រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន Procter and Gamble (P&G) និងសហគ្រាស Good hill ដែលជាអ្នកចែកចាយជាផ្លួវការផលិតផល P&G បានប្រគល់រង្វាន់ដល់អ្នកឈ្នះ៦នាក់ កាលពីល្ងាចថ្ងៃទី១៣ កញ្ញា នៅសណ្ឋាគារសាន់វេភ្នំពេញ ។ រង្វាន់មានដូចជា រង្វាន់ទី១ ទូរទស្សន៍ Sony Bravia 42W654 ជាមួយប្រព័ន្ធសំឡេង Sony Home Theater N9100 មួយឈុត១រង្វាន់ រង្វាន់ទី២ iPad Mini 16GB ២រង្វាន់ រង្វាន់ទី៣ កាមេរ៉ា Sony WX200 ២រង្វាន់ ។
សម្រាប់៣ខែចុងក្រោយនេះ ក្រុមហ៊ុន Procter and Gamble (P&G) បានរៀបចំកម្មវិធីមួយសម្រាប់អតិថិជន ដែលបានទិញគ្រប់ផលិតផលរបស់ Procter and Gamble (P&G) ទៅប្រើប្រាស់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ចាប់ផ្ដើមពីថ្ងៃទី១០ មេសា ឆ្នាំ២០១៤ រហូតដល់ថ្ងៃទី១៥ កក្កដា ឆ្នាំ២០១៤ ដែលមានរង្វាន់ធំដ៏អស្ចារ្យ គឺប្រព័ន្ធសំឡេង Home Theater System មួយឈុត ហើយការផ្ដល់ជូននេះ គឺសម្រាប់ប្រជាជនដែលរស់នៅក្នុងប្រទេសកម្ពុជា ។
តំណាងក្រុមហ៊ុន P&G បានមានប្រសាសន៍ថា ក្រុមហ៊ុន P&G មិនត្រឹមតែមានរង្វាន់ជូនដល់អតិថិជនអ្នកប្រើប្រាស់ប៉ុណ្ណោះទេ ថែមទាំងបានជួយសកម្មភាពសង្គមនានាផងដែរ ដូចជា សាងសង់ផ្ទះឱ្យប្រជាជននៅស្រុកគិរីវង់ ខេត្តតាកែវ និងបានជួយផ្ដល់ទឹកស្អាតសម្រាប់ការបរិភោគយ៉ាងហោចណាស់៧លានលីត្រ ដល់កុមារនិងគ្រួសារដែលនៅតំបន់ដាច់ស្រយាលក្នុងរដូវវស្សានេះ ។ កម្មវិធីនេះ ត្រូវបានចូលរួមដោយតំណាងរាជរដ្ឋាភិបាល អង្គការទស្សនៈពិភពលោក ព្រមទាំងតារាល្បីៗជាច្រើនរូបដូចជា ពូឃ្លាំង កញ្ញាសូដា នីតា កញ្ញាទឹម រដ្ឋា កញ្ញាទឹម វត្ដី កញ្ញាឌួង ហ្សូរីដា និងអ្នកនាងចន ច័ន្ទលក្ខិណា ផងដែរ ។
អ្នកតំណាងរូបនេះបន្ថែមថា ក្រុមហ៊ុនបានផ្តល់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ជូនដល់អតិថិជនក្នុងឱកាសចូលឆ្នាំថ្មី ហើយក្រុមហ៊ុននឹងបន្តផ្តល់រង្វាន់ជាច្រើនបន្តបន្ទាប់ទៀត ។
អ្នកស្រី ប៉ុក ដានី អ្នកគ្រប់គ្រងសហគ្រាសGood hill បានឱ្យដឹងដែរថា សហគ្រាសរបស់អ្នកស្រីបានចូលរួមចំណែកយ៉ាងសំខាន់មួយដែរក្នុងសង្គមកម្ពុជា ។ ជាក់ស្ដែង សហគ្រាសបានជួយឱ្យប្រជាជនកម្ពុជា ជាច្រើននាក់មានការងារធ្វើនិងទទួលបានប្រាក់បៀវត្សរ៍សមរម្យ ដើម្បីជួយទ្រទ្រង់ជីវភាពគ្រួសារ ។
គួរបញ្ជាក់ថា ក្រុមហ៊ុនលក់ផលិតផលប្រើប្រាស់ធំជាងគេលើពិភពលោក Procter and Gamble (P&G) មានម៉ាកផលិតផលដូចជា សាប៊ូឬក្រែមបន្ទន់សក់ Pantene, ក្រែមរក្សាស្បែក Olay, សាប៊ូឬក្រែមបន្ទន់សក់ Head & Shoulders, សាប៊ូឬក្រែមបន្ទន់សក់ Rejoice, ម្សៅសាប៊ូ Ariel ដែលជាផលិតផលកម្រិតស្តង់ដាគុណភាពខ្ពស់ និងមានចរាចរលក់គ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា ៕


ចែករំលែកព័តមាននេះ