រាជធានីភ្នំពេញ ៖ នៅដើមខែតុលាខាងមុខនេះ កំពូលតារាសម្តែង ប្រចាំប្រទេសថៃនាង Pancake khemanit នឹងមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមសម្តែងនៅក្នុងក្លិបកម្សាន្ត RCA ដែលជាក្លិបមួយកំពុងមានការពេញនិយមសម្រាប់អ្នកចូលចិត្តរាំកម្សាន្តតាមក្លិបនាពេលរាត្រី ។
អ្នកនាងដាណា ម្ចាស់ក្លិបកម្សាន្ត RCA វ័យក្មេងស្រស់សោភា បានឲ្យដឹងពីកម្មវិធីពិសេសដែលនឹងកើតឡើងឆាប់ៗខាងមុខនេះថា «ដើម្បីធ្វើឲ្យក្លិបកម្សាន្តRCA កាន់តែមានការនិយមចូលចិត្តពីសំណាក់ភ្ញៀវ តែងតែនាំគ្នារាំកម្សាន្ត និងគាំទ្រក្លិបយើងខ្ញុំ តាំងពីដើមមកទល់ពេលនេះ ទើបខាងម្ចាស់ក្លិបមានគម្រោងរៀបចំពាំនាំតារាសម្តែង អ្នកនាង Pancake khemanit ដែលជាតារាមួយដួងមានឈ្មោះល្បីល្បាញប្រចាំព្រះរាជាណាចក្រថៃ ផ្តល់ឱកាសចូលរួមសម្តែងជាមួយក្លិប RCA នៅរាត្រីថ្ងៃទី២ តុលា ២០១៤ ខាងមុខនេះ ៕
ចែករំលែកព័តមាននេះ