នៅព្រឹក១៧ ខែកញ្ញា ឆ្នាំ២០១៤ ក្រុមហ៊ុន Huawei និងក្រុមហ៊ុន EMAXX បានចុះហត្ថលេខាជាផ្លូវការលើកិច្ចសន្យាមួយនៅសណ្ឋាគារសូហ្វីតែល ដើម្បីបំពាក់ប្រព័ន្ធ 4G LTE ដល់ក្រុមហ៊ុន EMAXX ។ ភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យានេះ រួមមាន លោក Li Zhigong ទីប្រឹក្សានយោបាយ និងជាអនុប្រធានបេសកកម្មនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា, លោកកាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា លោក Ye Qiong អគ្គnayk ក្រុមហ៊ុន EMAXX អគ្គនាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន Keybridge International (Hong Kong) Investment អគ្គនាយកក្រុមហ៊ុន Shenzhen KeyBridge Communications Technology លោកជំទាវ Yang Jianping អគ្គនាយកក្រុមហ៊ុន Keybridge International (Hong Kong) Investment លោក Sean Ngu សមាជិកក្រុមហ៊ុន EMAXX BOD Telecom លោក Ai Min អគ្គនាយកក្រុមហ៊ុន EMAXX Telecom លោក Yu Quan អនុប្រធានផ្នែកយុទ្ធសាស្ត្រ Wireless Product Line នៃក្រុមហ៊ុន HUAWEI លោក Weng Kefeng អនុប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Huawei Technologies (Cambodia) និងបណ្តាសារព័ត៌មានប្រមាណ២០អង្គភាពផ្សេងទៀត។
បើយោងទៅតាមកិច្ចសន្យាសហការគ្នា ដែលជាដំណាក់កាលដំបូងនៃគម្រោង រួមមានស្ថានីយមូលដ្ឋានបណ្តាញ 4G LTE ដែលនឹងត្រូវដាក់ពង្រាយនៅក្នុងទីក្រុងចំនួន៨ នៃព្រះរាជាណាចក្រកម្ពុជា រួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តបាត់ដំបង។ គម្រោងទាំងមូលត្រូវបានប៉ាន់ប្រមាណថា ត្រូវការរយៈពេលពី១ឆ្នាំទៅ២ឆ្នាំ ដើម្បីសម្រេចគោលបំណងនៃការកសាងបណ្តាញព័ត៌មានវិទ្យា និងទូរគមនាគមន៍នៅក្នុងប្រទេសកម្ពុជា ដោយមានការសាងសង់មជ្ឈមណ្ឌលប្រមូលទិន្នន័យ អ៊ីនធើណេត(IDC) បណ្តាញច្រកចេញចូលតែមួយ និងបណ្តាញទូរគមនាគមន៍ថ្នាក់ជាតិជាមួយនឹងល្បឿន 400Gb ក្នុង១វិនាទី។ ខណៈដែលគម្រោងបានសម្រេចជោគជ័យ បណ្តាញទាំងមូលនឹងបម្រើប្រជាជនចំនួន៩០% នៃទីក្រុងនានាទាំង៨នៅកម្ពុជា ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ