ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​អន្តោប្រវេសន៍​ថៃ ២​រូប ​នៅ​ឯអាកាស​យានដ្ឋានក្រុង​បាងកកត្រូវរក​ឃើញ​មាន​ផ្ទុក​វីរុស Covid-19

4 ឆ្នាំ មុន

មន្ត្រី​សុខាភិបាល​មួយ​រូប​ក្នុង​ប្រទេស​ថៃ បាន​និយាយ​កាលពី​ព្រឹក​ថ្ងៃ​ពុធ (១១ មីនា​នេះ​) ថា មន្ត្រី​អន្តោប្រវេសន៍ ២​នាក់ នៅ​ព្រ​លាន​យន្តហោះ​ទីក្រុង​បាងកក មាន​ផ្ទុក​វីរុស Covid-19…

មន្ត្រី​សុខាភិបាល​មួយ​រូប​ក្នុង​ប្រទេស​ថៃ បាន​និយាយ​កាលពី​ព្រឹក​ថ្ងៃ​ពុធ (១១ មីនា​នេះ​) ថា មន្ត្រី​អន្តោប្រវេសន៍ ២​នាក់ នៅ​ព្រ​លាន​យន្តហោះ​ទីក្រុង​បាងកក មាន​ផ្ទុក​វីរុស Covid-19 ហើយ​ប្រហែលជា​បាន​ត្រួតពិនិត្យ​លិខិតឆ្លងដែន​របស់​អ្នកទេសចរ​មក​កាន់​ប្រទេស​ថៃ​ផង​ដែរ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ពី Channel News Asia ។

បុរស​ទាំង​២​នាក់ ដែល​កំពុងធ្វើការ​នៅ​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ បាន​ធ្លាក់ខ្លួន​ឈឺ​នៅ​ថ្ងៃ​ទី​៧ និង​៨ ខែមីនា ហើយ​បាន​មាន​ទំនាក់ទំនង​ជាមួយ​អ្នកដំណើរ ដែល​បាន​មក​ដល់​អាកាសយានដ្ឋាន​នេះ​ក្នុង​ប៉ុន្មាន​ថ្ងៃ​កន្លង​មក មុន​ពេល​ធ្វើ​រោគវិនិច្ឆ័យ ។

មន្ត្រី​ម្នាក់​ក្នុង​ចំណោម​ក្រុម​មន្ត្រី​ទាំងនោះ ស្ថិត​ក្នុង​ចំណោម​ក្រុម​ដែល​ដឹកនាំ​ការ​តាមដាន​សុខភាព របស់​ក្រុម​អ្នកដំណើរ​ថៃ មក​ពី​ប្រទេស​កូរ៉េ​ខាងត្បូង ដែល​ជា​កន្លែង​ឆ្លង​វីរុស​នេះ​ច្រើន​ជាងគេ​លំដាប់​ទី​២​នៅ​អាស៊ី បន្ទាប់​ពី​ប្រទេស​ចិន ។

លោក សុ​ផុ​ន អ៊ី​សឺ​រី​រិ​ន​ថន ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ជំងឺ​របស់​ថៃ បាន​មាន​ប្រសាសន៍​ថា «​ពួក​គេ​មិន​បាន​ធ្វើការ​នៅ​កន្លែង​តែ​មួយ​នោះ​ទេ​។ ពួក​គេ​មានឱកាស​ទំនាក់ទំនង​ជាមួយ​ជនបរទេស ឬ​ប៉ះ​ផ្ទាល់​លិខិតឆ្លងដែន​» ។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថៃ បាន​ចេញ​មក​និយាយ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ថា ខ្លួន​នឹង​ផ្អាក​ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរណ៍ ដោយ​មិន​ចាំបាច់​មាន​ទិដ្ឋាការ​ពី​ប្រទេស​កូរ៉េ​ខាងត្បូង ហុងកុង និង​អ៊ី​តា​លី រួម​ទាំង​ប្រទេស​ចំនួន​១៨​ផ្សេង​ទៀត ក្នុង​នោះ​រួម​មាន​ចិន និង​ឥណ្ឌា​ផង​ដែរ​។

អ្នកទេសចរ​ដែល​រង​ផល​ប៉ះពាល់​ទាំងអស់ ត្រូវ​ដាក់​ពាក្យសុំ​ទិដ្ឋាការ​នៅ​ឯ​ស្ថានទូត​ថៃ​ក្នុង​ប្រទេស​របស់​ពួក​គេ ហើយ​បង្ហាញ​លិខិតបញ្ជាក់​ពី​វេជ្ជសាស្ត្រ​ផង​ដែរ​។

ប្រទេស​ថៃ​បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​វីរុស​ថ្មី​ចំនួន ៥៩​ករណី ប៉ុន្តែ​មានការ​ព្រួយបារម្ភ​ថា តួលេខ​ទាប​អាច​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​កម្មវិធី​នៃ​ការ​តេស្ត​មាន​កំណត់​។

សូម​បញ្ជាក់ ក្រុមហ៊ុន​អាកាសចរណ៍ Thai Airways បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ខ្លួន​នឹង​ផ្អាក​រាល់​ជើងហោះហើរ​ទាំងអស់​ទៅ​កាន់​ប្រទេស​អ៊ី​តា​លី ដែល​មាន​មនុស្ស​ជាង ៦៣០​នាក់​បាន​ស្លាប់ និង​អ្នក​ឆ្លង​ប្រហែលជា​ជាង ១០.០០០​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ