ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំនួន​​អ្នក​ឆ្លង Covid-19 នៅម៉ា​ឡេ​ស៊ី សរុបកើន​ដល់ ៧៩០​ករណី

4 ឆ្នាំ មុន

គូ​ឡា​ឡាំ​ពួរ ៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ម៉ា​ឡេ​ស៊ី បាន​ថ្លែងនារសៀល​ថ្ងៃ​ទី​១៨ ខែមីនា​នេះ​ថា ម៉ា​ឡេ​ស៊ី​រក​ឃើញ​ករណី​អ្នក​ឆ្លង Covid-19 ចំនួន ១១៧​ករណី​បន្ថែម​ថ្មី​ទៀត ដែល​នាំ​ឲ្យ​ចំនួន​សរុប…

គូ​ឡា​ឡាំ​ពួរ ៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ម៉ា​ឡេ​ស៊ី បាន​ថ្លែងនារសៀល​ថ្ងៃ​ទី​១៨ ខែមីនា​នេះ​ថា ម៉ា​ឡេ​ស៊ី​រក​ឃើញ​ករណី​អ្នក​ឆ្លង Covid-19 ចំនួន ១១៧​ករណី​បន្ថែម​ថ្មី​ទៀត ដែល​នាំ​ឲ្យ​ចំនួន​សរុប ​នៅ​ក្នុង​ប្រទេស​នេះ កើន​ដល់ ៧៩០​នាក់ហើយ ។

លោក Datuk Seri Dr Adham Baba រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ បាន​បញ្ជាក់ថា ៨០​ករណី​ក្នុង​ចំណោម ១១៧​ករណីថ្មី គឺ​បាន​ទាក់ទង​ជាមួយនឹង​ការ​ប្រមូលផ្តុំ​គ្នា នៅ​ឯ​វិហារ​អ៊ី​ស្លា​ម នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ក្នុង​តំបន់ Jamek Sri Petaling Mosque ។

ក្រសួង​សូម​ជម្រាប​ជូន​ថា ក្នុង​ចំណោមសរុប ៧៩០​ករណី ដែល​បាន​រាយការណ៍​មក​ទល់​ថ្ងៃនេះ មាន ៥១៣​នាក់ ត្រូវ​បាន​ទាក់ទង​ទៅ​នឹង​នៅ​ឯ​វិហារ​អ៊ី​ស្លា​មខាងលើនេះ ។ ប៉ុន្តែនៅ​ថ្ងៃនេះ គ្មាន​សេចក្តីរាយការណ៍​ថា​មាន​អ្នកជំងឺ​ណា​ម្នាក់បាន​ស្លាប់​ទាក់ទង​នឹង Covid-19 នោះ​ទេ ពោល​គឺ​រក្សា តួលេខ​ចាស់ដដែល គឺស្លាប់​២​នាក់ ។

សូម​ជម្រាប​ថា នាយក​រដ្ឋមន្ត្រី Muhyiddin Yassin បាន​ចេញ​បទបញ្ជា​តឹង​រឹង​មួយ កាលពី​ថ្ងៃ​ចន្ទ​ថា ប្រទេស​ម៉ា​ឡេ​ស៊ី នឹង​បញ្ឈប់​សកម្មភាព​ទាំងអស់ ដែល​មិន​ចាំបាច់ សម្រាប់​រយៈពេល​ពី​រស​ប្តា​ហ៍ ចាប់ពី​ថ្ងៃ​ទី​១៨ ខែមីនា រហូត​ដល់​ថ្ងៃ​ទី​៣១ ខែមីនា ដើម្បី​បញ្ឈប់​ការ​រីក​រាលដាល នៃ​វីរុស Covid-19 ទូ​ទាំង​ប្រទេស ។ ក្រោម​បទបញ្ជា​គ្របដណ្ដប់​លើ​ប្រទេស​ម៉ា​ឡេ​ស៊ី​ទាំងមូល​នេះ រួម​មានការ​ហាមឃាត់ ការ​ជួបជុំ​ជា​សាធារណៈ រួម​មាន​ព្រឹត្តិការណ៍ សាសនា កីឡា ព្រឹត្តិការណ៍​សង្គម និង​វប្បធម៌ លើកលែងតែ​ផ្សារ​ទំនើប ហាង​ទំនិញ ផ្សារ និង​កន្លែង​ផ្សេង​ទៀត​ដែល​លក់​របស់របរ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ឬ​របស់របរ​ដែល​មនុស្ស​ត្រូវការ​ចាំបាច់​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ