រដ្ឋបាលរាជធានីទទួលម៉ាស់១០ម៉ឺនពីក្រុមហ៊ុនផលិតម៉ាស់ក្នុងស្រុក ត្រៀមចែកប្រជាពលរដ្ឋ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្នុងពិធីប្រគល់ម៉ាស់ចំនួន១០ម៉ឺន នៅរដ្ឋបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៩ ខែ មីនា ឆ្នាំ២០២០នេះ លោក ឃួង…
រាជធានីភ្នំពេញ ៖ ក្នុងពិធីប្រគល់ម៉ាស់ចំនួន១០ម៉ឺន នៅរដ្ឋបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៩ ខែ មីនា ឆ្នាំ២០២០នេះ លោក ឃួង…
រាជធានីភ្នំពេញ ៖ ក្នុងពិធីប្រគល់ម៉ាស់ចំនួន១០ម៉ឺន នៅរដ្ឋបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៩ ខែ មីនា ឆ្នាំ២០២០នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងអំណរគុណចំពោះលោក លឹម ឃាង ប្រធានក្រុមកសិកម្មតឹងយ៉ុង ដែលបានផ្ដល់ម៉ាស់ចំនួន១០ម៉ឺនដល់រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់យកទៅចែកជូនប្រជាពលរដ្ឋសម្រាប់ប្រេីប្រាស់ការពារមេរោគឆ្លង នៅតំបន់ណាដែលសង្ស័យថាមានជំងឺឬមេរោគឆ្លង ដូចជាជំងឺផ្តាសាយជាដើម។
លោកអភិបាលរាជធានីបានបន្តថា ម៉ាស់ទាំងនេះរក្សាទុកសិនគឺពិនិត្យមើលទៅតាមលទ្ធភាព ថាតើកន្លែងនោះមានរាលដាលមេរោគឬក៏អត់ ហើយម៉ាស់នេះ គឺចែកឱ្យទៅតំបន់មានជំងឺសំរាប់ការពារខ្លួនពីជំងឺ។
លោកអភិបាលរាជធានីបានបញ្ជាក់ថា ម៉ាស់នេះអាចជួយទៅដល់តំបន់ណាដែលមានការសង្ស័យមានជំងឺឆ្លង Covid-19 នៅខេត្តសៀមរាបជាដើម ហើយនិងមានការពិគ្រោះយោបល់ជាមួយមន្ទីរសុខាភិបាលរាជធានីថា គួរចែកទៅផ្នែកណាខ្លះ។ រដ្ឋបាលរាជធានីនិងមានវិធានការចំពោះអ្នកណាដែលផ្សាយព័ត៌មានមិនពិតតាមបណ្តាញព័ត៌មានសង្គម ដែលធ្វើឱ្យមានចលាចលនៅរាជធានីភ្នំពេញនិងនៅទូទាំងប្រទេស ។
លោក ឃួង ស្រេង អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមប្រុងប្រយ័ត្ននឹងការពារទប់ស្កាត់ការពារជំងឺ និងសូមឱ្យប្រជាពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ