ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតមែន​! សំ ប៉ូ​លី​ដា ប្រកាស​ឈប់​យក​ប្តី ក្រោយ​ជីវិត​ប្រសើរ​វិញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​នាង សំ ប៉ូ​លី​ដា ជាតា​រា​កំប្លែង​មិន​សំចៃមាត់​ម្នាក់ ដែល​ធ្លាប់​ល្បីឈ្មោះ តែ​បែរជា​ជួប​នៅ​ជីវិត​អាប់អួរ បរាជ័យ​ទាំង​ស្នេហ៍ អស់ទាំង​ទ្រព្យ…

រាជធានី​ភ្នំពេញ ៖ អ្នក​នាង សំ ប៉ូ​លី​ដា ជាតា​រា​កំប្លែង​មិន​សំចៃមាត់​ម្នាក់ ដែល​ធ្លាប់​ល្បីឈ្មោះ តែ​បែរជា​ជួប​នៅ​ជីវិត​អាប់អួរ បរាជ័យ​ទាំង​ស្នេហ៍ អស់ទាំង​ទ្រព្យ រហូត​មាន​ជំងឺ​ដាក់ខ្លួន​ទៀត​។ ឆ្លងកាត់​ជីវិត​ជួប ដោយ​រសជាតិ​ផ្សេង ដែល​ធ្លាប់​ប្រឈម រើបម្រះ អ្នក​នាង សំ ប៉ូ​លី​ដា បាន​តតាំង​យកឈ្នះ​ចិត្ត​ខ្លួន​ឱ្យ​បាន ឈប់រ​វីរ​វល់​លើ​ប្រុស​ទៀត​ហើយ ទាន់​ជីវិត​ងើបឈរ​ឡើង​វិញ​បាន និង​មាន​អ្នក​លើកទឹកចិត្ត​។

នៅ​ពេល​ជួប​ផ្ទាល់​ឡើង​វិញ ជាមួយ​អតីត​តារា​កំប្លែង សំ ប៉ូ​លី​ដា បាន​ធ្វើ​ឱ្យ​គេ​ចាប់អារម្មណ៍​ផ្នែក​រូបសម្បត្តិ​ឃើញ​ថា ស្រស់ថ្លា​គួរ​ឱ្យ​ភ្ញាកផ្អើល​។ អ្នក​នាង​លេងខ្លួន​ឆើតឆាយ​ឡើង​វិញ កាយវិការ និយាយ​ស្តី​រហ័សរហួន មិនសូវ​ស្ពឹក​ស្រពន់​ដូច​មុន​ឡើយ ដោយ​មើលទៅ​ជា​ជំងឺ​ច្រើន​ជាង​មុន​។

មានការ​ឱ្យ​ដឹង​ថា សំ ប៉ូ​លី​ដា បាន​ធូរ​ជំងឺ​បេះដូង ដែល​រាំ​រ៉ៃ ព្រោះ​បាន​លោកនាយក​ក្រុមហ៊ុន​មួយ​ឱ្យ​ប្រើ​ថ្នាំ​ប៉ន​សុខភាព ព្រោះ​អាណិត និង​ធ្លាប់​ជា​ហ្វេ​ន​គាំទ្រ ចង់ឱ្យ​មាន​ក្តី​សង្ឃឹម​ឡើង​វិញ ទើប​ជួយ​ព្យាបាល​។ ត្រឹមតែ​រយៈពេល​មិន​ដល់​ប៉ុន្មាន​ខែ សំ ប៉ូ​លី​ដា ប្រែប្រួល កម្លាំងកំហែង​សម្បូរ​ឡើង​វិញ អាច​ច្រៀង​រាំ​បាន​។

សំ ប៉ូ​លី​ដា និយាយ​ថា នាង​រស់​វិញ​ហើយ ពេល​នេះ​មាន​ទឹកចិត្ត​ណាស់​សម្រាប់​ដំណើរ​វាយលុក​លើ​សិល្បៈ​ឡើង​វិញ ក្រោយ​ពេល​ផលិតករ​ជា​ច្រើន​សួរនាំ ហើយ​នាង​អាច​សម្តែង​បាន​វិញ​។ ដូច​ដឹង​ស្រាប់​ហើយ នាង​មាន​ជំងឺ​បេះដូង​ខ្លាំង​តែ​ម្តង ដែល​តម្រូវ​ឱ្យ​សម្រាក​ឱ្យ​បាន​ច្រើន កុំ​គិត​ច្រើន ។ ជា​ពិសេស​ពេល​ឮ​ភ្លេង ឬ​សំឡេង​អ្វី​ខ្លាំង​ញ័រ​ពេញ​ប្រាណ​ចង់​គាំង​។

សំ ប៉ូ​លី​ដា និយាយ​ទៀត​ថា មាន​គេ​អាណិត​នាង បាន​ប្រាប់​ដល់​លោក​លី ស៊ី​ន​ន្ទ អគ្គនាយក​ក្រុមហ៊ុន​មួយ គាត់​ធ្លាប់​ឮឈ្មោះ​ដឹង​ថា តារា​ជើង​ចាស់ ក៏​បាន​ណែនាំ​ឱ្យ​ប្រើ​អាហារ​បំប៉ន និង​ថ្នាំ​ដែល​ជា​ក្បួន​របស់​គាត់ និង​ព្យាយាម​ធ្វើ​តាម​ការ​កែ​ណែនាំ​។ មួយ​រយៈ​ខ្លឺ​សោះ នាង​ដូច​ជា​រហ័ស​រហួន ស្រាល​ខ្លួន ស្បែក​ថ្លា ចេញ​ទៅ​ណា​មក​ណា​ថា ស្រស់បស់ អង្គុយ​បាន​យូរ លែង​ស្ទក់ បេះដូង​ក៏​មិនសូវ​លោត​ខ្លាំង​។

ដល់​ពេល​នោះ ទើប​នាង​ភ្ញាក់ខ្លួន​ដឹង​ថា បាន​ថ្នាំ​ទិព្វ​នោះ​ឯង ជួយ​ឱ្យ​នាង​ប្រសើរ ពិតជា​បុណ្យ​កុសល​នាង​ដែរ លោកនាយក​រូប​នោះ មិន​យក​ប្រាក់​កម្រៃ​ទេ គាត់​ថា​ខ្មែរ​ជួយ​ខ្មែរ មនុស្ស​ម្នាក់​ៗ​សុទ្ធតែ​មាន​តម្លៃ​។ សម្រាប់​ការងារ​និង​សិល្បៈ នាង​ទទួល​ថត​សម្តែង នាង​សុំ​ពេល​ទុកដាក់​លើ​ការងារ​វិញ ឱ្យ​ពេញដៃ​។ នាង​មិន​ទទួលយក​គ្រួសារ​ណា​ថ្មី​ទៀត វា​ជា​រឿង​ល្មម​ក្នុង​ការ​ឆ្អែត​រឿង​ស្នេហា ហើយ​ឈប់​គិតតែ​ម្តង​។ នាង​នឹង​ប្រឡូក​ការងារ​សិល្បៈ​រៀង​រហូត​ទាល់តែ​លែង​មានការ​គាំទ្រ​។

លោក លី ស៊ី​ន​ន្ទ បាន​ជួយ​ព្យាបាល​ជំងឺ​អ្នក​នាង សំ ប៉ូ​លី​ដា ដោយសារ​តែ​នឹក​ដល់​អតីតកាល​គាត់​ល្បីល្បាញ ផូរផង់ ទើប​លោក​ជួយ​។ ម្យ៉ាងទៀត​ចង់ឱ្យ​គាត់​មាន​ភាព​ស្រស់ថ្លា​ឡើង​វិញ​ឈប់​គិត​ច្រើន និង​រីករាយ​ឃើញ​គាត់​ជា​ច្រើន និង​មានឱកាស​ចាប់​យក​ការងារ​សិល្បៈ​វិញ​បាន​។ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ