ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រេ​ី​រថយន្ត​ដឹក​ទឹក និង​រថយន្ត​ពន្លត់​អគ្គី​ភ័យ​ដេ​ី​ម្បី​ដឹក​ជូន​ពលរដ្ឋ ខណ​ៈជួបបញ្ហា​​ខ្វះទឹក (​មានវីដេអូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ នា​ថ្ងៃ​ទី​១៣​ មីនា​ ឆ្នាំ​២០២០​នេះ នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ​ ៖ នា​ថ្ងៃ​ទី​១៣​ មីនា​ ឆ្នាំ​២០២០​នេះ នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ប្រជុំ​ជាមួយ​មន្ត្រី​ជំ​នាញ​ពាក់​ព​ន្ធ័​​នឹង​បញ្ហា​កង្វះ​ទឹក​​ឆ្នាំ​២០១៩-២០២០ ក្នុង​រាជធានី​ភ្នំពេញ និងរក​​ដំណោះស្រាយ​។

មន្ត្រី​ជំនាញ​បាន​អះអាង​ថា តម្រូវការ​ទឹក​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ច្រើន និង​ម្យ៉ាងទៀត​ដោយសារ​កំពស់​ទឹកទន្លេ​ទាប ដែល​ធ្វេ​ី​អោយ​ដំណេ​ី​រការ​បូមទឹក​ខ្សោយ ហេ​ី​យ​ការ​ចែកចាយ​ទឹក​ជូន​ទៅ​ប្រជាពលរដ្ឋ​ក៏​រឹតតែ​ខ្សោយ​ផង​ដែរ ។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​លេ​ី​ក​ឡេ​ី​ង​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​នឹង​ប្រេ​ី​ប្រាស់​រថយន្ត​ដឹក​ទឹក​ដេ​ី​ម្បី​ដឹក​ជូន​ប្រជាពលរដ្ឋ ជា​ពិសេស​នៅ​តំបន់​ជាយក្រុង បេ​ី​នៅ​តែ​មិន​គ្រប់ នឹង​ប្រេ​ី​រថយន្ត​ពន្លត់​អគ្គី​ភ័យ ដេ​ី​ម្បី​ដឹក​ទឹក​បម្រើ​ជូន​ប្រជាពលរដ្ឋ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ