ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​យក​មក​ក្រុង​ទុក​បាន​មួយ​ដង្ហើមចង្រិត រួច​​ដោះ​លែង​វិញ​យ៉ាង​រំភើយ

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ កម្លាំង​នៃ​មន្ទីរ​បរិ​ស្ថាន​កាលពី​ថ្ងៃ​ទី​១០ មីនា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៧ បំបែក​ស្រុក​បូ​រី​អូរ​ស្វាយ​សែន​ជ័យ​បាន​ឃាត់​រថយន្ត​មួយ​គ្រឿង​នាំ​យក​មក​មន្ទីរ​បរិស្ថាន​បង្ខាំង​ទុក​មួយ​យប់​រួច​លែង​ទៅ​វិញ​។ លោក សួន ម៉េ​ង​លី…

ខេត្តស្ទឹងត្រែង ៖ កម្លាំង​នៃ​មន្ទីរ​បរិ​ស្ថាន​កាលពី​ថ្ងៃ​ទី​១០ មីនា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៧ បំបែក​ស្រុក​បូ​រី​អូរ​ស្វាយ​សែន​ជ័យ​បាន​ឃាត់​រថយន្ត​មួយ​គ្រឿង​នាំ​យក​មក​មន្ទីរ​បរិស្ថាន​បង្ខាំង​ទុក​មួយ​យប់​រួច​លែង​ទៅ​វិញ​។

លោក សួន ម៉េ​ង​លី នាយ​សង្កាត់​ដុ​ង​ក្រឡ បាន​បញ្ជាក់​ថា ទាក់ទិន​ករណី​ខាងលើ​លោក​ពុំ​មានការ​សហការ​ទេ ។ លោក​បាន​បញ្ជាក់​បន្ថែម​ថា ពាក់ព័ន្ធ​ផ្លូវច្បាប់ ប្រ​សិន​បទល្មើស​ស្ថិត​នៅ​លើ​ដងផ្លូវ​ជា​ដែន​សមត្ថកិច្ច​គ្រប់គ្រង​ដោយ​រដ្ឋបាល​ព្រៃឈើ ទោះ​សមត្ថកិច្ច​ណា​បង្ក្រាប​ក៏​ដោយ គឺ​ត្រូវ​ប្រគល់​សំណុំរឿង​វត្ថុ​តាង​ល្មើស​ត្រូវ​ប្រគល់​ជូន​ជំនាញ​រដ្ឋបាល​ព្រៃឈើ ។ ប្រសិនបើ​រដ្ឋបាល​ព្រៃឈើ​ចុះ​អនុវត្ត​ក្នុង​ដែន​គ្រប់គ្រង​របស់​បរិស្ថាន​ក៏​ប្រគល់​អោយ​ជំនាញ​បរិស្ថាន​អនុវត្ត​ទៅ​ច្បាប់​គេ​ដែរ​។

លោក លី មីនា អភិបាលស្រុក បូ​រី​អូរ​ស្វាយ​សែន​ជ័យ​បាន​ប្រាប់​កោះសន្តិភាព​នៅ​រសៀល​ថ្ងៃ​ទី​១១ មីនា នោះ​ដែរ​ថា ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​លោក​ពុំ​បានដឹង​ឡើយ​ខាង​អាវុធហត្ថ​បាន​ប្រាប់​ដែរ តែ​ពុំ​មានការ​ជូនដំណឹង​ឬ​សហការ​នឹង​គ​ណះ​បញ្ជាការ​ឯង​ភាព​ស្រុក​ដែរ ពោល គឺ​លោក​ពុំ​មាន​ដឹង​សោះ ហើយ​ការ​ឃាត់​បង្ក្រាប​នោះ​គេ​រាយការណ៍​ទៅ​ព្រះរាជអាជ្ញា​ក៏​មិនដឹង​ដែរ ។

លោក ហេង រស់នៅ​ភូមិក​ញ្ចា​ញ​គោក ស្រុក​សៀម​ប៉ា​ង ដែល​ម្ចាស់​រថយន្ត​ខាង​លោក​បាន​បញ្ជាក់​ប្រាប់​ថា រថយន្ត​របស់​លោក ខាង​មន្ទីរ​បរិស្ថាន​ដោះ​លែង​វិញ​ហើយ​នា​ព្រឹក​ថ្ងៃ​ទី​១១​មីនា​២០២០ នេះ ។ លោក​ថា រថយន្ត​របស់​លោក​ក្រោយ​ការ​ឃាត់​អូស​មក​មន្ទីរ​បរិស្ថាន​លោក​សុំ​អោយ​ពិន័យ​តាម​ច្បាប់​តែ​គេ​ថា​ចង់​ទុក​ជិះ ក្រោយមក​លោក​សុំ​សម្របសម្រួល​ដដែល​ជា​ដែល ទើប​គេ​ព្រមអោយ​វិញ តែ​ចំណាយ​អស់​លុយ​គ្រែ​ល​បន្តិច ព្រោះ​រថយន្ត​របស់​យើង​ល្អ​គេ​មើល៍ទៅ​តាម​ហ្នឹង​ដែរ រថយន្ត​យើង​គេ​ឃាត់​ប្រហែល​ម៉ោងជាង​៤​រសៀល​ហើយ​យក​មក​ខេត្ត​ដោះស្រាយ​មួយ​ភ្លែត​ប្រហែល​ម៉ោង​៦​ចេញ​វិញ​។

គួរ​បញ្ជាក់​ថា ករណី​ការ​បង្ក្រាប​រថយន្ត និង​គោ​យន្ត​ផ្ទុក​បទល្មើស​លើ​ដងផ្លូវ​ហើយ​ត្រូវ​អូស​ទៅ​រក្សា ទុក​នៅ​ក្នុង​មន្ទីរ​បរិស្ថាន​នោះ​មិន មែនមាន​តែ​មួយ​ករណី​នោះ​ទេ ក្រោយ​នាំ​មក​ដល់​ក្នុង​មន្ទីរ​បរិស្ថាន ត្រូវ​បាំង​ឃាំង​ដោយ​របង​និង​មិន​អនុញ្ញាតិ​អោយ​អ្នក​សារព័ត៌មាន​សម្រង់​ព័ត៌មាន​ដើម្បី​ផ្សព្វផ្សាយ​ឡើយ​។

លោក អន ចាន់​សុ​ជាតិ នាយ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​លោក​បាន​ប្រាប់​ដែរ​ថា​ពាក់ព័ន្ធ​ករណី​បង្ក្រាប​ខាងលើ​ដូច​ការ​រៀបរាប់​របស់​លោកនាយ​សង្កាត់​ហើយ តែ​យើង​មិនដឹង​ថា​ខាងគេ​គិត​យ៉ាងម៉េច ក៏​យើង​មិនដឹង​ដែរ​។ លោក អេ​ង ភិ​រ៉ុ​ង ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​ប្រាប់​កោះសន្តិភាព​នា​រសៀល​ថ្ងៃ​ទី​១១ មីនា ២០២០​នេះ​ថា​បទល្មើស​ខាងលើ​នៅ​ស្នាក់​ការ​មិន​ទាន់​មាន​ចំណាត់ការ​នៅឡើយ​ទេ ខណៈ​រថយន្ត​នោះ​ម្ចាស់​កំពុង​បើកបរ​រំភើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ