ការក្រាលចិត្តទូទៅមិនចំពោះព្រះសង្ឃអង្គណាមួយដូចជា ការដាក់បាត្រចំពោះព្រះសង្ឃ១អង្គ ឬ២អង្គដែលនិមន្តមកបិណ្ឌបាតក្តី ការធ្វើសង្ឃទានក្តី គឺជាការក្រាលចិត្តទូទៅមិនចំពោះព្រះសង្ឃអង្គណាមួយឡើយ គឺតាំងចិត្តតែចំពោះសង្ឃដែលនិមន្តមកអំពីទិសទាំង៤ ។
ការក្រាលចិត្តបែបនេះជាការធ្វើទានចំពោះព្រះសង្ឃហើយ មិនគិតពីចំនួនព្រះសង្ឃឡើយ ទោះបីភិក្ខុមានចំនួនប៉ុន្មានក៏ដោយ ។ ត្រង់ចេតនាបែបនេះ ភិក្ខុប៉ុន្មានអង្គក៏ចាត់ថាជាសង្ឃដែរ មិនមែនទាល់តែព្រះសង្ឃ៤អង្គឬ៤អង្គឡើងទៅទើបហៅថាសង្ឃនោះទេ ។
ព្រះពុទ្ធសាសនាបានបើកសិទ្ធិសេរីភាព ទោះបីអ្នកធ្វើទាន ដោយការស្រឡាញ់ពេញចិត្តក្ដី ដោយក្រាលចិត្តទូទៅដែលហៅថា សង្ឃទានក្ដី ក៏ស្រេចតែទឹកចិត្តពុទ្ធបរិស័ទធ្វើទៅតាមសទ្ធារបស់គេសុទ្ធតែជារឿងប្រពៃ ។ សាន សារិន
ចែករំលែកព័តមាននេះ