ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះសម្រួល​ភាគី​វៀតណាមក្នុង​ការ​ចរា​ចរណ៍​​ទំនិញឱ្យមានស្ថេ​រ​ភាព​​​

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖​ លោក​ម៉ែ​ន វិបុល​ អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩​ ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ មីនា​ ​បាន​ដឹកនាំ​ក្រុមការងារ​ខេត្ត អញ្ជើញ​ចុះ​ពិនិត្យ​ពី​ស្ថានភាព​នៃ​ការ​គ្រប់គ្រង​ និង​ការ​ពង្រឹង​កិច្ច​អនុវត្ត​វិធានការ​បង្ការ​ទប់ស្កាត់​ការ​រីក​រាលដាលនៃ​ជំងឺ​កូ​វី​ដ​-១៩​…

ខេត្តស្វាយរៀង​ ៖​ លោក​ម៉ែ​ន វិបុល​ អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩​ ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ មីនា​ ​បាន​ដឹកនាំ​ក្រុមការងារ​ខេត្ត អញ្ជើញ​ចុះ​ពិនិត្យ​ពី​ស្ថានភាព​នៃ​ការ​គ្រប់គ្រង​ និង​ការ​ពង្រឹង​កិច្ច​អនុវត្ត​វិធានការ​បង្ការ​ទប់ស្កាត់​ការ​រីក​រាលដាលនៃ​ជំងឺ​កូ​វី​ដ​-១៩​ នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍​-​ប៊ិ​ន​ហៀ​ប​ ស្ថិត​នៅ​ឃុំ​ថ្មី​ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង​។

​ក្នុង​ឱកាស​នោះ​ដែរ​ លោក​ម៉ែ​ន ​វិបុល​ អភិបាលខេត្ត​បាន​ថ្លែង​នូវ​ការ​កោតសរសើរចំពោះ​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ​ដែល​ឈរជើង​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ កន្លង​មក​បាន​ខិតខំ​អនុវត្ត​តួ​នាទី​ក្នុង​ការ​ការពារ​សន្តិសុខ​សុវត្ថិភាព​សណ្ដាប់ធ្នាប់​ព្រំដែន​និង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ល្អ​ប្រសើរ ជាមួយនឹង​ភាគី​វៀតណាម ​។​

លោក​ម៉ែ​ន​ វិបុល ​ក៏​បាន​ជម្រាប​ជូន​អំពី​វិធានការ​របស់​រាជរដ្ឋាភិបាល​ក្រសួងមហាផ្ទៃ​ក៏​ដូច​ជា​រដ្ឋបាល​ខេត្ត​បាន​ដាក់​ចេញ​នា​ពេល​ថ្មី​ៗ​នេះ​ដោយ​តម្រូវ​ឲ្យ​ផ្អាក​ជា​បណ្ដោះអាសន្ន នូវ​ការ​ធ្វើ​ដំណើរ​ចូល​ប្រទេស​កម្ពុជា ដោយ​ប្រជាពលរដ្ឋ​វៀតណាម និង​ការ​ធ្វើ​ដំណើរ​ចូល​ប្រទេស​វៀតណាម​ដោយ​ពលរដ្ឋ​កម្ពុជា​តាម​គ្រប់​រូបភាព​ដែល​បាន​ចូល​ជា​ធរមាន​រួច​ហើយ កាលពី​វេលា​ម៉ោង​២៣​និង​៥៩​នាទី​យប់​ថ្ងៃ​ទី​២០​ខែមីនា​ឆ្នាំ​២០២០ ​ហើយ​ដែល​វិធានការ​នេះ ធ្វើ​ឡើង​គ្មាន​អ្វី​ក្រៅពី​គោលបំណង​បញ្ចៀស​នូវ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​ដែល​បច្ចុប្បន្ន​បាន​ក្លាយជា​របៀបវារៈ​រួម​របស់​ពិភពលោក ក្នុង​តំបន់ ក៏​ដូច​ជា​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​វៀតណាម​ដែល​ត្រូវ​រួម​គ្នា​ដោះស្រាយ​និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​ប្រភេទ​ថ្មី​នេះ​។

លោក​ម៉ែ​ន ​វិបុល បាន​ស្នើ​ដល់​កងកម្លាំង​មន្ត្រី​គយ​និង​រដ្ឋាករ​មន្ត្រី​ច​ត្តា​ឡី​ស័ក​និង​មន្ត្រី​មាន​សមត្ថកិច្ច ដែល​ឈរជើង​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់ ស្រប​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល​ក្រសួងមហាផ្ទៃ​ក៏​ដូច​ជា​រដ្ឋបាល​ខេត្ត​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ដំណើរ​ចេញ-​ចូល​ឆ្លងកាត់​ព្រំដែន​រវាង​ប្រជាពលរដ្ឋ​ប្រទេស​ទាំង​ពីរ​ ។

ដោយឡែក ​ចំពោះ​ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន​រួម ត្រូវ​សម្របសម្រួល​ជាមួយ​ភាគី​វៀតណាម ​ដើម្បី​សម្រួល​និង​រក្សា​ឲ្យ​បាន​នូវ​ស្ថិរភាព​លំហូរ​ចរាចរ​ទំនិញ​នាំ​ចេញ​-​នាំ​ចូល​ឆ្លងកាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ល្អ​ប្រសើរ​និង​ក្រោម​ការ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​សហការ​រួម​គ្នា​ពង្រឹង​កិច្ច​អនុវត្ត​វិធានការ​បង្ការ ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ​ស្រប​តាម​វិធានការ​ការពារ​ដែល​ណែនាំ​ដោយ​ច​ត្តា​ឡី​ស័ក​ដូច​ជា​ការ​បាញ់ថ្នាំ​កម្ចាត់​មេរោគ​លើ​រថយន្ត​ដឹក​ទំនិញ​ជាដើម​ហើយ​លោក​នឹង​ចាត់​មន្ត្រី​
ច​ត្តា​ឡី​ស័ក​ និង​មន្ត្រី​បសុពេទ្យ​មក​ប្រចាំការ​រហូត​ដល់​ស្ថានភាព​នៃ​ជំងឺ​កូ​វី​ដ​-១៩​មាន​ភាព​ធូរស្រាល ដើម្បី​ចូលរួម​ពង្រឹង​អនុវត្ត​នូវ​វិធានការ​នេះ​៕​​

អត្ថបទសរសេរ ដោយ