ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​៖ ខ្ញុំ​មិន​អាច​បោះបង់​ពល​រដ្ឋ​​កម្ពុជា​ជាង​១៦​លាន​នាក់ ដោយសារ​ពលរដ្ឋ​លោក​ប៉ុន្មាន​នាក់​លើ​នាវា​ទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា មិន​អាច​បោះ​បង់​ប្រជាពលរដ្ឋ​កម្ពុជា​ជាង​១៦​លាន​នាក់ ដោយសារ​ពលរដ្ឋ​លោក​ដែល​នៅ​លើ​នាវា​ប៉ុន្មាន​នាក់​នោះ​ទេ សម្រាប់​ជំងឺ​កូ​វី​ដ​១៩​នេះ​។ មាន​ប្រសាសន៍​ក្នុង​ពិធី​បើក​បុណ្យ​ទន្លេ​នា​ល្ងាច​ថ្ងៃ​ទី​១៤ ខែមីនា…

រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា មិន​អាច​បោះ​បង់​ប្រជាពលរដ្ឋ​កម្ពុជា​ជាង​១៦​លាន​នាក់ ដោយសារ​ពលរដ្ឋ​លោក​ដែល​នៅ​លើ​នាវា​ប៉ុន្មាន​នាក់​នោះ​ទេ សម្រាប់​ជំងឺ​កូ​វី​ដ​១៩​នេះ​។

មាន​ប្រសាសន៍​ក្នុង​ពិធី​បើក​បុណ្យ​ទន្លេ​នា​ល្ងាច​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២០ សម្តេច​តេ​ជោ បាន​សុំ​ការ​យោគយល់​ពី​សំណាក់​ស្ថានទូត​ខ្លះ ដែល​កន្លង​ទៅ​បាន​ស្នើ​សុំ​ឲ្យ អ្នក​ទេសចរណ៍​នៅ​ក្នុង​ខេត្តកំពង់ចាម នៅ​ក្នុង​នាវា​ទេសចរណ៍​មួយ ដែល​មក​ពី​ប្រទេស​វៀតណាម ហើយ​ទៅ​ដល់​ខេត្ត​កំពង់ចាម និង​បាន​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ចំនួន​៣​នាក់​នៅ​លើ​នាវា ដោយ​បាន​ស្នើ​សុំ​ឲ្យ​យក​ជនជាតិ​របស់​គេ​មក​ដាក់​នៅ​សណ្ឋាគា​ផ្កាយ​៥ នៅ​ក្រុងភ្នំពេញ ហើយ​បាន​ប្រៀបធៀប​ថា ហេតុ​អ្វី​បានជា​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ទេ​ចរណ៍​រាប់​ពាន់​នាក់​នៅ​នាវា Westerdam មក​ស្នាក់​នៅ​ទីក្រុង​ភ្នំពេញ​បាន និង​សណ្ឋាគារ​ផ្កាយ​៥​បាន? តើ​ហេតុ​អ្វី​មិន​បាន​ធ្វើ​ចំពោះ​ជនជាតិ​គេ​នៅ​លើ​នាវា​នៅ​កំពង់ចាម​នោះ​បាន?

សម្តេច​បន្ត​ថា ចំណុច​នេះ​សម្តេច​សូម​ពន្យល់​ថា​៖ «​បញ្ហា​ដែល​ចោទសួរ​នោះ​មិន​ដូច​គ្នា​នោះ​ទេ នៅ​លើ​នាវា Westerdam គ្មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​១៩​នោះ​ទេ ។ ពេល​នោះ​នៅ​ជា​កូ​រ៉ូ​ណា នៅឡើយ ពិតមែន​នៅ​កូ​ឡា​ឡា​ពួ បាន​រក​ឃើញ​ថា ស្ត្រី​ជនជាតិ​អា​មេ​រិ​ក​ម្នាក់​អាយុ​៨៣​ឆ្នាំ កើត​មេរោគ​នេះ នោះ​យើង​បាន​ផ្អាក​មិន​ឲ្យ​ចាក់​ចេញពី​នាវា​ជាង​២៤០​នាក់ ប៉ុន្តែ​៧២​ម៉ោង​ក្រោយ​ពី កូ​ឡា​ឡាំ​ពួរ ប្រកាស​ស្ត្រី​រូប​នោះ​គ្មាន​កូ​វី​ដ​១៩​នោះ​ទេ ដែល​ធ្វើ​ឲ្យ​យើង​ដោះស្រាយ​បាន ។

ចំណែក​នាវា​មួយ​គ្រឿង​នៅ​ខេត្តកំពង់ចាម មាន​ផ្ទុកមេរោគ​នេះ​រួច​ទៅ​ហើយ ដូច្នេះ​ជាមួយ​ពលរដ្ឋ​អស់លោក​អ្នក​ចំនួន​ប៉ុន្មាន​នាក់​នេះ តើ​ឲ្យ​យើងខ្ញុំ​យោគយល់​ពលរដ្ឋ​អស់លោក ហើយ​បំផ្លាញ​ពលរដ្ឋ​យើងខ្ញុំ​ជាង​១៦​លាន​នាក់​បាន​ទេ? នេះ​ជា​បញ្ហា សូម​ឲ្យ​បងប្អូន​ជន​រួម ជាតិ​ពិចារណា រាប់​ទាំង​បងប្អូន​មួយ​ចំនួន​ដែល​ធ្លាប់​ទិច​ទាន​រាជរដ្ឋាភិបាល​ផង​នោះ​។

សម្តេច​បន្ថែម​ថា គេ​ចង់​ឲ្យ​យក​ប្រជាពលរដ្ឋ​របស់​គេ​នៅ​លើ​នាវា​នៅ​ទីក្រុង​កំពង់ចាម មក​ដេក​នៅ​សណ្ឋាគារ​ផ្កាយ​៥ នៅ​ភ្នំពេញ ហើយ​គេ​ចេញ​លុយ​ដោយ​ខ្លួនឯង រហូត​ដល់​មន្ត្រី​ទូត​មួយ (​សុំ​មិន​បញ្ចេញ​ឈ្មោះ​) បាន​ធ្វើការ​បំភ័យ ឬ​ការ​ព្រមាន​អភិបាលខេត្ត​កំពង់ចាម​ថា អ្នក​ទេសចរណ៍​នៅ​លើ​នាវា​នេះ ឡើង​ធ្វើ​បាតុកម្ម ហើយ​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​។

សម្តេច​គូសបញ្ជាក់​ថា​៖ «​ខ្ញុំ​សូម​ឆ្លើយ​តប​វិញ​ថា បើ​គេ​ចង់​ធ្វើ​ក៏​ធ្វើ​ទៅ​តាម​ចិត្ត​គេ​ចង់ទៅ​ចុះ ក៏​ប៉ុន្តែ​ទឹកដី​កម្ពុជា នៅ​តែ​ជា​ទឹកដី​កម្ពុជា ។ អនុញ្ញាត​ឲ្យ​អ្នកឯង​ឡើងគោក ដើម្បី​សម្អាត​នាវា បើ​អ្នកឯង​ឡើងគោក​មិន​ព្រម​ឡើង​ទេ ហើយ​បើ​អ្នកឯង​ចង់​ចុះ​ទៅ​ក្នុង​នាវា​វិញ យើង​អនុញ្ញាត​ឲ្យ​ចុះ ប៉ុន្តែ​នាវា​មិន​ត្រូវ​បាន​ចល័ត​កន្លែង​ណា​ផ្សេង​ទេ រហូត​ដល់​ផុត​រយៈពេល នៃ​ជំងឺ​ដែល​កំណត់​ដោយ​វិធានការ ដោយ​អង្គការ​សុខា​ភិ​ភព​លោក ។ ខ្ញុំ​សូម​ជូន​សារ​ទៅ​មន្ត្រី​ស្ថានទូត​នោះ ឲ្យ​បាន​ជ្រាប​ថា នេះ​មិនមែន​ជា​ទឹកដី​របស់​អ្នក ហើយ​តម្រូវ​ឲ្យ​ខ្ញុំ​គិតគូរ​ចំពោះតែ​ជនជាតិ​របស់​អ្នកឯង​ប៉ុន្មាន ហើយ​ខ្វះ​ការ​គិតគូរ​ចំពោះ​ពលរដ្ឋ​ខ្ញុំ​ជាង​១៦​លាន​នាក់​នោះ​ទេ »​។

សម្តេច​តេ​ជោ​បាន​លើក​ឡើង​ទៀត​ថា សុំ​ធ្វើការ​អា​ធ្យា​ស្រ័យ ហើយ​រួម​គ្នា​ប្រយុទ្ធ ពិតមែនតែ​សណ្ឋាគារ​នៅ​កំពង់ចាម ចង្អៀត ក៏​ប៉ុន្តែ​ប្រសើរ​ជាង​ទុក​នៅ​លើ​កប៉ាល់ ហើយ​ឆ្លង​ដូច​ជានា​វា​ប្រាំង​សេស​ដាយ​មិន នៅ​ជប៉ុន ដែល​គេ​ចាត់​ទុក​ថា ជា​ខុសឆ្គង​។ នេះ​ជា​ភ័យ​សំណាង ហើយ​ដែល​កម្ពុជា​មាន​ភាព​អនុគ្រោះ ហើយ​យក​ពិនិត្យ​សំណាក ហើយ​យក​អ្នក​ទាំងនេះ មក​ពិនិត្យ​នៅ​កន្លែង​សមរម្យ ប៉ុន្តែ​អ្នក​ដដែល​ទៀត ត្រូវ​ស្នាក់​នៅ​ដាច់​ដោយឡែក​ក្នុង​រយៈពេល​១៤​ថ្ងៃ​យ៉ាងតិច។

សម្តេច​បាន​គូសបញ្ជាក់​ធ្ងន់​ថា​៖ «​អ្នក​មិន​អាច​គំរាម​កម្ពុជា ដោយ​យក​ភ្ញៀវ​អ្នកឯង​ត្រឹមតែ​ប៉ុន្មាន​នាក់ មក​កាន់​ទីក្រុង​ភ្នំពេញ ហើយ​មានការ​ភ័យ​ខ្លាច​នៅ​ទីក្រុង​ភ្នំពេញ​នោះ​ទេ អី​ញ្ចឹ​ង​សុំ​មេត្តា​យោគយល់​»​។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​ឲ្យ​ដឹង​ថា ក្រសួង​សុខា​បាល​បាន​សម្រេច​ប្រកាស​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ចេញចូល​ចំនួន​ប្រទេស​៥ ដែល​រីក​រាលដាល​ខ្លាំង ក្នុង​នោះ​មាន​៖ ប្រទេស​បារាំង អេ​ស្បា​ញ អា​ល្លី​ម៉​ង់ អ៊ី​តា​លី និង​ប្រទេស​សហរដ្ឋអាមេរិក​។

ប៉ុន្តែ​ថ្ងៃនេះ ខ្ញុំ​ក៏​បានឃើញ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុម​អគតិ​ថា ហេតុ​អ្វី​មិន​បាន​បិទ​ចិន បែរជា​បិទ​បារាំង និង​ប្រទេស​ចំនួន​ទៀត យ៉ាង​ដូច្នេះ​ថា​តើ​អ្នក​បាន​យល់​ទេ​ថា អា​មេ​រិ​កបាន​ដាក់​ប្រទេស​ស្ថិត​ក្នុង​គ្រា​មាន​អាសន្ន​ហើយ​ទេ? អ្នក​បាន​យល់​ថា នៅ​អេ​ស្ប៉ា​ញ​មានការ​ដាក់​រដ្ឋ​ក្នុង​គ្រា​មាន​អាសន្ន​ហើយ​ទេ? អ្នក​បាន​យល់​ថា នៅ​ប្រទេស​អ៊ី​តា​លី បាន​បិទ​ប្រទេស​ទាំងស្រុង​ហើយ​ទេ? អ្នក​បាន​យល់​ថា នៅ​អា​ល្លី​ម៉​ង់ និង​បារាំង ការ​ជួបជុំ​ក្រោម​១​ពាន់​នាក់​ត្រូវ​បាន​ហាមឃាត់​ហើយ​ទេ? អ្នក​ពិតជា​អគតិ​ជ្រុល​ហួស ហើយ​មិន​សាក​សមជា​ពលរដ្ឋ​ខ្មែរ​ទាល់តែ​សោះ ពិតមែន​អ្នកជា​មាន​ឈាមជ័រ​ជា​ខ្មែរ តែ​គ្មាន​ការ​ទទួលខុសត្រូវ​សោះ​។

សម្តេច​លើក​ឡើង​ទៀត​ថា ប្រទេស​ដែល​បិទ​នោះ​គ្មាន​ជើង​ហោះ ហើយ​មក​កម្ពុជា​នោះ​ទេ ដូច្នេះ​បើ​ទោះបីជា​ប្រទេស​ទាំងនោះ​ផ្អាក​ការ​ចូល​មក​កម្ពុ​ជាមួយ​រយៈ ដែល​យើង​ចាប់ផ្តើម​អ នុ​វត្ត​នៅ​ថ្ងៃ​ទី​១៧ ខែមីនា ឯណោះ ដែល​ធ្វើ​ឲ្យ​មាន​ពេលវេលា​ក្នុង​លុប​ចោល​សំបុត្រ​យន្តហោះ ក្នុង​ការ​ធ្វើ​ដំណើរ​មក​កម្ពុជា ។

សម្តេច​ក៏​បាន​លើក​ឡើង​ទៀត​ថា នៅ​បណ្តា​ប្រទេស​ផ្សេង​ទៀត​បាន​ដាក់់​វិធាន​តឹង​រឹង​ជាង​កម្ពុជា​ទៅ​ទៀត ដូច​ជា​នៅ​សាំ​ហ្គា​ពួរ ក៏​បាន​ប្រកាស​អ្នក​ដែល​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ មិន​អនុញ្ញាត ឲ្យ​ចូល​ប្រទេស​គេ​នោះ​ទេ ។ ជាង​នេះ​អ្នក​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​ទាំងនេះ​ក៏​ត្រូវ​មក​ដល់​សាំង​ហ្គា​ពួរ ត្រូវ​នៅ​ដាច់​ដោយឡែក​១៤​ថ្ងៃ រាប់​ទាំង​ជនជាតិ​សាំង​ហ្គា​ពួរ​ផង​ដែរ ។ នៅ​ប្រទេស​វៀត​ណាម​ក៏​ធ្វើ​អីចឹង​ដែរ អី​ញ្ចឹ​ង​ទេ យើង​ពិនិត្យ​តំបន់​ណា​ដែល​មានការ​ឆ្លង​ទើប​ធ្វើ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ