្រុង​សៀង​ហៃ ៦​នាក់​នៅ​ខេត្ត​ហ្វូ​ជាន ៦​នាក់​នៅ​ខេត្ត​ក្វា​ង​ទុង ២​នាក់​នៅ​ខេត្ត​សាន​ដុ​ង ២​នាក់​នៅ​ខេត្ត​ហ្គា​ន​ស៊ូ ម្នាក់​នៅ​ខេត្ត​ហ្សេ​យ៉ាង ម្នាក់​នៅ​ខេត្ត​ហឺ​ុ​ណា​ន ម្នាក់​នៅ​ក្រុង​ចុង​គី​ញ​ ។ ​

យោង​តាម​តុល្យការ​ថ្ងៃ​ទី​២២ ​មីនា ​ថា នៅ​ចិនដីគោក ​មាន​អ្នក​ស្លាប់​៩​នាក់ ដែល​សុទ្ធតែ​នៅ​ខេត្ត​ហ៊ុ​បី​ុ​។ ថ្ងៃ​ទី​២២ ​មីនា​ ​មនុស្ស​៤៥៩​នាក់​បាន​ចាក​ចេញពី​មន្ទីរពេទ្យ​ក្រោយ​ជា​សះស្បើយ​ ។ ចំនួន​សរុប​នៃ​អ្នក​ឆ្លង​វីរុស​នៅ​ចិនដីគោក​ មាន​ដល់​៨១.០៩៣​នាក់ ក្នុង​នោះ​អ្នកជំងឺ​៥.១២០​នាក់​ស្ថិត​ក្នុង​មន្ទីរពេទ្យ​។ សរុប​អ្នកជំងឺ​៧២.៧០៣​នាក់​ បានជា​សះស្បើយ​ចាក​ចេញពី​មន្ទីរពេទ្យ ហើយ​មនុស្ស​៣.២៧០​នាក់​ស្លាប់​។

គិត​មក​ដល់​ចុង​ថ្ងៃ​ទី​២២​ មីនា នៅ​ក្រុង​ហុងកុង​មាន​អ្នក​ឆ្លង​៣១៧​នាក់ ​ក្នុង​នោះ​៤​នាក់​ស្លាប់ ​រួច​នៅ​ម៉ា​កាវ មាន​អ្នក​ឆ្លង​២១​នាក់​ ហើយ​នៅ​តៃវ៉ាន់​មាន​អ្នក​ឆ្លង​១៦៩​នាក់ ក្នុង​នោះ​ស្លាប់​២​នាក់​៕

ព័ត៌មាន​អន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ