ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រកាស​ផ្ទេរ និង​ចូល​កាន់​មុខ​តំណែង​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តពោធិ៍សាត់

4 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែ​មិ​នា ឆ្នាំ​២០២០ នៅ​សាលាខេត្ត​ពោធិ៍សាត់ មាន​ធ្វើ​ពិធី​ប្រកាស​ផ្ទេរ​និង​តែងតាំង​ចូល​កាន់​ណែ​ង​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តពោធិ៍សាត់ ក្រោម​អធិបតីភាព​ឯកឧត្តម ព្រហ្ម…

ខេត្តពោធិ៍សាត់ ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែ​មិ​នា ឆ្នាំ​២០២០ នៅ​សាលាខេត្ត​ពោធិ៍សាត់ មាន​ធ្វើ​ពិធី​ប្រកាស​ផ្ទេរ​និង​តែងតាំង​ចូល​កាន់​ណែ​ង​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តពោធិ៍សាត់ ក្រោម​អធិបតីភាព​ឯកឧត្តម ព្រហ្ម សិទ្ធ​ត្រា រដ្ឋលេខាធិការ​និង​ជា​តំណាង​របស់​លោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​លោក ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​លោក លោក​ជំទាវ ជា​សមាជិក​សមាជិការ ក្រុមប្រឹក្សា​ខេត្ត គណ​:​អភិបាលខេត្ត ក្រុង ស្រុក លោក លោកស្រី​ជា​ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ក្នុង​ខេត្ត​មួយ​ចំនួន​ទៀត​។

យោង​តាម​ព្រះរាជ​ក្រិ​ត្យ​លេខ ន​ស​/​រក​ត​/០២២០/២១២ បាន​ត្រាស់​បង្គាប់​តែងតាំង​និង​ផ្ទេរ​មុខ​តំណែង​លោក កូយ កាន់​យ៉ា ពី​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តឧត្តរមានជ័យ មក​ជា​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តពោធិ៍សាត់ ជំនួស​លោក តន់ សីហ​តេជៈ ដែល​ត្រូវ​បាន​ព្រះ​មហា​ក្ស​ត្ស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រាស់​បង្គាប់​តែងតាំង ជា​អគ្គ​ព្រះ​អាជ្ញា​រង នៃ​មហាអយ្យការ​អម​សាលា​ឧ​ទ្ធ​រ​ខេត្ត​ត្បូងឃ្មុំ ។

លោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ មាន​ប្រសាសន៍​ថា ការ​រៀបចំ​ផ្លាស់​ប្តូរ​តួនាទី​ភារកិច្ចរ​តែងតាំង​ព្រះរាជអាជ្ញា​នា​ពេល​នេះ ជា​ផ្នែក​មួយ​នៃ​ការ​កែទម្រង់​ក្នុង​វិស័យ​ប្រព័ន្ធ​យុត្តិធម៌​ក្នុង​ការ​បម្រើសេវា​យុត្តិធម៌​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត គឺ​ធ្វើ​យ៉ាងណា​បង្កើន​នូវ​ជំនឿ​ទុកចិត្ត​ពី​សំណាក់​សាធារណៈជន​និង​ប្រជាពលរដ្ឋ​ក្នុង​វិស័យ​យុ​ត្តិ​ធម៌​នេះ​។

លោក​រដ្ឋរ​មន្ត្រី បាន​ជម្រុញ​ឲ្យ​លោក​ព្រះរាជអាជ្ញា​ដែល​ទើប​មក​កាន់​តំណែង​ថ្មី ត្រូវ​បង្កើន​កិច្ចសហការ សាមគ្គី​ផ្ទៃក្នុង​ឲ្យ​បាន​ល្អ​ជាមួយ​មន្ត្រី​ក្នុង​ស្ថាប័ន អាជ្ញាធរ​ដែនដី និង​មន្ត្រី​នគរបាល​យុត្តិធម៌​ទាំងអស់ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត​ច្បាប់ រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ដែល​កើត​មាន​ក្នុង​ខេត្តពោធិ៍សាត់​។

លោក​បាន​សំណូមពរ​ដល់​ចៅក្រម និង​ព្រះរាជអាជ្ញា​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ សម្បជញ្ញៈ មនសិការ​ខ្ពស់ ក្នុង​ការ​ផ្តល់​សេវា​យុត្តិធម៌ និង​ស្វែងរក​យុត្តិធម៌ ប្រកបដោយ​តម្លាភាព សមភាព និង​យុត្តិធម៌​ស្រប​តាម​ច្បាប់ គឺ​សំដៅ​ធ្វើ​យ៉ាងណា ឲ្យ​មនសិការ​កាន់តែ​ទទួល​នូវ​ជំនឿ​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ​។ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​ខ្លួន​យ៉ាង​ម៉ឹង​មាត់ ព្រោះ​ក្រមសីលធម៌​នេះ ជា​ត្រីវិស័យ​សម្រាប់​ជួយ​តម្រង់ផ្លូវ​ឲ្យ​ចៅក្រម និង​ព្រះរាជអាជ្ញា​គោរព​ច្បាប់ ពង្រឹង​សេចក្តី​ថ្លៃថ្នូរ ក្នុង​ការ​អនុវត្ត​ភារកិច្ច​តុលាការ​។ ត្រូវ​ជម្រុញ លើកកម្ពស់​ឯករាជ្យ​ភាព​របស់​តុលាការ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ខ្លួន​ក្លាយជា​បុគ្គល ដែល​មាន​ចរិត​យុត្តិធម៌ ប្រកបដោយ​ការ​ទទួលខុសត្រូវ និង​បន្ត​ចាត់ការ​ទាន់​ពេលវេលា​ស្រប​ទៅ​តាម​នី​តី​វិធី ដែល​ច្បាប់​បាន​កំណត់ ៕(​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ